គឺជាវ័យមួយដែល រូបរាងកាយ របស់ស្ដ្រីមានការ ប្រែប្រួល គួរអោយកត់សំគាល់។ខាងក្រោមនេះជាការសង្ខេបនៃ ភាពពេញវ័យរបស់ ស្ដ្រីទៅតាម ដំណាក់កាល នីមួយ ហើយ ចំពោះការប្រែប្រួលនៃភាព ពេញវ័យរបស់ ក្មេងស្រីអាច ចាប់ផ្ដើមជាមធ្យម នៅពីចន្លោះ អាយុ៩-១៨ឆ្នាំ។ រយៈពេលនៃការប្រែប្រួលគឺអាស្រ័យទៅតាមមនុស្សម្នាក់ៗផងដែរ។ដំណាក់កាលទី១៖ជាធម្មតាចាប់ពីអាយុ៩-១១ឆ្នាំដំណាក់កាលទីមួយគេមិនទាន់ឃើញមាន ភាពប្រែប្រួលនៅរូបរាងខាងក្រៅនោះទេ ក៏ប៉ុន្ដែកន្សោមពងដែលនៅសងខាងដៃស្បុនូបានចាប់រីកបន្ដិច ព្រមទាំងអ័រម៉ូនក៏ចាប់ផ្ដើមបង្កើតផងដែរ។ដំណាក់កាលទី២៖ជាធម្មតាចាប់ពីអាយុ១០-១៤ជាៈមធ្យមប្រហែលអាយុ១១-១២ឆ្នាំ នៅក្នុងវ័យនេះ សញ្ញាទី១គឺការប្រែប្រួល និង ការចាប់ផ្ដើមរីកធំនៃដោះ និងនៅរង្វង់ជុំវិញក្បាលដោះ ដែលគេឃើញមានមានពណ’ក្រម៉ៅបន្ដិច។ ដំណាក់កាលនេះ គេឃើញស្ដ្រីមានការលូតកំពស់គួរអោយកត់សំគាល់។ រោមក៏ចាប់ផ្ដើមដុះរុយៗនៅលើផ្ទៃមុខនិង លើប្រដាប់ភេទ។ដំណាក់កាលទី ៣៖ជាធម្មតាចាប់ពីអាយុ១១-១៥ជាៈមធ្យមប្រហែលអាយុ១២-១៣ឆ្នាំ ក្បាលដោះឡើងរីកធំបន្ដិច រួមជាមួយការដុះរោមនៅលើថ្ងាសនៃប្រដាប់ភេទកាន់តែក្រាស់ឡើងៗ ហើយមាននារីខ្លះ បានចាប់ផ្ដើមមានការមកឈាមរដូវ នៅក្នុងដំណាក់កាលនេះតែម្ដង។ដំណាក់កាលទី ៤៖ជាធម្មតាចាប់ពីអាយ១២-១៦ជាៈមធ្យមប្រហែលអាយុ១៣-១៥ឆ្នាំ រោមដែលដុះនៅលើថ្ងាសនៃប្រដាប់ភេទ ដុះឡើងវែងចេញជារាងត្រីកោណ ប៉ុន្ដែ មិនទាន់គ្របដណ្ដប់ជុំវិញប្រដាប់ភេទពាសពេញ នៅឡើយទេ។ រោមក្លៀកចាប់ផ្ដើមដុះខ្លះៗ និង ចាប់ផ្ដើមមានចេញមុនគ្រាប់តូចៗនៅលើមុខ។ ការខ្ជាក់ មេជីវិតញីពីកន្សោមពង (អូវែ)ក៏បានចាប់ផ្តើមនៅវ័យនេះដែរចំពោះនារីមួយចំនួន ប៉ុន្ដែមិនទាន់ទៀងទាត់នៅឡើយដូចក្នុងដំណាក់កាលទី ៥ ទេ។ដំណាក់កាលទី ៥៖ជាធម្មតាចាប់ពីអាយ១៤-១៩ជាៈមធ្យមប្រហែលអាយ១៦ឆ្នាំ នេះជាដំណាក់កាលចុងក្រោយ ដែលស្ដ្រីនោះមានរូបរាងជាមនុស្សពេញវ័យគ្រប់ការ (ពេញក្រមុំ)ហើយដើមទ្រូង (ដោះ)ចាប់ផ្ដើមរីកធំទាំងមូល។ ការធ្លាក់មកនៃឈាមរដូវមានលក្ខណៈពេញទ្រង់ទ្រាយ ហើយការធ្លាក់មកនៃពងមេជីវិតញី ក៏មានជាប្រចាំខែផងដែរ។
Wednesday, April 2, 2014
ដំណាក់កាលភាពពេញវ័យក្រមុំរបស់ស្ត្រី
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment