Showing posts with label គន្លឹះផ្សេងៗ. Show all posts
Showing posts with label គន្លឹះផ្សេងៗ. Show all posts

Wednesday, April 2, 2014

ដំណាក់កាល​ភាព​ពេញវ័យ​របស់ប្រុស


ខាងក្រោម​នេះ​ជាការ​សង្ខេបនៃ​ភាពប្រែប្រួល​នៃ​ការលូតលាស់​រប​ស់បុរ​ស​ ទៅតាម​ដំណាក់កាល​របស់​វា​ហើយ​ចំពោះ​ការ​ប្រែ​ប្រួ​នៃ​ភាព​ពេញវ័យ​កំលោះ​របស់​ក្មេងប្រុសអាចចាប់​ជា​មធ្យម​នៅ​ពី​ចន្លោះ​អាយុ៩-១៨ឆ្នាំ៕ដំណាក់កាល​ទី១ :ធម្មតា​ចាប់ពី​អាយុ៩-១២ ឆ្នាំ​ជា​មធ្យម​ប្រហែល​អាយុ១០ឆ្នាំ​អ័រម៉ូន​របស់​បុរស​ចាប់ផ្តើម​ដំណើរការ ប៉ុ​នែ្ត​មិនទាន់មាន​សភាព​លូតលាស់​និង​ភា​ខុសប្លែក​នៃ​រូបរាងកាយ​នៅឡើយ​ ទេ​គ្រាន់តែ ពងស្វាស​មាន​លក្ខណៈ​ពេញ​ទ្រង់ទ្រាយ​ប​ន្តិ​ហើយ​បុរស​ខ្លះ​ក៏មាន​ការ​លូត​ កំពស់​គួរអោយគត់សំគាល់ នៅក្នុង​ដំណាក់កាល​នេះ​ផងដែរ៕

ដំណាក់កាល​ភាព​ពេញវ័យ​ក្រមុំរបស់ស្ត្រី


គឺជា​វ័យ​មួយ​ដែល ​រូបរាងកាយ​ របស់​ស្ដ្រី​មានការ​ ប្រែប្រួល​ គួរអោយកត់សំគាល់។ខាងក្រោម​នេះ​ជាការ​សង្ខេបនៃ​ ភាព​ពេញវ័យ​របស់ ​ស្ដ្រី​ទៅតាម ​ដំណាក់កាល នីមួយ ហើយ​ ចំពោះ​ការប្រែប្រួល​នៃ​ភាព​ ពេញវ័យ​របស់​ ក្មេងស្រី​អាច​ ចាប់ផ្ដើម​ជា​មធ្យម ​នៅ​ពី​ចន្លោះ​ អាយុ៩-១៨ឆ្នាំ។ រយៈពេល​នៃ​ការប្រែប្រួល​គឺ​អាស្រ័យ​ទៅតាម​មនុស្សម្នាក់ៗផងដែរ។ដំណាក់កាល​ទី១៖ជាធម្មតា​ចាប់ពី​អាយុ៩-១១ឆ្នាំ​ដំណាក់កាល​ទីមួយ​គេ​មិនទាន់​ឃើញ​មាន​ ភាពប្រែប្រួល​នៅ​រូបរាង​ខាងក្រៅ​នោះទេ ក៏ប៉ុន្ដែ​កន្សោមពង​ដែល​នៅ​សងខាង​ដៃ​ស្បុ​នូ​បាន​ចាប់​រីក​បន្ដិច ព្រមទាំង​អ័រម៉ូន​ក៏​ចាប់ផ្ដើម​បង្កើត​ផងដែរ។ដំណាក់កាល​ទី២៖ជាធម្មតា​ចាប់ពី​អាយុ១០-១៤ជាៈ​មធ្យម​ប្រហែល​អាយុ១១-១២ឆ្នាំ នៅក្នុង​វ័យ​នេះ សញ្ញា​ទី១គឺ​ការប្រែប្រួល និង ការចាប់ផ្ដើម​រីក​ធំ​នៃ​ដោះ និង​នៅ​រង្វង់​ជុំវិញ​ក្បាលដោះ ដែល​គេ​ឃើញ​មាន​មាន​ពណ’ក្រ​ម៉ៅ​បន្ដិច។ ដំណាក់កាល​នេះ គេ​ឃើញ​ស្ដ្រី​មានការ​លូត​កំពស់​គួរអោយកត់សំគាល់។ រោម​ក៏​ចាប់ផ្ដើម​ដុះរុយៗនៅលើ​ផ្ទៃមុខ​និង លើ​ប្រដាប់ភេទ។ដំណាក់កាល​ទី ៣៖ជាធម្មតា​ចាប់ពី​អាយុ១១-១៥ជាៈ​មធ្យម​ប្រហែល​អាយុ១២-១៣ឆ្នាំ ក្បាលដោះ​ឡើង​រីក​ធំ​បន្ដិច រួមជាមួយ​ការ​ដុះ​រោម​នៅលើ​ថ្ងាស​នៃ​ប្រដាប់ភេទ​កាន់តែ​ក្រាស់ឡើងៗ ហើយ​មាន​នារី​ខ្លះ បានចាប់ផ្ដើម​មានការ​មក​ឈាមរដូវ នៅក្នុង​ដំណាក់កាល​នេះ​តែម្ដង។ដំណាក់កាល​ទី ៤៖ជាធម្មតា​ចាប់ពី​អាយ១២-១៦ជាៈ​មធ្យម​ប្រហែល​អាយុ១៣-១៥ឆ្នាំ រោម​ដែល​ដុះ​នៅលើ​ថ្ងាស​នៃ​ប្រដាប់ភេទ ដុះ​ឡើង​វែង​ចេញ​ជា​រាង​ត្រីកោណ ប៉ុន្ដែ មិនទាន់​គ្របដណ្ដប់​ជុំវិញ​ប្រដាប់ភេទ​ពាសពេញ នៅឡើយ​ទេ។ រោមក្លៀក​ចាប់ផ្ដើម​ដុះខ្លះៗ និង ចាប់ផ្ដើម​មាន​ចេញ​មុន​គ្រាប់តូចៗនៅលើ​មុខ។ ការ​ខ្ជាក់ មេជី​វិត​ញី​ពី​កន្សោមពង (អូវែ)ក៏បាន​ចាប់ផ្តើម​នៅ​វ័យ​នេះដែរ​ចំពោះ​នារី​មួយចំនួន ប៉ុន្ដែ​មិនទាន់​ទៀងទាត់​នៅឡើយ​ដូច​ក្នុងដំណាក់កាល​ទី ៥ ទេ។ដំណាក់កាល​ទី ៥៖ជាធម្មតា​ចាប់ពី​អាយ១៤-១៩ជាៈ​មធ្យម​ប្រហែល​អាយ១៦ឆ្នាំ នេះ​ជា​ដំណាក់កាល​ចុងក្រោយ ដែល​ស្ដ្រី​នោះ​មាន​រូបរាង​ជា​មនុស្សពេញវ័យ​គ្រប់ការ (ពេញក្រមុំ)ហើយ​ដើមទ្រូង (ដោះ)ចាប់ផ្ដើម​រីក​ធំ​ទាំងមូល។ ការធ្លាក់​មក​នៃ​ឈាមរដូវ​មាន​លក្ខណៈ​ពេញ​ទ្រង់ទ្រាយ ហើយ​ការធ្លាក់​មក​នៃ​ពង​មេជី​វិត​ញី ក៏មាន​ជាប្រចាំ​ខែ​ផងដែរ។

Friday, March 28, 2014

របៀបលេង style window 7, 8 អោយក្លាយទៅជាwindow Mac



ជាការពិតណាស់ សម្រាប់មិត្តៗយុវវ័យសម័យ នេះគឺកំពុងតែពេញនិយម ជាមួយ ការប្រើប្រាស់ ផលិតផល របស់ក្រុមហ៊ុន apple, មិនថាជាទូរស័ព្ទ កំព្យូទ័រនោះទេ។ ប៉ុន្តែសម្រាប់មិត្តៗយុវវ័យដែល មាន laptop ដែលមិនមែនជាផលិតផលរបស់ក្រុមហ៊ុន  appleហើយចង់ប្រើប្រាស់នូវ style របស់​ window Mac​នោះ​ ឥឡូវនេះសូមកុំបារម្ភអ្វី​​ មិនថា ជា window 7  window8 លោកអ្នក ក៏អាចប្រើប្រាស់នូវ style window Mac​ បានដែរ។ដោយលោកអ្នក គ្រាន់តែចូលកាន់ Url ដូចខាងក្រោមនេះ៖
ដើម្បីធ្វើការទាញយក flie skin pack 4.0
បន្ទាប់មកយើងត្រូវតំឡើងដោយ៖
ជំហ៊ានទី១៖
ចុច Right click រូចរំកឹលចុះយកពាក្យ Run as administration
ជំហ៊នទី២
ចុច next
ជំហ៊នទី៣
ចុច next
ជំហ៊នទី៤
ចុច next បន្តាប់មក​ ចុច​ finish

Sunday, March 2, 2014

បង្កើន​ល្បឿន Download ទៅឲ្យ IDM ដោយប្រើ IDM optimizer

Internet download manager គឺ​ជា​កម្ម​វិធី​គ្រប់​គ្រង​ក្នុង​ការ Download ល្អ​ជាង​គេ និង ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់​។
IDM ក៏​ផ្តល់​ល្បឿន​ដោន​ឡូដ​ខ្ពស់​បំផុត ដែល​ផ្តល់​ពី​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​អ៊ិន​ធ័រ​ណិត​ដែរ តែ​ប្រសិន​បើ​យើង​ប្រើ IDM optimizer គឺ​ធ្វើ​ឲ្យ​ល្បឿន​ដោន​ឡូដ កាន់​តែ​ប្រសើរ​ជាង​មុន ហើយ IDM optimizer ដំណើរ​ការ​តែ​ជា​មួយ​នឹង IDM តែ​ប៉ុណ្ណោះ​។
១. មុន​ដំបូង យើង​ត្រូវ​មាន​កម្ម​វិធី Internet Download Manager (IDM) ជាមុនសិន
២. ចូល​ទៅ​ទាញ​យក IDM optimizer បន្ទាប់​មក ដំណើរ​ការ​វា រួច​ចុច​លើ​ប៊ូតុង Maximize Now បន្ទាប់​ពី​នោះ​វា​នឹង​សួរ​យើង​ឲ្យ Restart កម្មវិធី Internet Download Manager។
IDM optimizer
សំគាល់: បើ​យើង restart កុំព្យូទ័រ​កាន់​តែល្អ ដើម្បី​ឲ្យ​ដំណើរ​ការ​បាន​ល្អ​។
៣. ជា​ចុង​ក្រោយ គឺ​យើង​អាច​ចូល​ទៅ​មើល​វីដេអូ និង ទាញ​យក ក្នុង​ល្បឿន​លឿន បាន​ហើយ​។

Sunday, February 23, 2014

របៀបធ្វើLogo នៅលើ online


ជាធម្មតានៅពេល​ដែល​លោកអ្នក​ចង់បាន​logoឬរូបភាពដែលស្រស់ស្អាត និងមានភាពទាក់ទាញ​សម្រាប់​គេហទំព័ររបស់​យើង លុះត្រាតែ​ យើង ធ្វើការ Design ជាមួយ Adobe Photoshop ឬ​ក៏​សរសេរ​កូដ​ជាមួយHTMLនឹង CSS ។ ដើម្បី​កាត់​បន្ថយ​ពីកត្តាទាំងអស់នេះគេហៈទំព័ររបស់យើងនឹងលើកយក​កម្មវិធី​មួយ​ដែល​ងាយស្រួល​ជូនដល់​លោកអ្នក ។ ដោយគ្រាន់តែលោកអ្នកចូលទៅកាន់ urlដូចខាងក្រោមនេះ៖
 http://www.loadinggif.com/ ។
ដើម្បីប្រើប្រាស់នូវរូបទាំងនេះជាដំបូងយើងត្រូវ៖
វិធីទី១៖
ចុចលើពាក្យselect Gif ដើម្បីមើលរូបភាពដែលយើងពេញចិត្ត
វិធីទី២៖
 ​ជ្រើសរើស​យក​រូបភាព​ណាមួយ​ដែល​លោកអ្នក​ពេញចិត្ត ដោយ​គ្រាន់តែ​ Click ទៅលើ​រូបភាព​នោះ។
វិធីទី៣៖
ចុចលើប៊ុតុង Generate
វិធីទី4៖
បន្ទាប់មកទៀតចុចលើ Resultដើម្បីមើលរូបភាព
វិធីទី៥៖
ជាចុងក្រោយយើងចុចលើពាក្យថាDownloadដើម្បី ទាញយកមកប្រើប្រាស់។
ចំណាំ​ ៖
យើងអាចធ្វើការប្រែពណ៌ Background ពណ៌អក្សរ​ ជាដើម។

Monday, February 17, 2014

ជីវៈប្រវត្តិរបស់លោក​ផ្លាតូ

ផ្លាតូ កើតក្នុងឆ្នាំ ៤២៧ មុន គ.ស. គឺជាទស្សនវិទូក្រិចបុរាណ ដែលបានរួមចំណែកបង្កើតនូវមូលដ្ឋាន​សម្រាប់ទស្សនវិជ្ជាលោកខាងលិច​ជាមួយគ្រូរបស់គាត់ សូក្រាត និងសិស្សរបស់គាត់ អារីស្តូត​ ។ ផ្លាតូ ក៏ជាគណិតវិទូ អ្នកនិពន្ធនៃទស្សនវិជ្ជាបែបសន្ទនា​ និងជាអ្នកបង្កើតសាលាទស្សនវិជ្ជាជាន់ខ្ពស់​អាកាដឺមី (Academi) នៅក្រុង អាតែនដែលជាវិទ្យាស្ថានគរុវិជ្ជាជាន់ខ្ពស់ដំបូងបង្អស់​នៅ​លោកខាងលិច​ ។ ផ្លាតូ​គឺជាសិស្សរបស់សូក្រាត និងបានទទួលឥទ្ធិពលយ៉ាងខ្លាំង​ពីការត្រិះរិះ​របស់សូក្រាត ។ មរណៈភាពរបស់គាត់ក្នុងឆ្នាំ ៣៤៧ មុន គ.ស​ ៕

លក្ខណៈទូទៅរបស់ផ្លាតូ

ផ្លាតូ​ ក៏ជាអ្នកនយោបាយម្នាក់ដែរ​ ក្នុងចំណោមអ្នកនយោបាយទាំងឡាយ​​។​ចំណង់ចំណូលចិត្តរបស់គាត់​ គឺផ្តោតទៅលើរដ្ឋ​នយោបាយ ​និងច្បាប់ ​។ ធាតុទាំងនេះ​ ជាកត្តាជុំរុញឲ្យគាត់ចាប់អារម្មណ៍ទៅលើប្រជាជន​​​ ចង់ឲ្យប្រជាជនមានភាពប្រសើរសំបូរសប្បាយ​ និងសុភមង្គល​ ព្រមទាំងធ្វើឲ្យសង្គមទាំងមូល ស្ថិតក្នុងស្ថេរភាព​ទាំងផ្នែកសេដ្ឋកិច្ច​ទាំងផ្នែក​នយោបាយ​ ។ ល ​។ ផ្លាតូ ​ព្យាយាមដោះស្រាយរាល់បញ្ហាទាំងឡាយ ដែលគេតែងតែជួបប្រទះ​ក្នុងរដ្ឋក្នុងសង្គម ក៏ដូចជាក្នុងជីវភាពរស់នៅផងដែរ​ ដោយប្រើវីធីមួយ គឺ​បង្កើតរដ្ឋគំរូ ដែលមាន​មេដឹកនាំប្រកបដោយគំនិតស្នេហាជាតិ​ ​មានសុភវិនិច្ឆ័យ ​។ ​រដ្ឋគំរូនោះ ​លោកផ្លាតូ បានធ្វើ​ការប្រៀបធៀបរវាងទំរង់គ្រប់គ្រងនយោបាយ ​ដែលមានលក្ខណៈមិនគ្រប់គ្រាន់ជាច្រើន​ ដូចជាទំរង់​សក្តិភូមិ (Timocracy) គណាធិបតេយ្យ (Oligarchy) និងប្រជាធិបតេយ្យ (Democracy) ទំរង់ទាំង​ ៣ ​នេះ គាត់ឲ្យឈ្មោះថា​ជាទំរង់អាក្រក់​ គ្មានសេ្ថរភាពហើយទីបំផុតក្លាយទៅជា​ទុជនាធិបតេយ្យ​(Tyranny) ។​​អត្ថន័យរដ្ឋគំរូរបស់លោក​ផ្លាតូ​ បានបង្ហាញឲ្យឃើញនូវភាពយុត្តិធម៌​​ ក្នុងការដឹកនាំដោយជ្រើស​រើសយកអ្នកទស្សនវីទូដ៏វៃឆ្លាត​ ពីព្រោះចំណេះដឹងពិតប្រាកដ ​និងចិត្តសាងកុសលចំពោះអ្នកដទៃ​ មានតែនៅក្នុងជំពូកមនុស្សប្រភេទនេះទេ ដែលបានធ្វើ​សម្បទាន ។ តួរអង្គដែលតំណាងឲ្យរដ្ឋគំរូរបស់លោកផ្លាតូ​ គឺអ្នកធ្វើការក្នុង Polis (ក្រុងក្រិចបុរាណ) ។​ នៅក្នុងគំនិតនយោបាយផ្ទាល់របស់ផ្លាតូ​ ពាក្យសង្គម​ ​និងរដ្ឋ​ គឺរលាយចូលគ្នាក្នុងបូរី​ ។ផ្លាតូមានជំនឿថា «គ្រប់បុគ្គលទាំងអស់ ពុំមានចំណេះដឹងពិតប្រាដកទេ​ ហេតុដូច្នេះហើយ បាន​​ជាពួកគេយកចិត្តទុកដាក់គោរពតាមបុគ្គលតែមួយអ្នកក្តី ​ឬរដ្ឋ​ » ។​
​
ទស្សនៈវិជ្ជារបស់ផ្លាតូ

វណ្ណៈខ្ពស់បំផុត ​ដែលកំពុងកាន់អំណាច ​ពុំត្រូវអនុញ្ញាតឲ្យមាននូវករណីលើកលែង ​ឬករណីចាំបាច់ឡើយ​ គឺត្រូវធ្វីការបូជាជីវិតដើម្បីរដ្ឋ​ដើម្បីវឌ្ឍនភាពរបស់រដ្ឋ​ ។ ​ពលរដ្ឋទាំងអស់​ ត្រូវផ្សារសាច់ឈាមរលាយចូលទៅក្នុងរដ្ឋ​ហើយរដ្ឋ​ ក៏កើតឡើងដោយសារ​តែពលរដ្ឋដែរ ​។ ​ដូច្នេះ​ពុំអាចអ្នកណាម្នាក់​​ ក្នុងរដ្ឋាភិបាលមានសុភមង្គលតែឯកឯងបានទេ ហើយអ្នកដទៃទៀត​រស់លើគំនរទុក្ខ​ និងស្ទឹងទឹកភ្នែក​ បានន័យថា​ ពលរដ្ឋទាំងអស់ ក្នុងប្រទេសត្រូវតែមានសុភមង្គលដូចៗ ​គ្នា ​។ ​នៅក្នុងទ្រឹស្តីនយោបាយរបស់លោកផ្លាតូ​ គឺបង្ហា​ញឲ្យឃើញនូវគំនិតផ្តាច់ការទាំងឡាយ ​ដែលពុំអាចធ្វើការបិទបាំង នៃជំរៅអត្ថន័យរបស់វា​​ ហើយមិនមានការពិបាកយល់ទេ​ ព្រោះវាជាមូលដ្ឋានសុខមាលភាពរបស់រដ្ឋ​៕ទស្សនវិជ្ជារបស់ផ្លាតូតាមទស្សនៈរបស់ផ្លាតូថា​​ «ពិភពលោក កើតឡើងដោយធាតុ​ ២ ​យ៉ាង ​គឺពិភពទស្សនៈ ​​និងរូប​ធាតុ​ ។​ ពិភពទស្សនៈ​ មិនសំដៅទៅលើរចនាសម្ព័ន្ធ​គំនិតនោះទេ​​ ប៉ុន្តែ​​​ជាពិភពសច្ចៈ​​ដែលសម្តែងបង្ហាញនូវភាពជាក់ស្តែង ​។ ​ចំណែករូបធាតុនិយម​​នៅក្នុងដំណើរវិវត្តន៍របស់​ខ្លួន គ្មានភាពសច្ចៈទេ​»​ ។​ ផ្លាតូ​បានបង្ហាញថា​ ​«​គ្មានរូបធាតុណាមួយ​ មិនប្រែប្រួល​បាត់បង់នូវស្ថានភាពរបស់វាទេ គឺមានតែការប្រែប្រួលប៉ុណ្ណោះ​ ដែលមិនប្រែប្រួល​»​ ។ ​បានន័យថា​ គឺមានតែពិភពទស្សនៈទេ​ ​ដែលមានភាពសច្ចៈ​ និងមិនប្រែប្រួល​​​ ចំណែកឯរូបធាតុវិញ​ មានលក្ខណៈស្រពិចស្រពិល​មិនមានភាពសច្ចៈ​​ គឺវាមិនឆ្លើយតបទៅ នឹងសភាពលក្ខណៈខាងក្រៅ​ខ្លួនរបស់វា​ គ្រប់ពេលវេលានោះទេ​ ផ្លាតូបានរិះរកទស្សនៈរបស់មេដឹកនាំដ៏ល្បីល្បាញជាងគេ​ ​ដែលមាននៅក្នុងស្នាដៃរបស់គាត់ស្តីអំ​ពី ​«​ពលកម្ម​ និងពេលវេលា​»​ ដែលត្រូវបានគេទទួលស្គាល់​ និងចាត់ទុកថា​ជាទេវកថា​ ​​ឬជាសតវត្សមាសដ៏ល្អ​ អាចយកធ្វើជាគំរូបាន​ហើយជាស្នាដៃដែលប្រកាន់ភ្ជាប់នូវ​របបនយោបាយល្អប្រសើរ​ ។ ​នៅអតីតកាល ប្រវត្តិសាស្រ្ត ធ្វើដំណើរលើផ្លូវដែលមិនត្រូវដើរចេញ​ពីសតវត្សមាស​ទៅកាន់សតវត្សដែកគឺថារចនាសម្ព័ន្ធរបស់រដ្ឋគំរូ​ មានតែនៅក្នុងសតវត្សមាសទេ ​។​តើរដ្ឋគំរូ​របស់ផ្លាតូ មានសញ្ញាណយ៉ាងដូចម្តេច​? ​​បើតាមទស្សនៈរបស់ផ្លាតូ ដែលបាន​និយាយនៅក្នុងស្នាដៃរដ្ឋសញ្ញាណ​ដ៏សំខាន់របស់រដ្ឋជាគំរូ​​​ គឺភាពយុត្តិធម៌​ ។ ភាពយុត្តិធម៌​​បើតាមទស្សនៈរបស់ផ្លាតូគឺស្ថិតនៅត្រង់ថាពលរដ្ឋម្នាក់ ត្រូវតែមានការងារធ្វើ ហើយអាស្រ័យទៅតាម​ឧបនិស្ស័យរបស់គេ ​ដូច្នេះភាពយុត្តិធម៌របស់រដ្ឋគឺពលរដ្ឋត្រូវមានការងារធ្វើ​​​ ហើយធ្វើសកម្មភាពស្របទៅតាមសមត្ថភាព​ ​និងអត្ថិភាពរបស់ខ្លួនផ្ទាល់​​ ។ ​លោកផ្លាតូ​បាន​ធ្វើការបែងចែកយ៉ាងច្បាស់នូវឋានានុក្រម​ស្រទាប់របស់មនុស្ស ក្នុងសង្គមថា​ ពួកទស្សនៈ​វិទូ ដែលដឹកនាំប្រទេស​ ជាវណ្ណៈជាន់ខ្ពស់ ​អ្នកយាម​ និងទាហាន​មន្រ្តីរាជការ​ ជាវណ្ណៈ​កណ្ណាល​) ​អ្នកសិប្បករ​ និងកសិករ ​ជាវណ្ណៈក្រោម​។​ មិនតែប៉ុណ្ណោះ ប្លាតូបានពិនិត្យ​យ៉ាងហ្មត់ច​ត់​ លើបញ្ហាការ​សិក្សា​ និងការអប់រំ​​ ។ផ្លាតូបានធ្វើការបែងចែកដូច្នេះ​​ «​អាស្រ័យលើឧបនិស្ស័យរបស់មនុស្ស​​ គឺភាពវៃឆ្លាត​ ភាពម៉ឺងម៉ាត់​ និងការទទួលខុសត្រូវក្នុងភាពជាអ្នកដឹកនាំ​»​ ។ ​សម្រាប់លោកផ្លាតូ​ រចនាសម្ព័ន្ធល្អ​​ គឺនៅកន្លែងណា​ដែលពលរដ្ឋម្នាក់ៗ ​ធ្វើការដើម្បីប្រយោជន៍របស់ខ្លួន​នៅក្នុងទិសដៅអភិវឌ្ឍន៍សង្គម​ ។​ រដ្ឋ​និងសង្គមពលរដ្ឋរបស់ផ្លាតូ​ គឺមានលក្ខណៈតែមួយ​។ តាមការពិនិត្យវណ្ណៈទាំងឡាយ ដូចជាមេដឹកនាំ (ក្សត្រ) ​កងទ័ព ​(​អាមាត្យ)​ ឈ្មួញ សិប្បករ​ និងម្ចាស់ដី​​​ លោក​ផ្លាតូ បានបង្ហាញថា​ «​វណ្ណៈ​ដែលមានតួរនាទីសំខាន់ជាង​គេក្នុងរដ្ឋ​ គឺមេដឹកនាំ ក្សត្រ​) ​និងកងទ័ព (អាមាត្យ)។ ​រីឯឈ្មួញ​កសិករ ​និងដែល​មានជីវិតផ្សារភ្ជាប់នឹងផលិតផលសម្ភារៈនោះ​ ពួកគេមិនអាចជៀសផុតពីការអាស្រ័យនូវរដ្ឋនោះទេ​ ទីបំផុតពួកវណ្ណៈទាំងពីរនេះ​ប្រឹងប្រែងសន្សំទ្រព្យសម្បត្តិ​ ដែលជាហេតុនាំឲ្យកើតមានឡើង​នូវអ្នកមានពេក​និងអ្នកក្រពេក​»​ ។​ ដើម្បីរក្សាស្ថានភាពនេះ ​ផ្លាតូទាមទារឲ្យមានការបង្កើត​ ប្រព័ន្ធអប់រំពិសេសមួយសម្រាប់ក្រុមអ្នកដឹកនាំ​ និងអ្នកការពារ ​។​ នៅក្នុងមូលនៃប្រព័ន្ធអប់រំ​​នេះ​ ត្រូវមានសិល្បៈ​​​តូរ្យតន្រ្តី​ និងអត្តពលកម្មចូលរួមផងដែរ​។​ តូរ្យតន្រ្តីពង្រឹងដួងប្រលឹង​អប់រំឲ្យស្រលាញ់ជាតិ​មាតុភូមិ​ ចំណែកឯអត្តពលកម្ម​ពង្រឹងរាង្គកាយឲ្យរឹងមាំរៀបចំពលរដ្ឋ​ដើម្បីរដ្ឋរបស់ខ្លួន​ ។ ​តាមទស្សនៈរបស់ផ្លាតូ​ ការសិក្សាវិទ្យាសាស្រ្ត​ជាការស្វែងរកពិភពសច្ចភាព​ហើយមិនភូតភរ ​ដូចជាលក្ខណៈរូបធាតុទេ​ ។ ​បន្ទាប់ពីបានបញ្ចប់នូវមុខវីជ្ជាទាំងអស់នេះ​ យុវវ័យ​មានការចេះដឹង​និងប្រកបដោយសីលធម៌នោះ​ អាចរៀបចំខ្លួន​ដើម្បីដើរតួរជាមេដឹកនាំ​ ។ ​ពេលនេះ​គេសិក្សាវិភាគអំពីសិល្បៈ​ និងដឹកនាំជជែកពិភាក្សា​ បន្ទាប់មកសិក្សាទស្សនវិជ្ជា​ ដែលជាប្រភពដើមនៃរាល់ប្រព័ន្ធចំណេះដឹង​​​ ។ ​នៅចុងកម្មវិធីសិក្សា​ពួកគេត្រូវតែងតាំងឱ្យមាន​មុខងារជាបុគ្គលិករដ្ឋ​ ប៉ុន្តែមិនទាន់មានមុខងារដឹកនាំរដ្ឋទេ​ លុះត្រាតែមានវ័យចាប់ពី​ ៥០ ​ឆ្នាំឡើងទៅ​ ស្គាល់នូវទិសដៅនៃជីវិតច្បាស់លាស់​ ។​គឺថារចនាសម្ព័ន្ធរបស់រដ្ឋគំរូ​ មានតែនៅក្នុងសតវត្សមាសទេ ​។​តើរដ្ឋគំរូ​របស់ផ្លាតូ មានសញ្ញាណយ៉ាងដូចម្តេច​? ​​បើតាមទស្សនៈរបស់ផ្លាតូ ដែលបាន​និយាយនៅក្នុងស្នាដៃរដ្ឋសញ្ញាណ​ដ៏សំខាន់របស់រដ្ឋជាគំរូ​​​ គឺភាពយុត្តិធម៌​ ។ ភាពយុត្តិធម៌​​បើតាមទស្សនៈរបស់ផ្លាតូគឺស្ថិតនៅត្រង់ថាពលរដ្ឋម្នាក់ ត្រូវតែមានការងារធ្វើ ហើយអាស្រ័យទៅតាម​ឧបនិស្ស័យរបស់គេ ​ដូច្នេះភាពយុត្តិធម៌របស់រដ្ឋគឺពលរដ្ឋត្រូវមានការងារធ្វើ​​​ ហើយធ្វើសកម្មភាពស្របទៅតាមសមត្ថភាព​ ​និងអត្ថិភាពរបស់ខ្លួនផ្ទាល់​​ ។ ​លោកផ្លាតូ​បាន​ធ្វើការបែងចែកយ៉ាងច្បាស់នូវឋានានុក្រម​ស្រទាប់របស់មនុស្ស ក្នុងសង្គមថា​ ពួកទស្សនៈ​វិទូ ដែលដឹកនាំប្រទេស​ ជាវណ្ណៈជាន់ខ្ពស់ ​អ្នកយាម​ និងទាហាន​មន្រ្តីរាជការ​ ជាវណ្ណៈ​កណ្ណាល​) ​អ្នកសិប្បករ​ និងកសិករ ​ជាវណ្ណៈក្រោម​។​ មិនតែប៉ុណ្ណោះ ប្លាតូបានពិនិត្យ​យ៉ាងហ្មត់ច​ត់​ លើបញ្ហាការ​សិក្សា​ និងការអប់រំ​​ ។ផ្លាតូបានធ្វើការបែងចែកដូច្នេះ​​ «​អាស្រ័យលើឧបនិស្ស័យរបស់មនុស្ស​​ គឺភាពវៃឆ្លាត​ ភាពម៉ឺងម៉ាត់​ និងការទទួលខុសត្រូវក្នុងភាពជាអ្នកដឹកនាំ​»​ ។ ​សម្រាប់លោកផ្លាតូ​ រចនាសម្ព័ន្ធល្អ​​ គឺនៅកន្លែងណា​ដែលពលរដ្ឋម្នាក់ៗ ​ធ្វើការដើម្បីប្រយោជន៍របស់ខ្លួន​នៅក្នុងទិសដៅអភិវឌ្ឍន៍សង្គម​ ។​ រដ្ឋ​និងសង្គមពលរដ្ឋរបស់ផ្លាតូ​ គឺមានលក្ខណៈតែមួយ​។ តាមការពិនិត្យវណ្ណៈទាំងឡាយ ដូចជាមេដឹកនាំ (ក្សត្រ) ​កងទ័ព ​(​អាមាត្យ)​ ឈ្មួញ សិប្បករ​ និងម្ចាស់ដី​​​ លោក​ផ្លាតូ បានបង្ហាញថា​ «​វណ្ណៈ​ដែលមានតួរនាទីសំខាន់ជាង​គេក្នុងរដ្ឋ​ គឺមេដឹកនាំ ក្សត្រ​) ​និងកងទ័ព (អាមាត្យ)។ ​រីឯឈ្មួញ​កសិករ ​និងដែល​មានជីវិតផ្សារភ្ជាប់នឹងផលិតផលសម្ភារៈនោះ​ ពួកគេមិនអាចជៀសផុតពីការអាស្រ័យនូវរដ្ឋនោះទេ​ ទីបំផុតពួកវណ្ណៈទាំងពីរនេះ​ប្រឹងប្រែងសន្សំទ្រព្យសម្បត្តិ​ ដែលជាហេតុនាំឲ្យកើតមានឡើង​នូវអ្នកមានពេក​និងអ្នកក្រពេក​»​ ។​ ដើម្បីរក្សាស្ថានភាពនេះ ​ផ្លាតូទាមទារឲ្យមានការបង្កើត​ ប្រព័ន្ធអប់រំពិសេសមួយសម្រាប់ក្រុមអ្នកដឹកនាំ​ និងអ្នកការពារ ​។​ នៅក្នុងមូលនៃប្រព័ន្ធអប់រំ​​នេះ​ ត្រូវមានសិល្បៈ​​​តូរ្យតន្រ្តី​ និងអត្តពលកម្មចូលរួមផងដែរ​។​ តូរ្យតន្រ្តីពង្រឹងដួងប្រលឹង​អប់រំឲ្យស្រលាញ់ជាតិ​មាតុភូមិ​ ចំណែកឯអត្តពលកម្ម​ពង្រឹងរាង្គកាយឲ្យរឹងមាំរៀបចំពលរដ្ឋ​ដើម្បីរដ្ឋរបស់ខ្លួន​ ។ ​តាមទស្សនៈរបស់ផ្លាតូ​ ការសិក្សាវិទ្យាសាស្រ្ត​ជាការស្វែងរកពិភពសច្ចភាព​ហើយមិនភូតភរ ​ដូចជាលក្ខណៈរូបធាតុទេ​ ។ ​បន្ទាប់ពីបានបញ្ចប់នូវមុខវីជ្ជាទាំងអស់នេះ​ យុវវ័យ​មានការចេះដឹង​និងប្រកបដោយសីលធម៌នោះ​ អាចរៀបចំខ្លួន​ដើម្បីដើរតួរជាមេដឹកនាំ​ ។ ​ពេលនេះ​គេសិក្សាវិភាគអំពីសិល្បៈ​ និងដឹកនាំជជែកពិភាក្សា​ បន្ទាប់មកសិក្សាទស្សនវិជ្ជា​ ដែលជាប្រភពដើមនៃរាល់ប្រព័ន្ធចំណេះដឹង​​​ ។ ​នៅចុងកម្មវិធីសិក្សា​ពួកគេត្រូវតែងតាំងឱ្យមាន​មុខងារជាបុគ្គលិករដ្ឋ​ ប៉ុន្តែមិនទាន់មានមុខងារដឹកនាំរដ្ឋទេ​ លុះត្រាតែមានវ័យចាប់ពី​ ៥០ ​ឆ្នាំឡើងទៅ​ ស្គាល់នូវទិសដៅនៃជីវិតច្បាស់លាស់​ ។​គឺថារចនាសម្ព័ន្ធរបស់រដ្ឋគំរូ​ មានតែនៅក្នុងសតវត្សមាសទេ ​។​តើរដ្ឋគំរូ​របស់ផ្លាតូ មានសញ្ញាណយ៉ាងដូចម្តេច​? ​​បើតាមទស្សនៈរបស់ផ្លាតូ ដែលបាន​និយាយនៅក្នុងស្នាដៃរដ្ឋសញ្ញាណ​ដ៏សំខាន់របស់រដ្ឋជាគំរូ​​​ គឺភាពយុត្តិធម៌​ ។ ភាពយុត្តិធម៌​​បើតាមទស្សនៈរបស់ផ្លាតូគឺស្ថិតនៅត្រង់ថាពលរដ្ឋម្នាក់ ត្រូវតែមានការងារធ្វើ ហើយអាស្រ័យទៅតាម​ឧបនិស្ស័យរបស់គេ ​ដូច្នេះភាពយុត្តិធម៌របស់រដ្ឋគឺពលរដ្ឋត្រូវមានការងារធ្វើ​​​ ហើយធ្វើសកម្មភាពស្របទៅតាមសមត្ថភាព​ ​និងអត្ថិភាពរបស់ខ្លួនផ្ទាល់​​ ។ ​លោកផ្លាតូ​បាន​ធ្វើការបែងចែកយ៉ាងច្បាស់នូវឋានានុក្រម​ស្រទាប់របស់មនុស្ស ក្នុងសង្គមថា​ ពួកទស្សនៈ​វិទូ ដែលដឹកនាំប្រទេស​ ជាវណ្ណៈជាន់ខ្ពស់ ​អ្នកយាម​ និងទាហាន​មន្រ្តីរាជការ​ ជាវណ្ណៈ​កណ្ណាល​) ​អ្នកសិប្បករ​ និងកសិករ ​ជាវណ្ណៈក្រោម​។​ មិនតែប៉ុណ្ណោះ ប្លាតូបានពិនិត្យ​យ៉ាងហ្មត់ច​ត់​ លើបញ្ហាការ​សិក្សា​ និងការអប់រំ​​ ។ផ្លាតូបានធ្វើការបែងចែកដូច្នេះ​​ «​អាស្រ័យលើឧបនិស្ស័យរបស់មនុស្ស​​ គឺភាពវៃឆ្លាត​ ភាពម៉ឺងម៉ាត់​ និងការទទួលខុសត្រូវក្នុងភាពជាអ្នកដឹកនាំ​»​ ។ ​សម្រាប់លោកផ្លាតូ​ រចនាសម្ព័ន្ធល្អ​​ គឺនៅកន្លែងណា​ដែលពលរដ្ឋម្នាក់ៗ ​ធ្វើការដើម្បីប្រយោជន៍របស់ខ្លួន​នៅក្នុងទិសដៅអភិវឌ្ឍន៍សង្គម​ ។​ រដ្ឋ​និងសង្គមពលរដ្ឋរបស់ផ្លាតូ​ គឺមានលក្ខណៈតែមួយ​។ តាមការពិនិត្យវណ្ណៈទាំងឡាយ ដូចជាមេដឹកនាំ (ក្សត្រ) ​កងទ័ព ​(​អាមាត្យ)​ ឈ្មួញ សិប្បករ​ និងម្ចាស់ដី​​​ លោក​ផ្លាតូ បានបង្ហាញថា​ «​វណ្ណៈ​ដែលមានតួរនាទីសំខាន់ជាង​គេក្នុងរដ្ឋ​ គឺមេដឹកនាំ ក្សត្រ​) ​និងកងទ័ព (អាមាត្យ)។ ​រីឯឈ្មួញ​កសិករ ​និងដែល​មានជីវិតផ្សារភ្ជាប់នឹងផលិតផលសម្ភារៈនោះ​ ពួកគេមិនអាចជៀសផុតពីការអាស្រ័យនូវរដ្ឋនោះទេ​ ទីបំផុតពួកវណ្ណៈទាំងពីរនេះ​ប្រឹងប្រែងសន្សំទ្រព្យសម្បត្តិ​ ដែលជាហេតុនាំឲ្យកើតមានឡើង​នូវអ្នកមានពេក​និងអ្នកក្រពេក​»​ ។​ ដើម្បីរក្សាស្ថានភាពនេះ ​ផ្លាតូទាមទារឲ្យមានការបង្កើត​ ប្រព័ន្ធអប់រំពិសេសមួយសម្រាប់ក្រុមអ្នកដឹកនាំ​ និងអ្នកការពារ ​។​ នៅក្នុងមូលនៃប្រព័ន្ធអប់រំ​​នេះ​ ត្រូវមានសិល្បៈ​​​តូរ្យតន្រ្តី​ និងអត្តពលកម្មចូលរួមផងដែរ​។​ តូរ្យតន្រ្តីពង្រឹងដួងប្រលឹង​អប់រំឲ្យស្រលាញ់ជាតិ​មាតុភូមិ​ ចំណែកឯអត្តពលកម្ម​ពង្រឹងរាង្គកាយឲ្យរឹងមាំរៀបចំពលរដ្ឋ​ដើម្បីរដ្ឋរបស់ខ្លួន​ ។ ​តាមទស្សនៈរបស់ផ្លាតូ​ ការសិក្សាវិទ្យាសាស្រ្ត​ជាការស្វែងរកពិភពសច្ចភាព​ហើយមិនភូតភរ ​ដូចជាលក្ខណៈរូបធាតុទេ​ ។ ​បន្ទាប់ពីបានបញ្ចប់នូវមុខវីជ្ជាទាំងអស់នេះ​ យុវវ័យ​មានការចេះដឹង​និងប្រកបដោយសីលធម៌នោះ​ អាចរៀបចំខ្លួន​ដើម្បីដើរតួរជាមេដឹកនាំ​ ។ ​ពេលនេះ​គេសិក្សាវិភាគអំពីសិល្បៈ​ និងដឹកនាំជជែកពិភាក្សា​ បន្ទាប់មកសិក្សាទស្សនវិជ្ជា​ ដែលជាប្រភពដើមនៃរាល់ប្រព័ន្ធចំណេះដឹង​​​ ។ ​នៅចុងកម្មវិធីសិក្សា​ពួកគេត្រូវតែងតាំងឱ្យមាន​មុខងារជាបុគ្គលិករដ្ឋ​ ប៉ុន្តែមិនទាន់មានមុខងារដឹកនាំរដ្ឋទេ​ លុះត្រាតែមានវ័យចាប់ពី​ ៥០ ​ឆ្នាំឡើងទៅ​ ស្គាល់នូវទិសដៅនៃជីវិតច្បាស់លាស់​ ។​ចេះធ្វើការអង្កេតពិនិត្យ​ទទួលយកនូវទស្សនៈ​ដែលជឿនលឿន​ និងមានការសម្របសម្រួលទទួលយកបទពិសោធន៍​ជាច្រើនអំពីរដ្ឋ​ ។ ​គេនៅពេលនោះ​គេមានលក្ខណសម្បត្តិពេញលេញ​ ក្លាយជាមេដឹកនាំរដ្ឋ​ពិតប្រាកដ​ ។ ​បើតាមទស្សនៈរបស់ផ្លាតូ​ ទិសដៅរបស់រដ្ឋ​ដែលផ្លាតូ គិតថា​ជារដ្ឋគំរូ​ គឺត្រូវ​ជួយផ្គត់ផ្គង់អតិបរមាដល់ដល់កង្វះខាតក្នុងជីវិតប្រជាពលរដ្ឋ​ ទាំងសម្ភារៈ​ ទាំងស្មារតី​ ។​ ស្ថានភាពនៃជីវិតនេះហើយ ​ដែលគេបានគិតទទួលយក​នៅក្នុងសម័យបុរេក្រិច​ និងរូម ​។​ ដូច្នេះ​រដ្ឋគំរូរបស់ផ្លាតូ​ត្រូវតែអាស្រ័យនឹងការបែងចែកជាក្រុម ដែលប្រកបដោយគុណធម៌ទាំងឡាយ​ បួនយ៉ាងគឺ-ចំណេះដឹងជ្រៅជ្រះ​-សេចក្តីក្លាហាន​-វិចារណញ្ញាណ​-យុត្តិធម៌ ​។ចំណេះដឹងជ្រៅជ្រះ​ ក្នុងនាមជាអ្នកបំពេញតួនាទី​ ជាអ្នកដឹកនាំរដ្ឋ​ ។ សេចក្តីក្លាហាន​ ជាគុណសម្បត្តិរបស់ទាហានមានតួនាទី ​ជាអ្នកការពារ ​។ ទីបី​ និងទីបួន​ គឺវិចារណញ្ញាណ​ និងយុត្តិធម៌​ជាគុណធម៌ដែលមានគ្រប់ពលរដ្ឋទាំងអស់នៅក្នុងរដ្ឋគំរូ​។ទន្ទឹមនឹងនេះ​ គួរតែធ្វើការកត់សំគាល់ផងដែរ ​នៅក្នុងសំណេរស្នាដៃរដ្ឋគំរូរបស់ផ្លាតូ​ គេសង្កេតឃើញមានការផ្សព្វផ្សាយ​នូវទេវកថាបុរេក្រិច​ ស្តីអំពីមនុស្សប្រាំជំនាន់​ ដែលបានផ្លាស់ប្តូរ​ដែលស្ថិតនៅក្នុងកំណាព្យរបស់កវី​ Gesioda ថា​ «​ពលកម្ម​ និងពេលវេលា​»​ ។​ ទីមួយ​ ឬសតវត្សមាស ​គឺជាជំនាន់មនុស្សដែលទទួលបាននូវអ្វីជាគំរូ ​។​នៅក្នុងជំនាន់នោះ ​គេមានគុណធម៌គ្រប់បែបយ៉ាងទាំងអស់​ ហើយឋិតក្រោមការដឹកនាំរបបរាជានិយម​។ ជំនាន់ក្រោយមក​ បានចប់ផ្តើមឃ្លាតចេញ ពីតំណាក់កាលសតវត្សមាស​ ។ ​កើតឡើង នូវតំណាក់កាល ដែលបានកាត់ផ្តាច់នូវគុណធម៌ទាំអស់​ ។ ​គឺនៅក្នុងទេវកថានេះ​ ​ត្រូវនឹងស្នាដៃរបស់ផ្លាតូ​ ដែលនិយាយអំពីរបបនយោបាយ​ និងរចនាសម្ព័ន្ធដឹកនាំ​ ដែលរបបរាជានិយម ​និងអភិជនាធិបតេយ្យ​ បានកាត់បង់នូវស្ថានសួគ៌របស់ខ្លួន​ រីឯរចនាសម្ព័ន្ធនយោបាយសង្គមបួនទៀត ​កំណត់ភាពទន់ខ្សោយរបស់ប្រជាពលរដ្ឋ​​ ក្នុងការប្រឹងប្រែង​ដើម្បីគុណធម៌​ និងសីលធម៌នៅក្នុងជីវិត​ ។​ ទស្សនៈរបស់ផ្លាតូ​ មានគោលការណ៍ នៅក្នុងអតីតកាល ​ដែលអ្នកទស្សនវិទូ មើលឃើញគំរូនយោបាយរបស់ខ្លួន​ ៕​
ការបែងចែករបបអ្នកដឹកនាំរបស់ផ្លាតូ
ផ្លាតូបានបែងចែកនូវទ្រង់ទ្រាយដឹកនាំដូចតទៅ៖
-រាជាធិបតេយ្យ​((Monarchy)
-អភិជនាធិបតេយ្យ​((Aristocracy)
-សក្តិភូមិ​ (Timocracy)
-គណាធិបតេយ្យ​((Oligrachy )
-ប្រជាធិបតេយ្យ​( (Democracy )
-ទុជនាធិបតេយ្យ​( (Tyranny )ផ្លាតូ បានបែងចែក​ដូច្នេះ​ ភាពត្រឹមត្រូវ​ជាគូ នឹងវិចារណញ្ញាណ​ បន្ទាប់មកគុណធម៌​ និងភាពខ្វះខាត ​(​អគុណធម៌​)​បន្ទាប់មក​សុភមង្គល​ និងអពមង្គល​ ។ ​ផ្លាតូ បានចាត់ទុករបបរាជាធិបតេយ្យ​ និងអភិជនាធិបតេយ្យ​ជារបបនយោបាយដឹកនាំល្អប្រសើរជាងគេ​ ដែលមានយុត្តិធម៌ ជាកន្លែង​ដែលមានមេដឹកនាំទាំងអស់ ព្រួយបារម្ភអំពីភាពរុងរឿងរបស់រដ្ឋ​ ដែលជាលក្ខណៈត្រឹមត្រូវ​ និងជាគំរូ​ ៕ទ្រង់ទ្រាយរចនាសម្ព័ន្ធដឹកនាំ​ ៤ ​ទៀត គឺ​សក្តិភូមិ​ (Timocracy) ​គណាធិបតេយ្យ (Oligrachy) ​ប្រជាធិបតេយ្យ (Democracy) និងទុជនាធិបតេយ្យ​ (Tyranny) ​បានឃ្លាតចាកពីរដ្ឋគំរូ​ ។​ និយាយឲ្យខ្លីទៅ​ ទ្រង់ទ្រាយដឹកនាំរដ្ឋទាំង ​៤ ខាងលើ​ គឺជាការដឹកនាំមួយ​ដែលមេដឹកនាំមានការស្រលាញ់អំណាចហួស ​។ ​របបអភិជនាធិបតេយ្យ (Aristocracy) ​គឺជាការដឹកនាំមួយដ៏ល្អប្រសើរ​ មានទំនុកទុកចិត្តពីប្រជាជន​ ។ ​អំណាចរបស់រដ្ឋនៅក្នុងដៃអ្នកដែលប្រសើរជាង​ ដែលបានផ្តល់ឲ្យដោយសុទ្ធចិត្តពីប្រជាជន​ ។ ​អំណាចរបស់រដ្ឋ​ ដឹកនាំប្រកបទៅដោយគុណធម៌​ និងវ័យឆ្លាត​ ។ ​នៅលើគោលការណ៍​ និងទ្រង់ទ្រាយនៃរចនាសម្ព័ន្ធដឹកនាំបែបនេះ​ គឺមានសមភាពតាំងពីកំនើតម្លេះ​ ។​ផ្លាតូ​បានអះអាងថា ​«​សមភាពពីកំនើត​ បង្ខំឲ្យមានច្បាប់​សមភាពសម្រាប់ទាំងអស់គ្នា​ ដែលបានសរសេរទុកនៅក្នុងច្បាប់​និងជាកាតព្វកិច្ចសម្រាប់ទាំងអស់គ្នា​ ធ្វើសកម្មភាពចំពោះគ្នាទៅវិញទៅមក ​ក្នុងលក្ខណ្ឌដ៏ប្រកបមួយ ​គឺពោរពេញទៅដោយកម្លាំង​កិត្យានុភាព ​វីរភាព​ និងវិចរណញ្ញាណ​»​ ។ប៉ុន្តែទស្សនៈ របស់​ផ្លាតូ ​ ចំពោះតួនាទីរបស់មេដឹកនាំរដ្ឋគំរូ​ គឺចំពោះអ្នកណាមួយ ដែលស្ម័គ្រចិត្ត​ មិនចង់ធ្វើជាអ្នកដឹកនាំទាល់តែសោះ​ តែចង់ធ្វើការកែកំហុសរបស់អ្នកដទៃ​ ។​ អ្នកដែលមិនមែនជាអ្នកដឹកនាំគំរូ​ គឺសំដៅទៅលើអ្នកណា​ដែលស្រលាញ់ខ្លួនឯង​ស្រលាញ់លុយ​ និងស្រលាញ់បុណ្យសក្តិ​ ។​ ពីព្រោះអ្នកដឹកនាំណាមួយ​ដែលមានលក្ខណៈដឹកនាំល្អសុទ្ធសាធនោះ ​មិនមែនធ្វើសកម្មភាព​ដើម្បីតែខ្លួនឯងនោះទេ​ គឺដើម្បីភាពសំបូរសប្បាយរុងរឿង​ជូនអ្នកដែលនៅក្រោមបង្គាប់របស់ខ្លួន​ ។​ ផ្លាតូ ​​បានបង្ហាញថា​បើនៅក្នុងរដ្ឋសុទ្ធតែមនុស្សល្អ​នោះលទ្ធភាពក្នុងការកាន់អំណាច​នឹងមានច្រើន ​។​ ប៉ុន្តែមេដឹកនាំពិតបា្រកដ​ ត្រូវមានគុណសម្បត្តិល្អ​ សម្រាប់ខ្លួនឯងផង​និងសម្រាប់អ្នកនៅក្រោមបញ្ជាផង ​។ ​

Monday, January 20, 2014

Backup Device Driver របស់​លោកអ្នក​ជាមួយនឹង Double Driver


Double Driver គឺជា​កម្មវិធី​មួយ​ដែល​ផ្ដល់​នូវ​ភាព​ងាយស្រួល​ហើយមាន​ទំហំ​តូច​ដែល​អាច​ធ្វើការ Backup ​ថែមទាំង​អាច Restart មកវិញបាន​យ៉ាង​ឆាប់​រហ័ស ។ លើសពីនេះទៅទៀតអាច Save, Print List ​ដែល​បង្ហាញ​ពី​ឈ្មោះ​Drive ​ដែល​មាននៅ​ក្នុង​កុំព្យូទ័រ​របស់​លោកអ្នក​ជា File.txt ។ 
http://www.mediafire.com/download/nm6q26ig1u06g69/Double_Driver 151ដង | ទំហំ 1.12 click here

សង្គ្រាម​សាសនាយ៉ាង​ឃោរឃៅព្រៃ​ផ្សៃដោយ​កាប់​សម្លាប់និង​ចែក​សាច់​ចែកគ្នា​ស៊ី

​ទីក្រុង​បង់​ហ្គី ៖ "​ឆ្កែឆ្កួត​" ជា​រហ្ស​សនាម​របស់​បុរស​ម្នាក់​ដែល​ចិត្តសាហាវ​ព្រៃផ្សៃ​ស៊ីសាច់​មនុស្ស នៅ​សង្កាត់​សាន​ហ្គោ (Sango) ក្នុង​ទីក្រុង​បង់​ហ្គី (Bangui) ដែលជា​រដ្ឋធានី​របស់​សាធារណរដ្ឋ​អា​ហ្វ្រិ​ច​កណ្តាល ។ រូបភាព​គួរ​ឲ្យ​តក់​ស្ល​ត់​ជាច្រើន​បានបង្ហាញ​មនុស្ស​ឃោរឃៅ​ម្នាក់ កំពុងស៊ី​សាច់​បុរស​មូស្លីម​ម្នាក់​ដែល​គេ​សម្លាប់​ដោយ​ព្យួរ​ក ជា​លើក​ទី​ពីរ​ក្នុង​រយៈពេល​ច្រើន​សប្តាហ៍​មកនេះ​។ នេះ​បើ​យោងតាម​គេហទំព័រ ម៉ែ​លអន​ឡាញ ដែល​បាន​ចុះផ្សាយ​កាលពី​ម្សិលមិញ​នេះ​។​

ក្នុង​រូបភាព​មួយ “​ឆ្កែឆ្កួត​” ឈ្មោះ​ពិត គឺ វ៉ាន​ដ្យា ម៉ា​គ្ល័​រ (Ouandja Magloire) បាន​កាត់​បំណែ​កសាច់​ចេញពី​សាកសព​បុរស​មូ​ស្លី​ម​ដែល​គេ​សម្លាប់​ម្នាក់ ដេក​ឆេះ​នៅ​លើដី​ក្បែរ​រង្វង់​មូល​ក្នុង​រដ្ឋធានី​របស់​សាធារណរដ្ឋ​អា​ ហ្វ្រិ​ច​កណ្តាល ខណៈ​សាកសព​មួយទៀត​ស្ថិតនៅ​មិន​ប៉ុន្មាន​ម៉ែត្រ​ពី​ទីនោះ​ទេ​។ រូបភាព​មួយ​ផ្សេងទៀត​បង្ហាញ​បុរស​នេះ​លិ​ត​កាំបិទ​ប្រឡាក់​ឈាម ខណៈ​បុរស​នេះ​ឈរលើ​សាកសព​មួយ ដោយ​ពាក់​អាវយឺត​ដូចគ្នា ដែល​បុរស​នេះ​ត្រូវគេ​ថត​អំឡុង​សកម្មភាព​ឃោរឃៅ​លើក​មុន​។

អ្នកដំណើរ​ឆ្លងកាត់​មូស្លីម​ពីរ​នាក់ ផ្សេងទៀត​បាន​រត់គេច​ឲ្យ​កងកម្លាំង​រក្សា​សន្តិភាព​អា​ហ្វ្រិ​ច និង​បារាំង​ជួយ​ការពារ​។ ទីភ្នាក់ងារសារព័ត៌មាន​នេះ​បាន​ជ្រាបថា ម៉ា​គ្ល័​រ​មិនបាន​ចូលរួម​ក្នុងការ​សម្លាប់​ទេ ប៉ុន្តែ​បានបង្ហាញ​មុខក្រោយ​ការសម្លាប់​នេះ​។

យោងតាម​ប្រភព​របស់​ទីភ្នាក់ងារ​ខាងលើ​បុរស​នេះ​គឺជា​មនុស្ស​តែ​ម្នាក់​គត់​ ក្នុង​សាធារណរដ្ឋ​អា​ហ្វ្រិ​ច​កណ្តាល ដែល​ល្បី​ខាង​ការប្រព្រឹត្ត​អំពើ​ឃោរឃៅ ។ ទន្ទឹមនេះដែរ​លោកស្រី ខា​ធឺ​រី​ន សាំ​បា​-​ប៉ាន​ហ្សា (Catherine Samba-Panza) អាយុ ៥៩ ឆ្នាំ ត្រូវបាន​បោះឆ្នោត​ជា​ប្រធានាធិបតី​របស់​សាធារណរដ្ឋ​អា​ហ្វ្រិ​ច​កណ្តាល និង​បាន​ថ្លែង​សន្ទរកថា​លើកដំបូង​របស់លោក​ស្រី​ដើម្បី​អំពាវនាវ​ឲ្យ​ទាំង​ ពួក​មូស្លីម និង​ពួក​គ្រី​ស្ទា​ន​បញ្ឈប់​ការប្រយុទ្ធ​គ្នា​។​

ថ្លែង​ទៅកាន់​កងជីវពល​ការ​ពារ​ខ្លួនឯង ដែល​គេ​ស្គាល់​ថា កងជីវពល​ប្រឆាំង​កាំបិទផ្គាក់ (anti-balaka) លោកស្រី​សាំ​បា​-​ប៉ាន​ហ្សា បាន​និយាយថា "​សូម​បង្ហាញ​ការគាំទ្រ​សម្រាប់​ការតែងតាំង​របស់ខ្ញុំ​ដោយ​ផ្តល់នូវ​សញ្ញា ដ៏​ខ្លាំងក្លា​នៃ​ការទម្លាក់​ចុះ​អាវុធ​របស់​អ្នក​"​។​

លោកស្រី​ក៏បាន​ចេញ​ការអំពាវនាវ​ស្រដៀង​គ្នា​នេះ​ទៅកាន់​សមាជិក​ក្រុម​បះបោរ​ មូស្លីម​ភាគច្រើន​ឈ្មោះថា សេ​ឡេ​កា (Seleka) ផងដែរ ដោយ​ប្រាប់​ពួកគេ​ថា "​សូម​ឈប់​ធ្វើ​ឲ្យ​ប្រជាជន​ឈឺចាប់​។ ចាប់ផ្តើម​ពីថ្ងៃ​នេះ ខ្ញុំ​គឺជា​ប្រធានាធិបតី​របស់​ពលរដ្ឋ​អា​ហ្វ្រិ​ច​កណ្តាល​គ្រប់រូប​ដោយ​ គ្មាន​នរណាម្នាក់​ត្រូវ​បោះបង់​នោះទេ​"៕

រដ្ឋាភិបាល​វ៉ាស៊ីនតោន បន្ធូរបន្ថយ​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​អ៊ីរ៉ង់

វ៉ាស៊ីនតោន​៖ កាលពី​ថ្ងៃ​ចន្ទ ម្សិលមិញ​នេះ សហរដ្ឋអាមេរិក បានចាប់ផ្តើម​កាត់បន្ថយ​ទណ្ឌកម្ម​សេដ្ឋកិច្ច សម្រាប់​ប្រទេស​អ៊ីរ៉ង់ បន្ទាប់​ពី​សាធារណរដ្ឋ​ឥស្លាម​មួយ​នេះ បាន​ចាត់វិធានការ​រឹងមាំ ក្នុង​ការទប់ស្កាត់ កម្មវិធី​នុយក្លេអ៊ែរ​ខ្លួន​។​
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិនហួ បានឲ្យ​ដឹង​ដោយ​ដកស្រង់​សំដី​រប​ស់ ក្រសួងការបរទេស អាមេរិក​ថា រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ច​ន ឃឺ​រី បាន​យល់ព្រម​បន្ធូរបន្ថយ ទណ្ឌកម្ម​សេដ្ឋកិច្ច មួយចំនួន​ចំពោះ​ប្រទេស​អ៊ីរ៉ង់ ក្នុងនោះ​មាន​ក្រុមហ៊ុននាំចេញ​ប្រេង កិច្ចការ​ជំនួញ​អន្តរការណ៍​ហិរញ្ញវត្ថុ និង​ការ ធ្វើ​ជំនួញ​មាស និង​លោហធាតុ​មានតម្លៃ​។​
​ក្រសួងការបរទេស​អា​មេរិក បានចេញ​សេចក្តីថ្លែងការណ៍​ថា ខ្លួន​បាន​បោះជំហាន​ចាំបាច់ សម្រាប់​កិច្ច​ខិតខំ ប្រឹងប្រែង នៃ​ការបង្អាក់​ជា​បណ្តោះអាសន្ន ដើម្បី​កាត់បន្ថយ​ការ នាំចេញ​ប្រេង​ឆៅ​របស់​អ៊ីរ៉ង់ ដោយ​អនុញ្ញាត​ឲ្យ អតិថិជន​ចំនួន ៦​នៃ​វិស័យ​ប្រេង​អ៊ីរ៉ង់ អាច​រក្សា​នូវ​ការទិញ របស់​ពួកគេ នៅ​កម្រិត​កាត់បន្ថយ​ថ្មីៗ រយៈពេល ៦​ខែ​នៃ​កិច្ចចរចា​បណ្តោះអាសន្ន លើ​កម្មវិធី​នុយក្លេអ៊ែរ​៕​
President Obama Delivers Address On Immigration Reform In Las Vegas, Nevada

Wednesday, January 8, 2014

មនុស្សចំនួន ៧៤៥នាក់ ស្រាតងូតទឹកសមុទ្រ នៅញ៊ូហ្សែឡេន បំបែកកំណត់ត្រាពិភពលោកចាស់

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា មនុស្សចំនួន ៧៤៥នាក់ នៅក្នុងប្រទេសញ៊ូហ្សែឡេន បាននាំគ្នាស្រាតននលគោក រួចចូលទៅងូតទឹកសមុទ្រ នៅលើឆ្នេរសមុទ្រក្នុងទីក្រុង Gisborne នៃប្រទេសញ៊ូហ្សែឡេន ដើម្បីបំបែកកំណត់ត្រាពិភពលោកចាស់។
អ្នកចូលរួមមកពីប្រទេសជាច្រើន បានប្រមូលផ្តុំគ្នា នៅលើឆ្នេរសមុទ្រក្នុងទីក្រុង Gisborne ដើម្បីរៀបចំការបំបែកកំណត់ត្រាចាស់។ ជាមួយគ្នានេះដែរ រូបថត និងខ្សែវីដេអូ ត្រូវបានផ្ញើរទៅកាន់ Guinness World Records ដើម្បីទទួលបានការបំបែកកំណត់ត្រាពិភពលោកជាផ្លូវការ។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុន ឆ្នេរសមុទ្រនៅក្នុងទីក្រុង Gisborne ធ្លាប់មានមនុស្សចំនួន ៥០៦នាក់ មកងូតទឹកស្រាតនៅទៅនោះ ដើម្បីបង្កើតកំណត់ត្រាពិភពលោក ហើយត្រូវបានមនុស្សចំនួន ៧២៩នាក់ផ្សេងទៀត បំបែកកំណត់ត្រានេះវិញ ដោយពួកគេបានងូតទឹកស្រាត នៅឆ្នេរសមុទ្រ Playa El Playazo ស្ថិតក្នុងស្រុក Vera នៃប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៣ កន្លងទៅនេះ។
យ៉ាងណាមិញ នៅក្នុងឆ្នាំ២០១៤ នេះ មនុស្សចំនួន ៧៤៥នាក់ មកពីប្រទេសជាច្រើន ដែលមកងូតទឹកស្រាតនៅឆ្នេរសមុទ្រ ក្នុងទីក្រុង Gisborne នៃប្រទេសញ៊ូហ្សែឡេន ក៏បានបំបែកកំណត់ត្រាពិភពលោកចាស់នេះវិញផងដែរ៕









ប្រភព ៖ ដេលីម៉ែល
កែសម្រួលដោយ ៖ ប៊ី

ទិដ្ឋភាពដ៏រន្ធត់ យន្ដហោះធ្លាក់ឃើញនឹងភ្នែកស្រស់ៗ

អ្នកបើកបរយន្ដហោះខ្នាតតូចម្នាក់ បានទទួលនូវអភូតហេតុដ៏អស្ចារ្យមួយ ដោយអាចចាក់ចេញពីយន្ដហោះ ដែលរៀបនឹងធ្លាក់នៅ កោះ អាយស៊ីឡែន (Iceland) តែសំណាងអាក្រក់ មនុស្សពីរនាក់ដែលនៅក្នុងយន្ដហោះ បានស្លាប់ក្នុងហេតុការណ៍នេះ។
វីដេអូឃ្លីបដ៏តក់ស្លុតនេះ បានបង្ហាញពីការធ្លាក់យន្ដហោះតូចមួយ ដែលជាយន្ដហោះជួយសង្គ្រោះ ស្ថិតនៅក្រុង Akureyri នៃកោះ អាយស៊ីឡែន។ កាមេរ៉ាបានចាប់យកនូវ សកម្មភាពបានទាំងស្រុង ទាំងមុនពេលផ្ទុះ និងក្រោយពេលផ្ទុះ ដែលបានបង្កើតនូវភ្លើងដ៏សន្ធោរសន្ធៅ។
យោងតាមប្រភពព័ត៌មានពី Visir.is បានឲ្យដឹងថា មានមនុស្សពីរនាក់បានស្លាប់ ដោយម្នាក់គឺជាអនុសេនីយឯក ហើយម្នាក់ទៀតគឺជា ពេទ្យប្រចាំយន្ដហោះ ជួយសង្គ្រោះ រីឯអ្នកបើកបរយន្ដហោះ បានរួចផុតពីសេចក្ដីសុខ។
តើប្រិយមិត្តធ្លាប់បាន ទស្សនានូវទិដ្ឋភាពយន្ដហោះធ្លាក់ ជាក់ស្ដែងបែបនេះដែរ ឬ ទេ? បើចង់ឃើញកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖





ប្រភព៖ Dailymail
កែសម្រួលដោយ តូម៉ាតូ

Thursday, December 19, 2013

ពីធីផ្ដល់ដំបូន្មានដល់សិស្សានុសិស្ស​នឺសាលាបច្ចេកទេសដុនបូស្កូកែប

កាលពីព្រឹកថ្ងៃសុក្រទី២០ខែធ្នូរឆ្នាំ២០១៣សាលាបច្ចេកទេសដុនបូស្កូខេត្តកែបមានការប្រារព្ធ កម្មវិធីប្រោះព្រុំ​​ និង ផ្តល់ដំបូន្មាន ដែលការចូលរួមពីសំណាក់បងប្អូនខ្មែរអ៊ីស្លាមលោកពុក លីសំណាង លោកគ្រូអ្នកគ្រូ និងសិស្ស និស្សិត នៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែបនៅក្នុងឪកាសនោះ ផងដែរបងប្អូនខ្មែរអ៊ីស្លាម។នៅក្នុងកម្មវិធីនោះដែរបង​ ប្អូន ខ្មែរអ៊ីស្លាម បានអប់រំ ផ្តល់ ជាដំបូន្មានខ្លះ ក៏ដូចជាធ្វើការ ប្រោះព្រុំទៅដល់សិស្សនិស្សិតឲ្យ ជួបប្រទះតែសេច ក្តីសុខ 

Monday, November 25, 2013

ការប្រារព្ធពីធីសន្ទនាមតិដើម្បីអភិវឌ្ឍមូលដ្ឋាននៅសាលាឃុំស្វាយទងខាងជើរ



កំពង់ត្រាច៖ កាលពីថ្ងៃទី២៧ខែវិច្ឋិកានៅសាលាឃុំស្វាយទងខាជើង​ ស្រុកកំពង់ត្រាច​ ខេត្តកំពត
បានប្រារព្ធពីធីសន្ទនាមតិក្រោមប្រធានបទពីរគឺ៖

  1.  ការសាងសង់ផ្លូវពីស្វាយទងខាងជើងទៅភូមស្វាយទងខាងត្បូង
  2. សារៈសំខាននៃវេទិការសាធារណៈ
ដែលកម្មវិធីនេះរៀបចំធ្វើឡើងដោយស្ថានីយវិទ្យុ៩មករា 99.70MHz ខេត្តកំពតនិងបានការឧបត្ថម្ភ
ពីរអង្គការAustralia​​ តាមរយៈអង្គការ usaid ធ្វើឡើងដើម្បីជួយដោះស្រាយ ទៅនឹងសំនូមរបស់

Thursday, November 14, 2013

ចាប់ខ្លួន អគ្គនាយិកា ក្រុមហ៊ុនភីធី សូរិយាគ្រុប ពីបទ ឆបោកប្រាក់ ១ម៉ឺន៥ពាន់ដុល្លារ


ភ្នំពេញ ៖ អគ្គនាយិកាក្រុមហ៊ុនភីធី សូរិយាគ្រុប ត្រូវបានកម្លាំងនគរបាលខេត្ដ កណ្ដាល សហការជាមួយកម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញចាប់ ខ្លួននៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា នេះ ខណៈដែលជនសង្ស័យខាងលើ កំពុងធ្វើ ដំណើរតាមរថយន្ដ នៅតាមផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ ដោយជាប់ពាក់ព័ន្ធពីបទ ឆបោកប្រាក់ ១ម៉ឺន៥ពាន់ដុល្លារ កាលពី ដើមខែកុម្ភៈ ឆ្នាំ២០១៣ កន្លងទៅ ។

Tuesday, October 8, 2013

ព្រះ​មហាក្សត្រ ចេញ​ព្រះ​រាជ​ក្រឹត្យ បញ្ចប់​តំណែង​ទី​ប្រឹក្សា និង​ជំនួយ​ការ



ព្រះ​​មហា​ក្សត្រ​​ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី កាល​ពីថ្ងៃទី​០១ ខែតុលា ឆ្នាំ២០១៣ បានចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ បញ្ចប់​មុខតំណែង​ទីប្រឹក្សា​រាជរដ្ឋាភិបាល ទីប្រឹក្សា​-​ជំនួយការ​ទាំងអស់ របស់​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ទីប្រឹក្សា​-​ជំនួយការ​ថ្នាក់ដឹកនាំ​ក្រសួង​-​ស្ថាប័ន និង​ទីប្រឹក្សា​-​ជំនួយការ​អម​ក្រសួង​-​ស្ថាប័ន​ទាំងអស់ ដែល​បានតែងតាំង​ដោយ​ព្រះរាជក្រឹត្យ​មុន​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៣​។ - See more at: 

មេដឹកនាំខ្មែរក្រហម​ អ្នកស្រី ខៀវ ពណ្ណារី

អ្នកស្រី ខៀវ ពណ្ណារី ជា​ភរិយា​ដំបូង​របស់​ប៉ុលពត ជាបងស្រី របស់អ្នកស្រី ខៀវ ធីរិ់ទ្ធ និង​ជា ប​ងថ្លៃរបស់លោក អៀង សារី។ អ្នកស្រី ខៀវ ពណ្ណារី កើតនៅឆ្នាំ​ 1920​ ក្នុងខេត្តបាត់ដំបង។ ចំនែកឯប្អូនស្រីរបស់គាត់ អ្នកស្រីអៀង ធីរិទ្ធ​ កើតនៅទី ១០ ខែមីនា ឆ្នាំ ១៩៣០​។ ឪពុករបស់ គាត់គឺជាអ្នកកាត់ក្ដី នៅក្នុងប្រទេស​ កម្ពុជាហើយបានបោះបង់គ្រួសារចោលក្នុងកំឡូង សង្គ្រាម លោកលើកទីពីរ ដែលបានរត់ទៅជាមួយនឹងព្រះអង្គម្ចាស់ក្សត្រីនៃប្រទេសកម្ពូជា ដែលជាគ្រូសារសម្ងាត់មួយ។ គាត់បានចូលសិក្សានៅវិ់ទ្យាល័យ ស៊ីសុវត្ថី។ ប្អូនស្រី របស់ អ្នកស្រី,អ្នកស្រី ខៀវ​ ធីរិទ្ធ និងស្វាមីរបស់ពូកគាត៉ លោក អៀង សារី និង​ លោក​ សាឡាត់​ សាល(ប៉ុល​ ពត)ក៏បានចូលរួមដែរ។ អ្នកស្រី ខៀវវ ពណ្ណារី គឺជាស្រ្តីកម្ពុជាទីមួយដែលបាន ទទូលសញ្ញាប័ត្រ បរិញ្ញាត្រី នៅក្នុងឆ្នាំ ១៩៤០ គាត់បានចាកចេញ ពីប្រទេសកម្ពុជា ជាមួយនឹងប្អូនស្រី របស់គាត់(ដែលកំពុងជាប់រវល់ជាមូយលោក អៀង សារី) ទៅកាន់ទីក្រុង ប៉ារីស ដើម្បី សិក្សា ផ្នែកអក្សរសាស្ត្រ។ នៅក្នុង ទីក្រូងប៉ារីស អ្នកស្រីខៀវ ធីរិទ្ធបានរៀបការ ជាមួយនឹង លោក អៀង សារី នៅក្នុងឆ្នាំ ១៩៥០​ ហើយបានប្តុរ​ឈ្មោះទៅជា អៀង ធីរិទ្ធ។ពេល ដែលអ្នកស្រី ខៀវ ពណ្ណារី​ ត្រលប់មកប្រទេសកម្ពុជាវិញ អ្នស្រី បានរៀបការជាមួយនឹង លោក សាឡាត់សាល (ប៉ុល ពត)នៅក្នុង ម៉មតូចមួយនៃប្រាសាទមួយុ។ ក្រោយមកនោឆ្នាំ ១៩៥៦បងប្អូនស្រីទាំងពីររួមជាមួយ នឹងស្វាមីរបស់ពូកគេបានក្លាយ អ្នកនយោបាយប្រឆាំងទាំងបូននៅក្នុង​ប្រទេសកម្ពុជា ដែលមានការចូលរួមនិងដឹកនាំដោយអ្នកស្រី ជាង ឃ្វីង ដែលជាអ្នកនយោបាយ គម្មុយនីស។ អ្នកស្រី ពណ្ណារី បានត្រលប់ទៅវិទ្យាល័យ ស៊ីសុវត្ថិ ដើម្បីធ្វើជាគ្រូបង្រៀន។ កំឡុងពេលដែលប្ដីរបស់គាត់ធ្វើជាគ្រូបង្រៀននៅមហាវិទ្យាល័យឯកជនថ្មីមួយដែលមានឈ្មោះថា ចម្រើនវិជ្ជាដែរ។​ ចំនែកឯសកម្មភាពនយោបាយរបស់គាត់វិញ គឺត្រូវបានបាត់បង់ទៅហើយ។​ ទោះបីជាយ៉ាងនេះក្ដី អ្នកស្រីគឺជាលេខាធិការមួយរូបនៅក្នុងគណបក្សមួយក្នុងខេត្តកំពង់ធំ១៩៩៣ និងជាប្រធានសមាគមន៍ ស្រ្តីកម្ពុជា១៩៧៦។ដោយឡែកក្នុងឆ្នាំ ១៩៧៥អ្នកស្រីពណ្ណារី កាន់តែបង្ករភាពអុកឡុកយ៉ាងខ្លាំងឡើងៗពីរជម្ងឺបែកស្មារតី(បែកកម្មដ្ឋាន)បន្ទាប់មកជម្ងឺនេះកាន់តែធ្វើអោយគាត់គិតរវើររវាយ រហូតធ្វើអោយគាត់មានគំនិតគិតឃើញថាលួចធ្វើឃាតគាត់ និងប្ដីរបស់គាត់។នៅក្នុងឆ្នាំ១៩៧៩រូបអ្នកស្រី និងប៉ុល​ ពត បានលែងលះគ្នាហើយប្ដីរបស់អ្នកស្រីក៏បានយកប្រពន្ធថ្មីមួយទៀត។នៅក្នុងឆ្នាំ ១៩៩៦ អ្នកស្រី ពណ្ណារី ព្រមទាំងគ្រួសាររបស់ប្អូនអ្នកស្រីគឺត្រួវបានដើមចោទរាជរដ្ឋាភិបាលកម្ពុជា លើកលែលទោសជាសាធារណ។អ្នកស្រី ពណ្ណារី គឺត្រូវបានថែរក្សាដោយប្អូនស្រី និងប្អូនថ្លៃរបស់គាត់ លោក អៀង សារី។ ហើយគាត់បានទទួលមរណភាពនៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០០៣ ក្នុងក្នុងក្រុងប៉ៃលិន។

ជីវប្រវត្តិ លោកប៉ុលពត មេដឹកនាំខ្មែក្រហម


សាឡុត ស (១៩ ឧសភា ១៩២៥ ដល់ ១៥មេសា ១៩៩៨) មនុស្សភាគច្រើនស្គាល់ថាឈ្មោះ ប៉ុល ពត  ជាអ្នកបដិវត្តកម្ពុជា ចិន ដែលជាអ្នកដឹកនាំនៅក្នុងរបបខ្មែក្រហម ពីឆ្នាំ១៩៦៣ ដល់គាត់ ស្លាប់ ក្នុងឆ្នាំ១៩៩៨ ។ ពីឆ្នាំ ១៩៧៦ ដល់ឆ្នាំ១៩៧៩ គាត់បំរើការជានាយករដ្ឋមដដដន្ត្រី នៃលិទ្ធិ ប្រជាធិបតេយ្យ ។ប៉ុលពត បានក្លាយជាអ្នក ដឹកនាំប្រទេសកម្ពុជា ក្នុងពាក់កណ្ដាលឆ្នាំ១៩៧៥។ អំឡុងពេលដែលគាត់ កាន់អំណាច គាត់បានអោយមាន ការកែប្រែ ថ្មីនៃការធ្វើស្រែចំការ,បង្ខំអោយអ្នក ទីក្រុងទៅស្នាក់នៅនិងតាំង ទីលំនៅថ្មីនៅឯជនបទដើម្បីធ្វើការប្រមូលផលកសិកម្ម ហើយ និង បានបង្ខំ អោយធ្វើការធ្ងន់ៗ, ឆ្ពោះ ទៅរកគោលដៅ “ការរីកចំរើនឡើងវិញ”ក្នុងឆ្នាំ សូន្យ ។ការរៀបចំបាន ជះឥទ្ធិពល ដល់ កំលាំង ពលកម្ម, ការហូបមិនគ្រប់គ្រាន់,ខ្វះ ពេទ្យព្យាបាលជំងឺ និងការប្រហារជីវិត លទ្ធផលអត្រា ប្រជាជន កម្ពុជាបានស្លាប់ប្រមាណជា២០%។ក្នុងនោះ ប្រជា ជនប្រមាណជា ១លាន៧សែននាក់ ទៅ២លាន ៥សែន នាក់បានស្លាប់ក្រោមការដឹកនាំ របស់គាត់។ ក្នុងឆ្នាំ១៩៧៩ បន្ទាប់ពីការលុក លុយលើប្រទេសកម្ពុ ជាពីសំនាក់ប្រទេស ជិតខាង (វៀតណាម)ក្នុង សង្គ្រាមកម្ពុជា វៀតណាម គាត់បានភៀសខ្លួនទៅក្នុងព្រៃ ភាគនិរតីនៃ ប្រទេសកម្ពុជា ហើយរដ្ឋាភិបាលខ្មែរ ក្រហមក៏បាន ដួលរលំ។ ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៧ គាត់ ហើយ និង អ្នកដែលនៅសល់ពីរបប ខ្មែរក្រហម បានធ្វើការងារនៅភូមិភាគ ព្រំដែនប្រទេសកម្ពុជា និងថៃ,ដែលជាកន្លែងដែលពួកគេកាន់អំណាច, ជាមួយការទទួលស្គាល់ពីអង្គការ សហប្រជាជាតិ ជារដ្ឋាភិបាលពេញច្បាប់។ គាត់បានស្លាប់ នៅក្នុងឆ្នាំ១៩៩៨ នៅក្រោមផ្ទះដែលចាប់ខ្លួនដោយ បក្សពួកតាម៉ុក នៃរបបខ្មែរហម។ចាប់តាំងពីការ ស្លាប់របស់គាត់ មក,មានពាក្យ ចចាមរាមថា គាត់ត្រូវបានដាក់ថ្នាំបំពុល អោយស្លាប់។

ជីវិតដំបូងរបស់គាត់

ប៉ុល ពត ជាអតីតនិស្សិតផ្នែកវិទ្យុ និង អគ្គិសនីនៅទីក្រុងប៉ារីស មាន​តួ​នាទី​​ ជាលេខាបក្ស កុម្មុយនិស្ត កម្ពុជា ក្នុងឆ្នាំ១៩៦២ និងជានាយក រដ្ឋមន្ត្រីនៃរបបកម្ពុជាប្រជាធិបតេយ្យពីខែមេសា ឆ្នាំ១៩៧៦ ដល់ ​​ ១៩៧៩ ។បើទោះ​បីនៅពេលខ្លះប៉ុលពត បានឈប់សម្រាកពីការ​ងារ​ ដោយមូលហេតុសុខភាពយ៉ាងណាក៏ដោយ ក៏ការដឹកនាំ រដ្ឋាភិបាល និងការសម្រេចចិត្តគឺ​ ប៉ុល ពតជាអ្នកមានសិទ្ធិអំណាចដដែល។ ប៉ុល ពត ស្លាប់នៅថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ១៩៩៨ នៅក្នុងផ្ទះរបស់គាត់លើ​ខ្នងភ្នំដងរែក។សាឡុត ស បានកើតនៅថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ១៩២៥ គាត់ជាកូនទី៨ក្នុងចំណោមបងប្អូន៩នាក់,ហើយគាត់ជាកូនប្រុសទី២ ក្នុងចំនោមបងប្អូនប្រុស ៣នាក់ជាគ្រួសារដែលមានជីវភាពធូរធារមួយនៅក្នុងភូមិ។នៅក្នុងភូមិតូចមួយ មានឈ្មោះថា ព្រែកស្បូវ ខេត្តកំពង់ធំនៅក្នុង ពេល ប្រទេសកម្ពុជានៅក្រោមការត្រួតត្រារបស់បារាំង។នៅក្នុងឆ្នាំ១៩៣៥គាត់បានចេញពី ព្រែកស្បូវ ទៅរៀននៅ Ecole Miche ,ជាសាលាកាតូលិក នៅភ្នំពេញ។រឿន ជាបងស្រីរបស់គាត់គឺជាស្នំ ឯករបស់ សម្ដេច ស៊ីសុវត្ថិមុន្នីវង្ស​គាត់តែង តែទៅលេងវាំងជាញឹកញយ។ ក្នុងឆ្នាំ១៩៤៧ គាត់ត្រូវបានអោយចូលរៀន នៅវិទ្យាល័យស៊ីសុវត្ថិ ប៉ុន្តែគាត់មិនបានទទួលជោគជ័យក្នុងការសិក្សារបស់គាត់ទេ។

ទីក្រុងប៉ារីស

បន្ទាប់ពីបញ្ចប់សាលាបច្ចេកទេសនៅឬស្សីកែវ,ភាគខាងជើងភ្នំពេញ,គាត់បានទទួល
អាហារូបករណ៍ទៅរៀននៅសាលាបច្ចេកទេសនៅប្រទេសបារាំង។គាត់បានសិក្សា ខាង អេឡិចត្រូនិចវិទ្យុនៅឯ EFRក្នុងទីក្រុងប៉ារីស ពី ឆ្នាំ១៩៤៩ ដល់ឆ្នាំ១៩៥៣។គាត់ក៏បាន ចូលរួមក្នុងចលនាកសាងផ្លូវកងពលតូចអន្តរជាតិមួយនៅក្នុងZzgreb ក្នុងសហពន្ធ សាធារណៈ រដ្ឋយូកួស្លូវ៉ាគី ក្នុងឆ្នាំ១៩៥០។បន្ទាប់ពីសហភាពសូវៀតបានទទួលស្គាល់ វៀត មិញ ជារដ្ឋាភិបាលនៅក្នុងប្រទេសវៀតណាមក្នុងឆ្នាំ១៩៥០ ,កម្មុយនីស្តបារាំង(PCF) បានផ្ដល់ ឯករាជ្យទៅអោយបារាំងវិញ។ការប្រឆាំងអាណានិគមនិយមបារាំងរបស់PCFបានធ្វើអោយមានការចាប់អារម្មណ៍ពីយុវជនកម្ពុជា រួម បញ្ចូលទាំងសាឡុតផងដែរ។ក្នុងឆ្នាំ១៩៥០,គាត់បានចូលរួមធ្វើជាអ្នកសំងាត់ក្នុងអង្គការដែលគេស្គាល់ថាជាCercle Marxisteដែលគ្រប់គ្រងដោយនិសិត្សខ្មែរ(AER)ដែលរៀននៅឆ្នាំជាមួយគ្នា។អំឡុងពេលពីរបីខែក្រោយមក សាឡុតក៏បានចូលជា PCFផងដែរ។អ្នកប្រវត្តិសាសPhilip Short បាននិយាយថាសញ្ញាបត្រ័អន់ៗថតចំលង របស់សាឡុតជាផលប្រយោជន៍យ៉ាងសំខាន់នៅក្នុងប្រឆាំងនឹងបញ្ញាវន្ត័PCF,ដែលបានឃើញថាអ្នកស្រែ មិនបានទទួលការអប់រំជាអ្នករស់នៅដោយពឹងលើកំលាំងកាយ។

ការត្រលប់មកវិញ

ជាលទ្ធផលនៃការប្រលងធ្លាក់របស់គាត់បន្តគ្នាបីឆ្នាំគាត់បានបង្ខំត្រលប់ទៅប្រទេសកម្ពុជា
ក្នុងខែមេសា ឆ្នាំ១៩៥៣។គាត់ជាសមាជិកដំបូងនៃCercle Marxiste ត្រលប់ទៅប្រទេស កម្ពុជាហើយត្រូវ បានប្រគល់ ការងារ នៃការវាយតំលៃក្រុមប្រឆាំងបះបោររដ្ឋាភិបាលផ្សេងៗ។គាត់បានផ្ដាំផ្ញើរទៅខ្មែរវៀត មិញ ,ហើយក្នុងខែសីហា ឆ្នាំ១៩៥៤ សាឡុត ,ធ្វើដំណើរជាមួយ រដ្ឋ សាមឿន ទៅតំបន់បញ្ជាការប៉ែកខាងកើតវៀត មិញក្នុងភូមិក្របៅ ក្នុងខេត្តកំពុងចាម,ព្រៃវែងក្នុងតំបន់ព្រំដែនកម្ពុជា។ សាឡុត ហើយនិងអ្នកដទៃទៀតដែលបានរៀន អំពី គណបក្ស បដិវត្តប្រជាជនកម្ពុជា តូចជាងជនជាតិវៀតណាមម្នាក់ដែលជាអ្នកដឹកនាំអង្គការ។ក្នុងឆ្នាំ១៩៥៤ ប្រជាជនកម្ពុជាជាច្រើននៅឯតំបន់បញ្ជាការប៉ែកខាងកើតបានបែកចេញជាពីរក្រុង។ ដោយហេតុតែ Geneva ជាតំបន់ សន្តិភាព នៅក្នុងឆ្នាំ១៩៥៤ បានបណ្ដេញពួកវៀតមិញ និងបង្ខំ អោយក្រុម បះបោរចេញ ,ក្រុមមួយបាន ដើរតាមវៀតណាម បែរជាវៀតណាមបង្ហាត់ វៀតណាម ដើម្បី ធ្វើសង្គ្រាមរំដោះកម្ពុជា។ក្រុមផ្សេងទៀតរួមបញ្ចូល ទាំងសាឡុតបានត្រលប់ទៅកម្ពុជា។ បន្ទាប់ពីកម្ពុជាទទួលឯករាជស្និសិទGeneva ១៩៥៤ ,មានបក្សខាងឆ្វេង និងបក្សខាងស្ដាំ និយមបានព្យាយាមតស៊ូ ប្រឆាំងពីអំណាចរដ្ឋាភិបាលថ្មីទៅវិញទៅមក ។ព្រះបាទ នរោត្តម សីហនុជាព្រះមហាក្សត្រ័ខ្មែរ បានបង្កើតបក្សជាច្រើនដើម្បីប្រឆាំងគ្នាទៅវិញទៅមក ខណៈពេល ដែលកំពុង ប្រើប៉ូលីសនិងទាហានដើម្បីបង្ក្រាបក្រុមនយោបាយដែលខ្លាំង។អំពើពុករលួយក្នុងការបោះឆ្នោតឆ្នាំ១៩៥៥បាន ដឹកនាំអ្នកឆ្វេងនិយមក្នុងកម្ពុជាអោយអស់សង្ឃឹមក្នុងការនិយាយពីអំណាចដោយធ្វើតាមច្បាប់។ចលនាកុម្មុយនីស្ត,ខណៈពេលដែលអ្នកមនោគមន៍បានផ្ដាច់ញ៉ាវាយឆ្មក់ក្នុងឳកាសទាំងអស់នេះ,
មិនបានបាញ់ទៅក្រុមអ្នកបះបោរដោយសារតែការចុះខ្សោយនៃបក្ស។បន្ទាប់ពីការវិល ត្រលប់ទៅភ្នំពេញវិញ,សាឡុតបានក្លាយជា នាយទាហាន រវាងគណបក្សខាងលើ (ប្រជាធិបតេយ្យ និងប្រជាជន)និងគណបក្ស រដ្ឋាភិបាលកុម្មុយនីស្តក្រោមដី។ គាត់បាន រៀបការជាមួយ ខៀវ ផុននារី នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ១៩៥៦។នាងបានត្រលប់ទៅវិទ្យាល័យស៊ីសុវត្ថិ ប៉ុន្តែ ឥលូវនេះ ជាគ្រូបង្រៀនម្នាក់,ខណៈនោះគាត់បានបង្រៀនអក្សរ បារាំងនិងប្រវត្តិសាស្ត្រចំរ៉ូន វិជ្ជា,ជាសាលា ឯកជន ថ្មីមួយ។


ផ្លូវឈានទៅកាន់ការបេះបោរ

ក្នុងខែមករា ឆ្នាំ១៩៦២, រដ្ឋាភិបាលកម្ពុជា បានកែនប្រមូលអ្នកដឹកនាំជាច្រើន ដើម្បីបង្កើត គណបក្ស ប្រជាជន មានរដ្ឋសភា ដោយមានការបោះឆ្នោត ជ្រើសរើស នៅក្នុងខែមិថុនា ។ការសែតហើយនិងការបោះពុម្ព ផ្សាយពីគណបក្សត្រូវបានបិទ។ហេតុការណ៍នេះបានបញ្ចប់ដោយជោគជ័យដោយបានបង្កើតច្បាប់នយោបាយកុម្មុនីស្តនៅកម្ពុជា។នៅក្នុងខែ កក្កដាឆ្នាំ ១៩៦២,លេខាគណបក្សក្រោមដី តូ សាមុទ្រ ត្រូវបានចាប់ខ្លួន ហើយសំលាប់ បន្ទាប់ពីបានដាក់ ឃុំឃាំង មួយរយៈ។ការចាប់ខ្លួននេះធ្វើឡើងក្នុងការដែលសាឡុត អាចក្លាយជាតំណាង អ្នកដឹក នាំ គណបក្ស។នៅពេលដែល តូ​​ សាមុទ្រ ត្រូវបានសំលាប់,សាឡុត បានក្លាយជាអ្នកដឹកនាំ ក្នុង គណបក្ស យ៉ាង សកម្ម។នៅឯកិច្ចប្រជុំគណបក្សដែលមានមនុស្សចូលរួម ១៨នាក់ក្នុងឆ្នាំ១៩៦៣,គាត់បានជ្រើសរើស ជាលេខានៃគណកម្មាធិការសំខាន់របស់គណបក្ស។នៅខែមីនាឆ្នាំ១៩៦៣ ,សាឡុតបានទៅលាក់ខ្លួនបន្ទាប់ពី ឈ្មោះ របស់គាត់ បានគេដឹងជាសាធារណៈនៅក្នុងបញ្ជីសង្ស័យថា ជាអ្នកឆ្វេងនិយម ទុកជាមួយនឹងប៉ូលីស សំរាប់ នរោត្តម សីហនុ។គាត់បានរត់គេចទៅតំបន់ព្រំដែនប្រទេសវៀតណាមហើយបានបង្កើត នូវការទាក់ទង ជាមួយ កងទាហានវៀតណាមវាយប្រឆាំងនឹងវៀតណាមខាងត្បូង។ នៅដើមឆ្នាំ១៩៦៤ ,សាឡុតបាន ពឹងអោយវៀត ណាមជួយបង្កើតបក្សកុម្មយនីស្តកម្ពុជា ដោយបោះជុំរុំជាមូលដ្ឋាន។គណកម្មាធិការកណ្តាល នៃគណបក្ស បាន ជួបគ្នា នៅពេលក្រោយមក
ហើយក៏បានបញ្ចេញសេចក្កីថ្លែងការណ៍អោយទាហានមានការតស៊ូ។ សេចក្ដី ថ្លែងការណ៍ បានបញ្ជាក់ពីគំនិតមួយ”ខ្លួនទីពឹងខ្លួន”នៅក្នុងឧត្តមគតិខ្លាំងបំផុត របស់អ្នកជាតិនិយមកម្ពុជា។ក្នុង ជំរុំព្រំដែន,មនោគមន៍វិជ្ជាក្នុងរបបខ្មែរក្រហម មានការអភវឌ្ឍន៍បន្តិចៗ។គណបក្ស,បានបែកបាក់ជាមួយ អ្នកម៉ារ្យនិយម,សេក្ដីថ្លែងការណ៍ច្បាប់ទៅកសិករ អ្នកស្រុកស្រែចំការអោយធ្វើការ ដោយបញ្ចេញ អស់នឹង កំលាំង កាយ និងកំលាំងបដិវត្តន៍។នេះគឺជាឧត្តមគតិខ្លះៗដែលបានពន្យល់ដោយភាពជាក់លាក់មិនមែន គណកម្មាធិការ កណ្ដាល ក្នុងឧត្តមគតិ”ការងារសមូហភាព”។ពួកគាត់ទាំងអស់រស់នៅនិងធំធាត់ ក្នុងសង្គមសក្ដិ ភូមិស្រុក ស្រែ ចំការ។ បន្ទាប់ពីការបះបោរផ្សេងៗ បានបង្ក្រាបដោយសម្ដេច សីហនុក្នុងឆ្នាំ១៩៦៥ ,របបខ្មែរក្រហមនៅពេល នោះក្រោមការដឹកនាំរបស់សាឡុតក៏បានលូតលាស់យ៉ាងលឿន។គ្រូហើយនិងសិស្ស​ជា​ច្រើនត្រូវបានបង្ខំអោយ ចាកចេញពីទីក្រុង ទៅទីជនបទដើម្បីចូលរួមក្នុងចលនានេះ។ នៅក្នុងខែមេសា ឆ្នាំ១៩៦៥, សាឡុតបានទៅ វៀតណាមខាងត្បូង ដើម្បីទទួលការយល់ព្រម ការបះបោរក្នុងប្រទេសកម្ពុជា ប្រឆាំងរដ្ឋាភិបាល។​វៀតណាមខាង ត្បូងបានបដិសេធមិនគាំទ្រ នូវ ការបះបោរនេះ ដោយសារតែ ការយល់ ព្រមបានចរចាររួចម្ដងហើយជាមួយ រដ្ឋា ភិបាលកម្ពុជា។ សម្ដេចសីហនុបានសន្យាយល់ព្រម អោយវៀតណាម ប្រើបា្រស់ទឹកដី និងកំពុងផែ​ក្នុងសង្គ្រាម ប្រឆាំងនឹងវៀតណាមខាងត្បង។ បន្ទាប់ពីការត្រលប់ទៅប្រទេសកម្ពុជា​ ក្នុងឆ្នាំ១៩៦៦ សាឡុតបានរៀប ចំការប្រជុំ គណៈបក្សដែលជាកន្លែងសមាជិកសំខាន់ៗចូលរួមសំរេចចិត្ត​បង្កើតវាឡើង។​គណៈបក្សបានចូលជាផ្លូវការ ប៉ុន្តែ ដាក់ឈ្មោះជា គណៈបក្សកុម្មុយនីស្ត​កម្ពុជា (ស៊ី ភី ឃេ)​។ថ្នាក់ទាបនៃច្បាប់​មិនត្រូវបានប្រាប់អោយដឹងពី ការសំរេច នេះទេ។​វាត្រូវបានសំរេចអោយបង្កើតតំបន់បញ្ជាការ​ហើយនិងរៀបចំតំបន់​ផ្សេងៗសំរាប់ការបះបោរប្រឆាំង​និងរដ្ឋា ភិបាល។ នៅដើមឆ្នាំ១៩៦៦​​ការប្រឆាំងក្នុងជនបទ​រវាងសក្ដិភូមិនិង រដ្ឋាភិបាល ជុំវិញរឿងការចំនាយតំលៃ ស្រូវ។ ខ្មែរក្រហមរបស់សាឡុត​ត្រូវបានចាប់ឆ្មក់ ដោយ ការបះបោរនិងគ្មានសមត្ថភាពដើម្បីទាញ​យក​ផលប្រយោជន៍ពិតៗ ពីពួកគេ។​ប៉ុន្តែ​ការបដិសេធរបស់រដ្ឋា ភិបាល គឺដើម្បីស្វែងរកដំណោះស្រាយ ដោយសន្តិវិធីពីបញ្ហាចលាចល ដែល កើតនៅជនបទ។ វាមិនត្រូវបានបន្ត រហូតដល់​ដើមឆ្នាំ១៩៦៧​ ទេដែលសាឡុត បានសំរេច នូវការបំបះបំ​បោរ​ជាតិ​ ,សូម្បីតែ បន្ទាប់ពីវៀតណាម ខាងត្បូង បានបដិសេធ នូវការជួយសង្គ្រោះ ទៅតាមផ្លូវដែលត្រឹម​ត្រវ​។ ការបះបោរ ត្រូវបានកំចាត់នៅថ្ងៃទី១៨ ខែ មករា ឆ្នាំ១៩៦៨ ជាមួយនឹង ការវាយលុក ទៅលើទាហានមូលដ្ឋាន ខេត្តបាត់ដំបង ខាងត្បូង ។

              ដកស្រង់ចេញពីវីគីភីឌាខ្មែរ(ប៉ុលពត)

ជីវប្រវត្តិអ្នកស្រីអៀង​ ធីរិទ្ធ

អៀង ធីរិទ្ធ​ កើតនៅថ្ងៃទី១០ ខែមីនាឆ្នាំ១៩៣២ នៅសង្កាត់លេខ៥ ក្រុងភ្នំពេញ។ អៀង ធីរិទ្ធ បានចូលរៀននៅ វិទ្យាល័យព្រះស៊ីសុវត្តិ នៅទីក្រុងភ្នំពេញ​ ហើយបន្ទាប់មកទទួលបានសញ្ញប័ត្រ អក្សរសាស្រ្ត អង់គ្លេស នៅប្រទេសបារាំង។ អៀង ធីរិទ្ធ បានរៀបការជាមួយ អៀង សរី នៅឆ្នាំ១៩៥១ ។ បងស្រីរបស់ខៀវ បណ្ណារី បានរៀបការជាមួយ ប៉ុល ពត ។ អៀង ធីរិទ្ធ បានវិលត្រឡប់មកប្រទេសកម្ពុជានៅឆ្នាំ១៩៥៧ ហើយការជាគ្រូ 
បង្រៀងភាសាអង់គ្លេស។ក្នុងរបប់កម្ពុជាប្រជាធិតេយ្យ អៀង ធីរិទ្ធ គឺជាសមាជិកជាន់ខ្ពស់នៅក្នុងជូររដ្ឌាភិបាល ហើយបានកានមុខតំនែងជារដ្ឌមន្រីសង្គមកិច្ច និងសុខាភិបាល។ អៀង ធីរិទ្ធត្រូវបានបញ្ជូនឲ្យទៅសើបអង្គេតនិងរាយការណ៏ ពីបញ្ហាសុខាភិបាលមួយចំនួននៅក្នុងភូមិភាគពាយ័ព្យ ហើយទំនងជាបានដឹងថា ប្រជាជនកម្ពុជាជាច្រើននាក់កំពុងអត់ឃ្លានក្រោករបបកម្ពុជាប្រជាធិបតេយ្យ។ អៀង ធិរិទ្ធ ក៏ត្រូវបានចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធនឹងការសម្លាប់សមាជិកមកពីក្រសូងសង្គមកិច្ចនិងសុខាភិបាល នៅឆ្នាំ១៩៩៦ អៀង ធីរិទ្ធនិងអៀង អៀងសារី បានចាក់ចេញ ពីខ្មែរក្រហម។
បទឪក្រិដ្ឋចោទប្រកាន់

នៅអង្គជុំនុំជម្រះវិសាមញ្ញក្នុងតុលារការកម្ពុជា អៀង ធីរិទ្ធ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឌអន្តរជាតិ ដែលក្នុងនោះ រួមមានអំពើប្រល័យពូជសាសន៏ ឧក្រិដ្ឌកម្មប្រឆាំងមនុស្សជាតិ មនុស្សឃាត ការដាក់ឃុំឃាំង ការធ្វើទុក្ខបុកម្នេញ ការសម្លាប់បំផុតពូជនិងអំពើអមនុស្សធម៏ដទៃទៀត ព្រមទាំងឧក្រិដ្ឌកម្មសង្រ្គាម។ អៀង ធីរិទ្ធ ក៏ត្រូវបានចោទប្រកាន់ ថែមទៀតពីបទមនុស្សឃាតដោយចេតនា​ការធ្វើទារណកម្ម និងការធ្វើទុក្ខបុកម្នេញ លើសានាក្រោមក្រមព្រហ្មទណ្ឌ កម្ពុជាក្នុងឆ្នាំ១៩៥៦។ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាកម្ពុជាបានចាប់ខ្លួន អៀង ធីរិទ្ធនៅឆ្នាំ២០០៧ ហើយដាក់ ឃុំខ្លូន បណ្តោះអាសន្នចាប់តាំងពីពេលនេះមក។

ដកស្រង់ចេញពី វីគីភិឌាខ្មែរ

Tuesday, August 13, 2013

រឿងកូនខុសហើយ

​













រឿងកូនខុសហើយជាវណ្នកម្មស្នាដៃមួយដែល​ សិស្សានុសិស្សនៃសាលាបច្ចេកទេសដុនបូស្កូ​​     ​​​​​​​
​ ខេត្តកែបផ្នែកទំនាក់ទំនងសង្គមនិងសារព័ត​   មានខេត្តកែប​ ជំនាននទីមួយនិងទីពីរបានថតរួម   
 គ្នា​​ និងបានបញ្ចប់នៅថ្ងៃមករាឆ្នាំ២០១២និង​ ចំនាយអស់ទឹកប្រាក់អស់ចំនួន៤០ម៉ឺនរៀល​
 ហើយរឿងនេះផងដែរ​លោកឪពុកលីសំណាង  ដែលជាអធិការសាលាបានអោយដឹងថា 
រឿងគឺធ្វើឡើងដើម្បិសិក្សាតែប៉ុណ្ណោះ។

ការពិន័យការស្លាប់ចំនួនពីរដែលបានផ្ដល់ឱ្យលើសពីអំពើហឹង្សា

មាន ​បុរស​ពីរ​នាក់​ត្រូវ​បាន​ផ្ត​ន្ទា​ទោស​ឱ្យ​ស្លាប់​និង​បី​នាក់​ជាប់គុក​ជាង ​ការ​ប៉ះទង្គិច​នៅ​ក្នុង​ប្រទេស​ចិន​របស់​ឆ្ងាយ​-ខាងលិច​តំបន់ Xinjiang ដែល​បាន​ចាកចេញ​ពី 21 នាក់​ស្លាប់​ផង​ដែរ​។ហេតុការណ៍​នោះ​បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី 23 ខែ​មេសា​នៅ​ក្នុង​ទីក្រុង Kashgar នៅ​ក្នុង​