Tuesday, October 8, 2013

ជីវប្រវត្តិ លោកប៉ុលពត មេដឹកនាំខ្មែក្រហម


សាឡុត ស (១៩ ឧសភា ១៩២៥ ដល់ ១៥មេសា ១៩៩៨) មនុស្សភាគច្រើនស្គាល់ថាឈ្មោះ ប៉ុល ពត  ជាអ្នកបដិវត្តកម្ពុជា ចិន ដែលជាអ្នកដឹកនាំនៅក្នុងរបបខ្មែក្រហម ពីឆ្នាំ១៩៦៣ ដល់គាត់ ស្លាប់ ក្នុងឆ្នាំ១៩៩៨ ។ ពីឆ្នាំ ១៩៧៦ ដល់ឆ្នាំ១៩៧៩ គាត់បំរើការជានាយករដ្ឋមដដដន្ត្រី នៃលិទ្ធិ ប្រជាធិបតេយ្យ ប៉ុលពត បានក្លាយជាអ្នក ដឹកនាំប្រទេសកម្ពុជា ក្នុងពាក់កណ្ដាលឆ្នាំ១៩៧៥។ អំឡុងពេលដែលគាត់ កាន់អំណាច គាត់បានអោយមាន ការកែប្រែ ថ្មីនៃការធ្វើស្រែចំការ,បង្ខំអោយអ្នក ទីក្រុងទៅស្នាក់នៅនិងតាំង ទីលំនៅថ្មីនៅឯជនបទដើម្បីធ្វើការប្រមូលផលកសិកម្ម ហើយ និង បានបង្ខំ អោយធ្វើការធ្ងន់ៗឆ្ពោះ ទៅរកគោលដៅ ការរីកចំរើនឡើងវិញក្នុងឆ្នាំ សូន្យ ។ការរៀបចំបាន ជះឥទ្ធិពល ដល់ កំលាំង ពលកម្មការហូបមិនគ្រប់គ្រាន់,ខ្វះ ពេទ្យព្យាបាលជំងឺ និងការប្រហារជីវិត លទ្ធផលអត្រា ប្រជាជន កម្ពុជាបានស្លាប់ប្រមាណជា២០%។ក្នុងនោះ ប្រជា ជនប្រមាណជា ១លាន៧សែននាក់ ទៅ២លាន ៥សែន នាក់បានស្លាប់ក្រោមការដឹកនាំ របស់គាត់។ ក្នុងឆ្នាំ១៩៧៩ បន្ទាប់ពីការលុក លុយលើប្រទេសកម្ពុ ជាពីសំនាក់ប្រទេស ជិតខាង (វៀតណាម)ក្នុង សង្គ្រាមកម្ពុជា វៀតណាម គាត់បានភៀសខ្លួនទៅក្នុងព្រៃ ភាគនិរតីនៃ ប្រទេសកម្ពុជា ហើយរដ្ឋាភិបាលខ្មែរ ក្រហមក៏បាន ដួលរលំ។ ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៧ គាត់ ហើយ និង អ្នកដែលនៅសល់ពីរបប ខ្មែរក្រហម បានធ្វើការងារនៅភូមិភាគ ព្រំដែនប្រទេសកម្ពុជា និងថៃ,ដែលជាកន្លែងដែលពួកគេកាន់អំណាចជាមួយការទទួលស្គាល់ពីអង្គការ សហប្រជាជាតិ ជារដ្ឋាភិបាលពេញច្បាប់។ គាត់បានស្លាប់ នៅក្នុងឆ្នាំ១៩៩៨ នៅក្រោមផ្ទះដែលចាប់ខ្លួនដោយ បក្សពួកតាម៉ុក នៃរបបខ្មែរហម។ចាប់តាំងពីការ ស្លាប់របស់គាត់ មក,មានពាក្យ ចចាមរាមថា គាត់ត្រូវបានដាក់ថ្នាំបំពុល អោយស្លាប់។

ជីវិតដំបូងរបស់គាត់

ប៉ុល ពត ជាអតីតនិស្សិតផ្នែកវិទ្យុ និង អគ្គិសនីនៅទីក្រុងប៉ារីស មាន​តួ​នាទី​​ ជាលេខាបក្ស កុម្មុយនិស្ត កម្ពុជា ក្នុងឆ្នាំ១៩៦២ និងជានាយក រដ្ឋមន្ត្រីនៃរបបកម្ពុជាប្រជាធិបតេយ្យពីខែមេសា ឆ្នាំ១៩៧៦ ដល់ ​​ ១៩៧៩ ។បើទោះ​បីនៅពេលខ្លះប៉ុលពត បានឈប់សម្រាកពីការ​ងារ​ ដោយមូលហេតុសុខភាពយ៉ាងណាក៏ដោយ ក៏ការដឹកនាំ រដ្ឋាភិបាល និងការសម្រេចចិត្តគឺ​ ប៉ុល ពតជាអ្នកមានសិទ្ធិអំណាចដដែល។ ប៉ុល ពត ស្លាប់នៅថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ១៩៩៨ នៅក្នុងផ្ទះរបស់គាត់លើ​ខ្នងភ្នំដងរែក។សាឡុត ស បានកើតនៅថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ១៩២៥ គាត់ជាកូនទី៨ក្នុងចំណោមបងប្អូន៩នាក់,ហើយគាត់ជាកូនប្រុសទី២ ក្នុងចំនោមបងប្អូនប្រុស ៣នាក់ជាគ្រួសារដែលមានជីវភាពធូរធារមួយនៅក្នុងភូមិ។នៅក្នុងភូមិតូចមួយ មានឈ្មោះថា ព្រែកស្បូវ ខេត្តកំពង់ធំនៅក្នុង ពេល ប្រទេសកម្ពុជានៅក្រោមការត្រួតត្រារបស់បារាំង។នៅក្នុងឆ្នាំ១៩៣៥គាត់បានចេញពី ព្រែកស្បូវ ទៅរៀននៅ Ecole Miche ,ជាសាលាកាតូលិក នៅភ្នំពេញ។រឿន ជាបងស្រីរបស់គាត់គឺជាស្នំ ឯករបស់ សម្ដេច ស៊ីសុវត្ថិមុន្នីវង្ស​គាត់តែង តែទៅលេងវាំងជាញឹកញយ។ ក្នុងឆ្នាំ១៩៤៧ គាត់ត្រូវបានអោយចូលរៀន នៅវិទ្យាល័យស៊ីសុវត្ថិ ប៉ុន្តែគាត់មិនបានទទួលជោគជ័យក្នុងការសិក្សារបស់គាត់ទេ។

ទីក្រុងប៉ារីស

បន្ទាប់ពីបញ្ចប់សាលាបច្ចេកទេសនៅឬស្សីកែវ,ភាគខាងជើងភ្នំពេញ,គាត់បានទទួល
អាហារូបករណ៍ទៅរៀននៅសាលាបច្ចេកទេសនៅប្រទេសបារាំង។គាត់បានសិក្សា ខាង អេឡិចត្រូនិចវិទ្យុនៅឯ EFRក្នុងទីក្រុងប៉ារីស ពី ឆ្នាំ១៩៤៩ ដល់ឆ្នាំ១៩៥៣។គាត់ក៏បាន ចូលរួមក្នុងចលនាកសាងផ្លូវកងពលតូចអន្តរជាតិមួយនៅក្នុងZzgreb ក្នុងសហពន្ធ សាធារណៈ រដ្ឋយូកួស្លូវ៉ាគី ក្នុងឆ្នាំ១៩៥០។បន្ទាប់ពីសហភាពសូវៀតបានទទួលស្គាល់ វៀត មិញ ជារដ្ឋាភិបាលនៅក្នុងប្រទេសវៀតណាមក្នុងឆ្នាំ១៩៥០ ,កម្មុយនីស្តបារាំង(PCF) បានផ្ដល់ ឯករាជ្យទៅអោយបារាំងវិញ។ការប្រឆាំងអាណានិគមនិយមបារាំងរបស់PCFបានធ្វើអោយមានការចាប់អារម្មណ៍ពីយុវជនកម្ពុជា រួម បញ្ចូលទាំងសាឡុតផងដែរ។ក្នុងឆ្នាំ១៩៥០,គាត់បានចូលរួមធ្វើជាអ្នកសំងាត់ក្នុងអង្គការដែលគេស្គាល់ថាជាCercle Marxisteដែលគ្រប់គ្រងដោយនិសិត្សខ្មែរ(AER)ដែលរៀននៅឆ្នាំជាមួយគ្នា។អំឡុងពេលពីរបីខែក្រោយមក សាឡុតក៏បានចូលជា PCFផងដែរ។អ្នកប្រវត្តិសាសPhilip Short បាននិយាយថាសញ្ញាបត្រ័អន់ៗថតចំលង របស់សាឡុតជាផលប្រយោជន៍យ៉ាងសំខាន់នៅក្នុងប្រឆាំងនឹងបញ្ញាវន្ត័PCF,ដែលបានឃើញថាអ្នកស្រែ មិនបានទទួលការអប់រំជាអ្នករស់នៅដោយពឹងលើកំលាំងកាយ។

ការត្រលប់មកវិញ

ជាលទ្ធផលនៃការប្រលងធ្លាក់របស់គាត់បន្តគ្នាបីឆ្នាំគាត់បានបង្ខំត្រលប់ទៅប្រទេសកម្ពុជា
ក្នុងខែមេសា ឆ្នាំ១៩៥៣។គាត់ជាសមាជិកដំបូងនៃCercle Marxiste ត្រលប់ទៅប្រទេស កម្ពុជាហើយត្រូវ បានប្រគល់ ការងារ នៃការវាយតំលៃក្រុមប្រឆាំងបះបោររដ្ឋាភិបាលផ្សេងៗ។គាត់បានផ្ដាំផ្ញើរទៅខ្មែរវៀត មិញ ,ហើយក្នុងខែសីហា ឆ្នាំ១៩៥៤ សាឡុត ,ធ្វើដំណើរជាមួយ រដ្ឋ សាមឿន ទៅតំបន់បញ្ជាការប៉ែកខាងកើតវៀត មិញក្នុងភូមិក្របៅ ក្នុងខេត្តកំពុងចាម,ព្រៃវែងក្នុងតំបន់ព្រំដែនកម្ពុជា។ សាឡុត ហើយនិងអ្នកដទៃទៀតដែលបានរៀន អំពី គណបក្ស បដិវត្តប្រជាជនកម្ពុជា តូចជាងជនជាតិវៀតណាមម្នាក់ដែលជាអ្នកដឹកនាំអង្គការ។ក្នុងឆ្នាំ១៩៥៤ ប្រជាជនកម្ពុជាជាច្រើននៅឯតំបន់បញ្ជាការប៉ែកខាងកើតបានបែកចេញជាពីរក្រុង។ ដោយហេតុតែ Geneva ជាតំបន់ សន្តិភាព នៅក្នុងឆ្នាំ១៩៥៤ បានបណ្ដេញពួកវៀតមិញ និងបង្ខំ អោយក្រុម បះបោរចេញ ,ក្រុមមួយបាន ដើរតាមវៀតណាម បែរជាវៀតណាមបង្ហាត់ វៀតណាម ដើម្បី ធ្វើសង្គ្រាមរំដោះកម្ពុជា។ក្រុមផ្សេងទៀតរួមបញ្ចូល ទាំងសាឡុតបានត្រលប់ទៅកម្ពុជា។ បន្ទាប់ពីកម្ពុជាទទួលឯករាជស្និសិទGeneva ១៩៥៤ ,មានបក្សខាងឆ្វេង និងបក្សខាងស្ដាំ និយមបានព្យាយាមតស៊ូ ប្រឆាំងពីអំណាចរដ្ឋាភិបាលថ្មីទៅវិញទៅមក ។ព្រះបាទ នរោត្តម សីហនុជាព្រះមហាក្សត្រ័ខ្មែរ បានបង្កើតបក្សជាច្រើនដើម្បីប្រឆាំងគ្នាទៅវិញទៅមក ខណៈពេល ដែលកំពុង ប្រើប៉ូលីសនិងទាហានដើម្បីបង្ក្រាបក្រុមនយោបាយដែលខ្លាំង។អំពើពុករលួយក្នុងការបោះឆ្នោតឆ្នាំ១៩៥៥បាន ដឹកនាំអ្នកឆ្វេងនិយមក្នុងកម្ពុជាអោយអស់សង្ឃឹមក្នុងការនិយាយពីអំណាចដោយធ្វើតាមច្បាប់។ចលនាកុម្មុយនីស្ត,ខណៈពេលដែលអ្នកមនោគមន៍បានផ្ដាច់ញ៉ាវាយឆ្មក់ក្នុងឳកាសទាំងអស់នេះ,
មិនបានបាញ់ទៅក្រុមអ្នកបះបោរដោយសារតែការចុះខ្សោយនៃបក្ស។បន្ទាប់ពីការវិល ត្រលប់ទៅភ្នំពេញវិញ,សាឡុតបានក្លាយជា នាយទាហាន រវាងគណបក្សខាងលើ (ប្រជាធិបតេយ្យ និងប្រជាជន)និងគណបក្ស រដ្ឋាភិបាលកុម្មុយនីស្តក្រោមដី។ គាត់បាន រៀបការជាមួយ ខៀវ ផុននារី នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ១៩៥៦។នាងបានត្រលប់ទៅវិទ្យាល័យស៊ីសុវត្ថិ ប៉ុន្តែ ឥលូវនេះ ជាគ្រូបង្រៀនម្នាក់,ខណៈនោះគាត់បានបង្រៀនអក្សរ បារាំងនិងប្រវត្តិសាស្ត្រចំរ៉ូន វិជ្ជា,ជាសាលា ឯកជន ថ្មីមួយ។


ផ្លូវឈានទៅកាន់ការបេះបោរ

ក្នុងខែមករា ឆ្នាំ១៩៦២, រដ្ឋាភិបាលកម្ពុជា បានកែនប្រមូលអ្នកដឹកនាំជាច្រើន ដើម្បីបង្កើត គណបក្ស ប្រជាជន មានរដ្ឋសភា ដោយមានការបោះឆ្នោត ជ្រើសរើស នៅក្នុងខែមិថុនា ។ការសែតហើយនិងការបោះពុម្ព ផ្សាយពីគណបក្សត្រូវបានបិទ។ហេតុការណ៍នេះបានបញ្ចប់ដោយជោគជ័យដោយបានបង្កើតច្បាប់នយោបាយកុម្មុនីស្តនៅកម្ពុជា។នៅក្នុងខែ កក្កដាឆ្នាំ ១៩៦២,លេខាគណបក្សក្រោមដី តូ សាមុទ្រ ត្រូវបានចាប់ខ្លួន ហើយសំលាប់ បន្ទាប់ពីបានដាក់ ឃុំឃាំង មួយរយៈ។ការចាប់ខ្លួននេះធ្វើឡើងក្នុងការដែលសាឡុត អាចក្លាយជាតំណាង អ្នកដឹក នាំ គណបក្ស។នៅពេលដែល តូ​​ សាមុទ្រ ត្រូវបានសំលាប់,សាឡុត បានក្លាយជាអ្នកដឹកនាំ ក្នុង គណបក្ស យ៉ាង សកម្ម។នៅឯកិច្ចប្រជុំគណបក្សដែលមានមនុស្សចូលរួម ១៨នាក់ក្នុងឆ្នាំ១៩៦៣,គាត់បានជ្រើសរើស ជាលេខានៃគណកម្មាធិការសំខាន់របស់គណបក្ស។នៅខែមីនាឆ្នាំ១៩៦៣ ,សាឡុតបានទៅលាក់ខ្លួនបន្ទាប់ពី ឈ្មោះ របស់គាត់ បានគេដឹងជាសាធារណៈនៅក្នុងបញ្ជីសង្ស័យថា ជាអ្នកឆ្វេងនិយម ទុកជាមួយនឹងប៉ូលីស សំរាប់ នរោត្តម សីហនុ។គាត់បានរត់គេចទៅតំបន់ព្រំដែនប្រទេសវៀតណាមហើយបានបង្កើត នូវការទាក់ទង ជាមួយ កងទាហានវៀតណាមវាយប្រឆាំងនឹងវៀតណាមខាងត្បូង។ នៅដើមឆ្នាំ១៩៦៤ ,សាឡុតបាន ពឹងអោយវៀត ណាមជួយបង្កើតបក្សកុម្មយនីស្តកម្ពុជា ដោយបោះជុំរុំជាមូលដ្ឋាន។គណកម្មាធិការកណ្តាល នៃគណបក្ស បាន ជួបគ្នា នៅពេលក្រោយមក
ហើយក៏បានបញ្ចេញសេចក្កីថ្លែងការណ៍អោយទាហានមានការតស៊ូ។ សេចក្ដី ថ្លែងការណ៍ បានបញ្ជាក់ពីគំនិតមួយខ្លួនទីពឹងខ្លួននៅក្នុងឧត្តមគតិខ្លាំងបំផុត របស់អ្នកជាតិនិយមកម្ពុជា។ក្នុង ជំរុំព្រំដែន,មនោគមន៍វិជ្ជាក្នុងរបបខ្មែរក្រហម មានការអភវឌ្ឍន៍បន្តិចៗ។គណបក្ស,បានបែកបាក់ជាមួយ អ្នកម៉ារ្យនិយម,សេក្ដីថ្លែងការណ៍ច្បាប់ទៅកសិករ អ្នកស្រុកស្រែចំការអោយធ្វើការ ដោយបញ្ចេញ អស់នឹង កំលាំង កាយ និងកំលាំងបដិវត្តន៍។នេះគឺជាឧត្តមគតិខ្លះៗដែលបានពន្យល់ដោយភាពជាក់លាក់មិនមែន គណកម្មាធិការ កណ្ដាល ក្នុងឧត្តមគតិការងារសមូហភាព។ពួកគាត់ទាំងអស់រស់នៅនិងធំធាត់ ក្នុងសង្គមសក្ដិ ភូមិស្រុក ស្រែ ចំការ។ បន្ទាប់ពីការបះបោរផ្សេងៗ បានបង្ក្រាបដោយសម្ដេច សីហនុក្នុងឆ្នាំ១៩៦៥ ,របបខ្មែរក្រហមនៅពេល នោះក្រោមការដឹកនាំរបស់សាឡុតក៏បានលូតលាស់យ៉ាងលឿន។គ្រូហើយនិងសិស្ស​ជា​ច្រើនត្រូវបានបង្ខំអោយ ចាកចេញពីទីក្រុង ទៅទីជនបទដើម្បីចូលរួមក្នុងចលនានេះ។ នៅក្នុងខែមេសា ឆ្នាំ១៩៦៥សាឡុតបានទៅ វៀតណាមខាងត្បូង ដើម្បីទទួលការយល់ព្រម ការបះបោរក្នុងប្រទេសកម្ពុជា ប្រឆាំងរដ្ឋាភិបាល។​វៀតណាមខាង ត្បូងបានបដិសេធមិនគាំទ្រ នូវ ការបះបោរនេះ ដោយសារតែ ការយល់ ព្រមបានចរចាររួចម្ដងហើយជាមួយ រដ្ឋា ភិបាលកម្ពុជា។ សម្ដេចសីហនុបានសន្យាយល់ព្រម អោយវៀតណាម ប្រើបា្រស់ទឹកដី និងកំពុងផែ​ក្នុងសង្គ្រាម ប្រឆាំងនឹងវៀតណាមខាងត្បង។ បន្ទាប់ពីការត្រលប់ទៅប្រទេសកម្ពុជា​ ក្នុងឆ្នាំ១៩៦៦ សាឡុតបានរៀប ចំការប្រជុំ គណៈបក្សដែលជាកន្លែងសមាជិកសំខាន់ៗចូលរួមសំរេចចិត្ត​បង្កើតវាឡើង។​គណៈបក្សបានចូលជាផ្លូវការ ប៉ុន្តែ ដាក់ឈ្មោះជា គណៈបក្សកុម្មុយនីស្ត​កម្ពុជា (ស៊ី ភី ឃេ)​។ថ្នាក់ទាបនៃច្បាប់​មិនត្រូវបានប្រាប់អោយដឹងពី ការសំរេច នេះទេ។​វាត្រូវបានសំរេចអោយបង្កើតតំបន់បញ្ជាការ​ហើយនិងរៀបចំតំបន់​ផ្សេងៗសំរាប់ការបះបោរប្រឆាំង​និងរដ្ឋា ភិបាល។ នៅដើមឆ្នាំ១៩៦៦​​ការប្រឆាំងក្នុងជនបទ​រវាងសក្ដិភូមិនិង រដ្ឋាភិបាល ជុំវិញរឿងការចំនាយតំលៃ ស្រូវ។ ខ្មែរក្រហមរបស់សាឡុត​ត្រូវបានចាប់ឆ្មក់ ដោយ ការបះបោរនិងគ្មានសមត្ថភាពដើម្បីទាញ​យក​ផលប្រយោជន៍ពិតៗ ពីពួកគេ។​ប៉ុន្តែ​ការបដិសេធរបស់រដ្ឋា ភិបាល គឺដើម្បីស្វែងរកដំណោះស្រាយ ដោយសន្តិវិធីពីបញ្ហាចលាចល ដែល កើតនៅជនបទ។ វាមិនត្រូវបានបន្ត រហូតដល់​ដើមឆ្នាំ១៩៦៧​ ទេដែលសាឡុត បានសំរេច នូវការបំបះបំ​បោរ​ជាតិ​ ,សូម្បីតែ បន្ទាប់ពីវៀតណាម ខាងត្បូង បានបដិសេធ នូវការជួយសង្គ្រោះ ទៅតាមផ្លូវដែលត្រឹម​ត្រវ​។ ការបះបោរ ត្រូវបានកំចាត់នៅថ្ងៃទី១៨ ខែ មករា ឆ្នាំ១៩៦៨ ជាមួយនឹង ការវាយលុក ទៅលើទាហានមូលដ្ឋាន ខេត្តបាត់ដំបង ខាងត្បូង ។

              ដកស្រង់ចេញពីវីគីភីឌាខ្មែរ(ប៉ុលពត)

0 comments:

Post a Comment