យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា មនុស្សចំនួន ៧៤៥នាក់
នៅក្នុងប្រទេសញ៊ូហ្សែឡេន បាននាំគ្នាស្រាតននលគោក រួចចូលទៅងូតទឹកសមុទ្រ
នៅលើឆ្នេរសមុទ្រក្នុងទីក្រុង Gisborne នៃប្រទេសញ៊ូហ្សែឡេន
ដើម្បីបំបែកកំណត់ត្រាពិភពលោកចាស់។
អ្នកចូលរួមមកពីប្រទេសជាច្រើន បានប្រមូលផ្តុំគ្នា
នៅលើឆ្នេរសមុទ្រក្នុងទីក្រុង Gisborne ដើម្បីរៀបចំការបំបែកកំណត់ត្រាចាស់។
ជាមួយគ្នានេះដែរ រូបថត និងខ្សែវីដេអូ ត្រូវបានផ្ញើរទៅកាន់ Guinness World
Records ដើម្បីទទួលបានការបំបែកកំណត់ត្រាពិភពលោកជាផ្លូវការ។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុន ឆ្នេរសមុទ្រនៅក្នុងទីក្រុង Gisborne
ធ្លាប់មានមនុស្សចំនួន ៥០៦នាក់ មកងូតទឹកស្រាតនៅទៅនោះ
ដើម្បីបង្កើតកំណត់ត្រាពិភពលោក ហើយត្រូវបានមនុស្សចំនួន ៧២៩នាក់ផ្សេងទៀត
បំបែកកំណត់ត្រានេះវិញ ដោយពួកគេបានងូតទឹកស្រាត នៅឆ្នេរសមុទ្រ Playa El
Playazo ស្ថិតក្នុងស្រុក Vera នៃប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី២១ ខែកក្កដា
ឆ្នាំ២០១៣ កន្លងទៅនេះ។
យ៉ាងណាមិញ នៅក្នុងឆ្នាំ២០១៤ នេះ មនុស្សចំនួន ៧៤៥នាក់ មកពីប្រទេសជាច្រើន
ដែលមកងូតទឹកស្រាតនៅឆ្នេរសមុទ្រ ក្នុងទីក្រុង Gisborne នៃប្រទេសញ៊ូហ្សែឡេន
ក៏បានបំបែកកំណត់ត្រាពិភពលោកចាស់នេះវិញផងដែរ៕
ប្រភព ៖ ដេលីម៉ែល
កែសម្រួលដោយ ៖ ប៊ី
Wednesday, January 8, 2014
មនុស្សចំនួន ៧៤៥នាក់ ស្រាតងូតទឹកសមុទ្រ នៅញ៊ូហ្សែឡេន បំបែកកំណត់ត្រាពិភពលោកចាស់
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment