លក្ខណៈទូទៅរបស់ផ្លាតូ
ផ្លាតូ ក៏ជាអ្នកនយោបាយម្នាក់ដែរ ក្នុងចំណោមអ្នកនយោបាយទាំងឡាយ។ចំណង់ចំណូលចិត្តរបស់គាត់ គឺផ្តោតទៅលើរដ្ឋនយោបាយ និងច្បាប់ ។ ធាតុទាំងនេះ ជាកត្តាជុំរុញឲ្យគាត់ចាប់អារម្មណ៍ទៅលើប្រជាជន ចង់ឲ្យប្រជាជនមានភាពប្រសើរសំបូរសប្បាយ និងសុភមង្គល ព្រមទាំងធ្វើឲ្យសង្គមទាំងមូល ស្ថិតក្នុងស្ថេរភាពទាំងផ្នែកសេដ្ឋកិច្ចទាំងផ្នែកនយោបាយ ។ ល ។ ផ្លាតូ ព្យាយាមដោះស្រាយរាល់បញ្ហាទាំងឡាយ ដែលគេតែងតែជួបប្រទះក្នុងរដ្ឋក្នុងសង្គម ក៏ដូចជាក្នុងជីវភាពរស់នៅផងដែរ ដោយប្រើវីធីមួយ គឺបង្កើតរដ្ឋគំរូ ដែលមានមេដឹកនាំប្រកបដោយគំនិតស្នេហាជាតិ មានសុភវិនិច្ឆ័យ ។ រដ្ឋគំរូនោះ លោកផ្លាតូ បានធ្វើការប្រៀបធៀបរវាងទំរង់គ្រប់គ្រងនយោបាយ ដែលមានលក្ខណៈមិនគ្រប់គ្រាន់ជាច្រើន ដូចជាទំរង់សក្តិភូមិ (Timocracy) គណាធិបតេយ្យ (Oligarchy) និងប្រជាធិបតេយ្យ (Democracy) ទំរង់ទាំង ៣ នេះ គាត់ឲ្យឈ្មោះថាជាទំរង់អាក្រក់ គ្មានសេ្ថរភាពហើយទីបំផុតក្លាយទៅជាទុជនាធិបតេយ្យ(Tyranny) ។អត្ថន័យរដ្ឋគំរូរបស់លោកផ្លាតូ បានបង្ហាញឲ្យឃើញនូវភាពយុត្តិធម៌ ក្នុងការដឹកនាំដោយជ្រើសរើសយកអ្នកទស្សនវីទូដ៏វៃឆ្លាត ពីព្រោះចំណេះដឹងពិតប្រាកដ និងចិត្តសាងកុសលចំពោះអ្នកដទៃ មានតែនៅក្នុងជំពូកមនុស្សប្រភេទនេះទេ ដែលបានធ្វើសម្បទាន ។ តួរអង្គដែលតំណាងឲ្យរដ្ឋគំរូរបស់លោកផ្លាតូ គឺអ្នកធ្វើការក្នុង Polis (ក្រុងក្រិចបុរាណ) ។ នៅក្នុងគំនិតនយោបាយផ្ទាល់របស់ផ្លាតូ ពាក្យសង្គម និងរដ្ឋ គឺរលាយចូលគ្នាក្នុងបូរី ។ផ្លាតូមានជំនឿថា «គ្រប់បុគ្គលទាំងអស់ ពុំមានចំណេះដឹងពិតប្រាដកទេ ហេតុដូច្នេះហើយ បានជាពួកគេយកចិត្តទុកដាក់គោរពតាមបុគ្គលតែមួយអ្នកក្តី ឬរដ្ឋ » ។
ទស្សនៈវិជ្ជារបស់ផ្លាតូ
វណ្ណៈខ្ពស់បំផុត ដែលកំពុងកាន់អំណាច ពុំត្រូវអនុញ្ញាតឲ្យមាននូវករណីលើកលែង ឬករណីចាំបាច់ឡើយ គឺត្រូវធ្វីការបូជាជីវិតដើម្បីរដ្ឋដើម្បីវឌ្ឍនភាពរបស់រដ្ឋ ។ ពលរដ្ឋទាំងអស់ ត្រូវផ្សារសាច់ឈាមរលាយចូលទៅក្នុងរដ្ឋហើយរដ្ឋ ក៏កើតឡើងដោយសារតែពលរដ្ឋដែរ ។ ដូច្នេះពុំអាចអ្នកណាម្នាក់ ក្នុងរដ្ឋាភិបាលមានសុភមង្គលតែឯកឯងបានទេ ហើយអ្នកដទៃទៀតរស់លើគំនរទុក្ខ និងស្ទឹងទឹកភ្នែក បានន័យថា ពលរដ្ឋទាំងអស់ ក្នុងប្រទេសត្រូវតែមានសុភមង្គលដូចៗ គ្នា ។ នៅក្នុងទ្រឹស្តីនយោបាយរបស់លោកផ្លាតូ គឺបង្ហាញឲ្យឃើញនូវគំនិតផ្តាច់ការទាំងឡាយ ដែលពុំអាចធ្វើការបិទបាំង នៃជំរៅអត្ថន័យរបស់វា ហើយមិនមានការពិបាកយល់ទេ ព្រោះវាជាមូលដ្ឋានសុខមាលភាពរបស់រដ្ឋ៕ទស្សនវិជ្ជារបស់ផ្លាតូតាមទស្សនៈរបស់ផ្លាតូថា «ពិភពលោក កើតឡើងដោយធាតុ ២ យ៉ាង គឺពិភពទស្សនៈ និងរូបធាតុ ។ ពិភពទស្សនៈ មិនសំដៅទៅលើរចនាសម្ព័ន្ធគំនិតនោះទេ ប៉ុន្តែជាពិភពសច្ចៈដែលសម្តែងបង្ហាញនូវភាពជាក់ស្តែង ។ ចំណែករូបធាតុនិយមនៅក្នុងដំណើរវិវត្តន៍របស់ខ្លួន គ្មានភាពសច្ចៈទេ» ។ ផ្លាតូបានបង្ហាញថា «គ្មានរូបធាតុណាមួយ មិនប្រែប្រួលបាត់បង់នូវស្ថានភាពរបស់វាទេ គឺមានតែការប្រែប្រួលប៉ុណ្ណោះ ដែលមិនប្រែប្រួល» ។ បានន័យថា គឺមានតែពិភពទស្សនៈទេ ដែលមានភាពសច្ចៈ និងមិនប្រែប្រួល ចំណែកឯរូបធាតុវិញ មានលក្ខណៈស្រពិចស្រពិលមិនមានភាពសច្ចៈ គឺវាមិនឆ្លើយតបទៅ នឹងសភាពលក្ខណៈខាងក្រៅខ្លួនរបស់វា គ្រប់ពេលវេលានោះទេ ផ្លាតូបានរិះរកទស្សនៈរបស់មេដឹកនាំដ៏ល្បីល្បាញជាងគេ ដែលមាននៅក្នុងស្នាដៃរបស់គាត់ស្តីអំពី «ពលកម្ម និងពេលវេលា» ដែលត្រូវបានគេទទួលស្គាល់ និងចាត់ទុកថាជាទេវកថា ឬជាសតវត្សមាសដ៏ល្អ អាចយកធ្វើជាគំរូបានហើយជាស្នាដៃដែលប្រកាន់ភ្ជាប់នូវរបបនយោបាយល្អប្រសើរ ។ នៅអតីតកាល ប្រវត្តិសាស្រ្ត ធ្វើដំណើរលើផ្លូវដែលមិនត្រូវដើរចេញពីសតវត្សមាសទៅកាន់សតវត្សដែកគឺថារចនាសម្ព័ន្ធរបស់រដ្ឋគំរូ មានតែនៅក្នុងសតវត្សមាសទេ ។តើរដ្ឋគំរូរបស់ផ្លាតូ មានសញ្ញាណយ៉ាងដូចម្តេច? បើតាមទស្សនៈរបស់ផ្លាតូ ដែលបាននិយាយនៅក្នុងស្នាដៃរដ្ឋសញ្ញាណដ៏សំខាន់របស់រដ្ឋជាគំរូ គឺភាពយុត្តិធម៌ ។ ភាពយុត្តិធម៌បើតាមទស្សនៈរបស់ផ្លាតូគឺស្ថិតនៅត្រង់ថាពលរដ្ឋម្នាក់ ត្រូវតែមានការងារធ្វើ ហើយអាស្រ័យទៅតាមឧបនិស្ស័យរបស់គេ ដូច្នេះភាពយុត្តិធម៌របស់រដ្ឋគឺពលរដ្ឋត្រូវមានការងារធ្វើ ហើយធ្វើសកម្មភាពស្របទៅតាមសមត្ថភាព និងអត្ថិភាពរបស់ខ្លួនផ្ទាល់ ។ លោកផ្លាតូបានធ្វើការបែងចែកយ៉ាងច្បាស់នូវឋានានុក្រមស្រទាប់របស់មនុស្ស ក្នុងសង្គមថា ពួកទស្សនៈវិទូ ដែលដឹកនាំប្រទេស ជាវណ្ណៈជាន់ខ្ពស់ អ្នកយាម និងទាហានមន្រ្តីរាជការ ជាវណ្ណៈកណ្ណាល) អ្នកសិប្បករ និងកសិករ ជាវណ្ណៈក្រោម។ មិនតែប៉ុណ្ណោះ ប្លាតូបានពិនិត្យយ៉ាងហ្មត់ចត់ លើបញ្ហាការសិក្សា និងការអប់រំ ។ផ្លាតូបានធ្វើការបែងចែកដូច្នេះ «អាស្រ័យលើឧបនិស្ស័យរបស់មនុស្ស គឺភាពវៃឆ្លាត ភាពម៉ឺងម៉ាត់ និងការទទួលខុសត្រូវក្នុងភាពជាអ្នកដឹកនាំ» ។ សម្រាប់លោកផ្លាតូ រចនាសម្ព័ន្ធល្អ គឺនៅកន្លែងណាដែលពលរដ្ឋម្នាក់ៗ ធ្វើការដើម្បីប្រយោជន៍របស់ខ្លួននៅក្នុងទិសដៅអភិវឌ្ឍន៍សង្គម ។ រដ្ឋនិងសង្គមពលរដ្ឋរបស់ផ្លាតូ គឺមានលក្ខណៈតែមួយ។ តាមការពិនិត្យវណ្ណៈទាំងឡាយ ដូចជាមេដឹកនាំ (ក្សត្រ) កងទ័ព (អាមាត្យ) ឈ្មួញ សិប្បករ និងម្ចាស់ដី លោកផ្លាតូ បានបង្ហាញថា «វណ្ណៈដែលមានតួរនាទីសំខាន់ជាងគេក្នុងរដ្ឋ គឺមេដឹកនាំ ក្សត្រ) និងកងទ័ព (អាមាត្យ)។ រីឯឈ្មួញកសិករ និងដែលមានជីវិតផ្សារភ្ជាប់នឹងផលិតផលសម្ភារៈនោះ ពួកគេមិនអាចជៀសផុតពីការអាស្រ័យនូវរដ្ឋនោះទេ ទីបំផុតពួកវណ្ណៈទាំងពីរនេះប្រឹងប្រែងសន្សំទ្រព្យសម្បត្តិ ដែលជាហេតុនាំឲ្យកើតមានឡើងនូវអ្នកមានពេកនិងអ្នកក្រពេក» ។ ដើម្បីរក្សាស្ថានភាពនេះ ផ្លាតូទាមទារឲ្យមានការបង្កើត ប្រព័ន្ធអប់រំពិសេសមួយសម្រាប់ក្រុមអ្នកដឹកនាំ និងអ្នកការពារ ។ នៅក្នុងមូលនៃប្រព័ន្ធអប់រំនេះ ត្រូវមានសិល្បៈតូរ្យតន្រ្តី និងអត្តពលកម្មចូលរួមផងដែរ។ តូរ្យតន្រ្តីពង្រឹងដួងប្រលឹងអប់រំឲ្យស្រលាញ់ជាតិមាតុភូមិ ចំណែកឯអត្តពលកម្មពង្រឹងរាង្គកាយឲ្យរឹងមាំរៀបចំពលរដ្ឋដើម្បីរដ្ឋរបស់ខ្លួន ។ តាមទស្សនៈរបស់ផ្លាតូ ការសិក្សាវិទ្យាសាស្រ្តជាការស្វែងរកពិភពសច្ចភាពហើយមិនភូតភរ ដូចជាលក្ខណៈរូបធាតុទេ ។ បន្ទាប់ពីបានបញ្ចប់នូវមុខវីជ្ជាទាំងអស់នេះ យុវវ័យមានការចេះដឹងនិងប្រកបដោយសីលធម៌នោះ អាចរៀបចំខ្លួនដើម្បីដើរតួរជាមេដឹកនាំ ។ ពេលនេះគេសិក្សាវិភាគអំពីសិល្បៈ និងដឹកនាំជជែកពិភាក្សា បន្ទាប់មកសិក្សាទស្សនវិជ្ជា ដែលជាប្រភពដើមនៃរាល់ប្រព័ន្ធចំណេះដឹង ។ នៅចុងកម្មវិធីសិក្សាពួកគេត្រូវតែងតាំងឱ្យមានមុខងារជាបុគ្គលិករដ្ឋ ប៉ុន្តែមិនទាន់មានមុខងារដឹកនាំរដ្ឋទេ លុះត្រាតែមានវ័យចាប់ពី ៥០ ឆ្នាំឡើងទៅ ស្គាល់នូវទិសដៅនៃជីវិតច្បាស់លាស់ ។គឺថារចនាសម្ព័ន្ធរបស់រដ្ឋគំរូ មានតែនៅក្នុងសតវត្សមាសទេ ។តើរដ្ឋគំរូរបស់ផ្លាតូ មានសញ្ញាណយ៉ាងដូចម្តេច? បើតាមទស្សនៈរបស់ផ្លាតូ ដែលបាននិយាយនៅក្នុងស្នាដៃរដ្ឋសញ្ញាណដ៏សំខាន់របស់រដ្ឋជាគំរូ គឺភាពយុត្តិធម៌ ។ ភាពយុត្តិធម៌បើតាមទស្សនៈរបស់ផ្លាតូគឺស្ថិតនៅត្រង់ថាពលរដ្ឋម្នាក់ ត្រូវតែមានការងារធ្វើ ហើយអាស្រ័យទៅតាមឧបនិស្ស័យរបស់គេ ដូច្នេះភាពយុត្តិធម៌របស់រដ្ឋគឺពលរដ្ឋត្រូវមានការងារធ្វើ ហើយធ្វើសកម្មភាពស្របទៅតាមសមត្ថភាព និងអត្ថិភាពរបស់ខ្លួនផ្ទាល់ ។ លោកផ្លាតូបានធ្វើការបែងចែកយ៉ាងច្បាស់នូវឋានានុក្រមស្រទាប់របស់មនុស្ស ក្នុងសង្គមថា ពួកទស្សនៈវិទូ ដែលដឹកនាំប្រទេស ជាវណ្ណៈជាន់ខ្ពស់ អ្នកយាម និងទាហានមន្រ្តីរាជការ ជាវណ្ណៈកណ្ណាល) អ្នកសិប្បករ និងកសិករ ជាវណ្ណៈក្រោម។ មិនតែប៉ុណ្ណោះ ប្លាតូបានពិនិត្យយ៉ាងហ្មត់ចត់ លើបញ្ហាការសិក្សា និងការអប់រំ ។ផ្លាតូបានធ្វើការបែងចែកដូច្នេះ «អាស្រ័យលើឧបនិស្ស័យរបស់មនុស្ស គឺភាពវៃឆ្លាត ភាពម៉ឺងម៉ាត់ និងការទទួលខុសត្រូវក្នុងភាពជាអ្នកដឹកនាំ» ។ សម្រាប់លោកផ្លាតូ រចនាសម្ព័ន្ធល្អ គឺនៅកន្លែងណាដែលពលរដ្ឋម្នាក់ៗ ធ្វើការដើម្បីប្រយោជន៍របស់ខ្លួននៅក្នុងទិសដៅអភិវឌ្ឍន៍សង្គម ។ រដ្ឋនិងសង្គមពលរដ្ឋរបស់ផ្លាតូ គឺមានលក្ខណៈតែមួយ។ តាមការពិនិត្យវណ្ណៈទាំងឡាយ ដូចជាមេដឹកនាំ (ក្សត្រ) កងទ័ព (អាមាត្យ) ឈ្មួញ សិប្បករ និងម្ចាស់ដី លោកផ្លាតូ បានបង្ហាញថា «វណ្ណៈដែលមានតួរនាទីសំខាន់ជាងគេក្នុងរដ្ឋ គឺមេដឹកនាំ ក្សត្រ) និងកងទ័ព (អាមាត្យ)។ រីឯឈ្មួញកសិករ និងដែលមានជីវិតផ្សារភ្ជាប់នឹងផលិតផលសម្ភារៈនោះ ពួកគេមិនអាចជៀសផុតពីការអាស្រ័យនូវរដ្ឋនោះទេ ទីបំផុតពួកវណ្ណៈទាំងពីរនេះប្រឹងប្រែងសន្សំទ្រព្យសម្បត្តិ ដែលជាហេតុនាំឲ្យកើតមានឡើងនូវអ្នកមានពេកនិងអ្នកក្រពេក» ។ ដើម្បីរក្សាស្ថានភាពនេះ ផ្លាតូទាមទារឲ្យមានការបង្កើត ប្រព័ន្ធអប់រំពិសេសមួយសម្រាប់ក្រុមអ្នកដឹកនាំ និងអ្នកការពារ ។ នៅក្នុងមូលនៃប្រព័ន្ធអប់រំនេះ ត្រូវមានសិល្បៈតូរ្យតន្រ្តី និងអត្តពលកម្មចូលរួមផងដែរ។ តូរ្យតន្រ្តីពង្រឹងដួងប្រលឹងអប់រំឲ្យស្រលាញ់ជាតិមាតុភូមិ ចំណែកឯអត្តពលកម្មពង្រឹងរាង្គកាយឲ្យរឹងមាំរៀបចំពលរដ្ឋដើម្បីរដ្ឋរបស់ខ្លួន ។ តាមទស្សនៈរបស់ផ្លាតូ ការសិក្សាវិទ្យាសាស្រ្តជាការស្វែងរកពិភពសច្ចភាពហើយមិនភូតភរ ដូចជាលក្ខណៈរូបធាតុទេ ។ បន្ទាប់ពីបានបញ្ចប់នូវមុខវីជ្ជាទាំងអស់នេះ យុវវ័យមានការចេះដឹងនិងប្រកបដោយសីលធម៌នោះ អាចរៀបចំខ្លួនដើម្បីដើរតួរជាមេដឹកនាំ ។ ពេលនេះគេសិក្សាវិភាគអំពីសិល្បៈ និងដឹកនាំជជែកពិភាក្សា បន្ទាប់មកសិក្សាទស្សនវិជ្ជា ដែលជាប្រភពដើមនៃរាល់ប្រព័ន្ធចំណេះដឹង ។ នៅចុងកម្មវិធីសិក្សាពួកគេត្រូវតែងតាំងឱ្យមានមុខងារជាបុគ្គលិករដ្ឋ ប៉ុន្តែមិនទាន់មានមុខងារដឹកនាំរដ្ឋទេ លុះត្រាតែមានវ័យចាប់ពី ៥០ ឆ្នាំឡើងទៅ ស្គាល់នូវទិសដៅនៃជីវិតច្បាស់លាស់ ។គឺថារចនាសម្ព័ន្ធរបស់រដ្ឋគំរូ មានតែនៅក្នុងសតវត្សមាសទេ ។តើរដ្ឋគំរូរបស់ផ្លាតូ មានសញ្ញាណយ៉ាងដូចម្តេច? បើតាមទស្សនៈរបស់ផ្លាតូ ដែលបាននិយាយនៅក្នុងស្នាដៃរដ្ឋសញ្ញាណដ៏សំខាន់របស់រដ្ឋជាគំរូ គឺភាពយុត្តិធម៌ ។ ភាពយុត្តិធម៌បើតាមទស្សនៈរបស់ផ្លាតូគឺស្ថិតនៅត្រង់ថាពលរដ្ឋម្នាក់ ត្រូវតែមានការងារធ្វើ ហើយអាស្រ័យទៅតាមឧបនិស្ស័យរបស់គេ ដូច្នេះភាពយុត្តិធម៌របស់រដ្ឋគឺពលរដ្ឋត្រូវមានការងារធ្វើ ហើយធ្វើសកម្មភាពស្របទៅតាមសមត្ថភាព និងអត្ថិភាពរបស់ខ្លួនផ្ទាល់ ។ លោកផ្លាតូបានធ្វើការបែងចែកយ៉ាងច្បាស់នូវឋានានុក្រមស្រទាប់របស់មនុស្ស ក្នុងសង្គមថា ពួកទស្សនៈវិទូ ដែលដឹកនាំប្រទេស ជាវណ្ណៈជាន់ខ្ពស់ អ្នកយាម និងទាហានមន្រ្តីរាជការ ជាវណ្ណៈកណ្ណាល) អ្នកសិប្បករ និងកសិករ ជាវណ្ណៈក្រោម។ មិនតែប៉ុណ្ណោះ ប្លាតូបានពិនិត្យយ៉ាងហ្មត់ចត់ លើបញ្ហាការសិក្សា និងការអប់រំ ។ផ្លាតូបានធ្វើការបែងចែកដូច្នេះ «អាស្រ័យលើឧបនិស្ស័យរបស់មនុស្ស គឺភាពវៃឆ្លាត ភាពម៉ឺងម៉ាត់ និងការទទួលខុសត្រូវក្នុងភាពជាអ្នកដឹកនាំ» ។ សម្រាប់លោកផ្លាតូ រចនាសម្ព័ន្ធល្អ គឺនៅកន្លែងណាដែលពលរដ្ឋម្នាក់ៗ ធ្វើការដើម្បីប្រយោជន៍របស់ខ្លួននៅក្នុងទិសដៅអភិវឌ្ឍន៍សង្គម ។ រដ្ឋនិងសង្គមពលរដ្ឋរបស់ផ្លាតូ គឺមានលក្ខណៈតែមួយ។ តាមការពិនិត្យវណ្ណៈទាំងឡាយ ដូចជាមេដឹកនាំ (ក្សត្រ) កងទ័ព (អាមាត្យ) ឈ្មួញ សិប្បករ និងម្ចាស់ដី លោកផ្លាតូ បានបង្ហាញថា «វណ្ណៈដែលមានតួរនាទីសំខាន់ជាងគេក្នុងរដ្ឋ គឺមេដឹកនាំ ក្សត្រ) និងកងទ័ព (អាមាត្យ)។ រីឯឈ្មួញកសិករ និងដែលមានជីវិតផ្សារភ្ជាប់នឹងផលិតផលសម្ភារៈនោះ ពួកគេមិនអាចជៀសផុតពីការអាស្រ័យនូវរដ្ឋនោះទេ ទីបំផុតពួកវណ្ណៈទាំងពីរនេះប្រឹងប្រែងសន្សំទ្រព្យសម្បត្តិ ដែលជាហេតុនាំឲ្យកើតមានឡើងនូវអ្នកមានពេកនិងអ្នកក្រពេក» ។ ដើម្បីរក្សាស្ថានភាពនេះ ផ្លាតូទាមទារឲ្យមានការបង្កើត ប្រព័ន្ធអប់រំពិសេសមួយសម្រាប់ក្រុមអ្នកដឹកនាំ និងអ្នកការពារ ។ នៅក្នុងមូលនៃប្រព័ន្ធអប់រំនេះ ត្រូវមានសិល្បៈតូរ្យតន្រ្តី និងអត្តពលកម្មចូលរួមផងដែរ។ តូរ្យតន្រ្តីពង្រឹងដួងប្រលឹងអប់រំឲ្យស្រលាញ់ជាតិមាតុភូមិ ចំណែកឯអត្តពលកម្មពង្រឹងរាង្គកាយឲ្យរឹងមាំរៀបចំពលរដ្ឋដើម្បីរដ្ឋរបស់ខ្លួន ។ តាមទស្សនៈរបស់ផ្លាតូ ការសិក្សាវិទ្យាសាស្រ្តជាការស្វែងរកពិភពសច្ចភាពហើយមិនភូតភរ ដូចជាលក្ខណៈរូបធាតុទេ ។ បន្ទាប់ពីបានបញ្ចប់នូវមុខវីជ្ជាទាំងអស់នេះ យុវវ័យមានការចេះដឹងនិងប្រកបដោយសីលធម៌នោះ អាចរៀបចំខ្លួនដើម្បីដើរតួរជាមេដឹកនាំ ។ ពេលនេះគេសិក្សាវិភាគអំពីសិល្បៈ និងដឹកនាំជជែកពិភាក្សា បន្ទាប់មកសិក្សាទស្សនវិជ្ជា ដែលជាប្រភពដើមនៃរាល់ប្រព័ន្ធចំណេះដឹង ។ នៅចុងកម្មវិធីសិក្សាពួកគេត្រូវតែងតាំងឱ្យមានមុខងារជាបុគ្គលិករដ្ឋ ប៉ុន្តែមិនទាន់មានមុខងារដឹកនាំរដ្ឋទេ លុះត្រាតែមានវ័យចាប់ពី ៥០ ឆ្នាំឡើងទៅ ស្គាល់នូវទិសដៅនៃជីវិតច្បាស់លាស់ ។ចេះធ្វើការអង្កេតពិនិត្យទទួលយកនូវទស្សនៈដែលជឿនលឿន និងមានការសម្របសម្រួលទទួលយកបទពិសោធន៍ជាច្រើនអំពីរដ្ឋ ។ គេនៅពេលនោះគេមានលក្ខណសម្បត្តិពេញលេញ ក្លាយជាមេដឹកនាំរដ្ឋពិតប្រាកដ ។ បើតាមទស្សនៈរបស់ផ្លាតូ ទិសដៅរបស់រដ្ឋដែលផ្លាតូ គិតថាជារដ្ឋគំរូ គឺត្រូវជួយផ្គត់ផ្គង់អតិបរមាដល់ដល់កង្វះខាតក្នុងជីវិតប្រជាពលរដ្ឋ ទាំងសម្ភារៈ ទាំងស្មារតី ។ ស្ថានភាពនៃជីវិតនេះហើយ ដែលគេបានគិតទទួលយកនៅក្នុងសម័យបុរេក្រិច និងរូម ។ ដូច្នេះរដ្ឋគំរូរបស់ផ្លាតូត្រូវតែអាស្រ័យនឹងការបែងចែកជាក្រុម ដែលប្រកបដោយគុណធម៌ទាំងឡាយ បួនយ៉ាងគឺ-ចំណេះដឹងជ្រៅជ្រះ-សេចក្តីក្លាហាន-វិចារណញ្ញាណ-យុត្តិធម៌ ។ចំណេះដឹងជ្រៅជ្រះ ក្នុងនាមជាអ្នកបំពេញតួនាទី ជាអ្នកដឹកនាំរដ្ឋ ។ សេចក្តីក្លាហាន ជាគុណសម្បត្តិរបស់ទាហានមានតួនាទី ជាអ្នកការពារ ។ ទីបី និងទីបួន គឺវិចារណញ្ញាណ និងយុត្តិធម៌ជាគុណធម៌ដែលមានគ្រប់ពលរដ្ឋទាំងអស់នៅក្នុងរដ្ឋគំរូ។ទន្ទឹមនឹងនេះ គួរតែធ្វើការកត់សំគាល់ផងដែរ នៅក្នុងសំណេរស្នាដៃរដ្ឋគំរូរបស់ផ្លាតូ គេសង្កេតឃើញមានការផ្សព្វផ្សាយនូវទេវកថាបុរេក្រិច ស្តីអំពីមនុស្សប្រាំជំនាន់ ដែលបានផ្លាស់ប្តូរដែលស្ថិតនៅក្នុងកំណាព្យរបស់កវី Gesioda ថា «ពលកម្ម និងពេលវេលា» ។ ទីមួយ ឬសតវត្សមាស គឺជាជំនាន់មនុស្សដែលទទួលបាននូវអ្វីជាគំរូ ។នៅក្នុងជំនាន់នោះ គេមានគុណធម៌គ្រប់បែបយ៉ាងទាំងអស់ ហើយឋិតក្រោមការដឹកនាំរបបរាជានិយម។ ជំនាន់ក្រោយមក បានចប់ផ្តើមឃ្លាតចេញ ពីតំណាក់កាលសតវត្សមាស ។ កើតឡើង នូវតំណាក់កាល ដែលបានកាត់ផ្តាច់នូវគុណធម៌ទាំអស់ ។ គឺនៅក្នុងទេវកថានេះ ត្រូវនឹងស្នាដៃរបស់ផ្លាតូ ដែលនិយាយអំពីរបបនយោបាយ និងរចនាសម្ព័ន្ធដឹកនាំ ដែលរបបរាជានិយម និងអភិជនាធិបតេយ្យ បានកាត់បង់នូវស្ថានសួគ៌របស់ខ្លួន រីឯរចនាសម្ព័ន្ធនយោបាយសង្គមបួនទៀត កំណត់ភាពទន់ខ្សោយរបស់ប្រជាពលរដ្ឋ ក្នុងការប្រឹងប្រែងដើម្បីគុណធម៌ និងសីលធម៌នៅក្នុងជីវិត ។ ទស្សនៈរបស់ផ្លាតូ មានគោលការណ៍ នៅក្នុងអតីតកាល ដែលអ្នកទស្សនវិទូ មើលឃើញគំរូនយោបាយរបស់ខ្លួន ៕
ការបែងចែករបបអ្នកដឹកនាំរបស់ផ្លាតូ
ផ្លាតូបានបែងចែកនូវទ្រង់ទ្រាយដឹកនាំដូចតទៅ៖
-រាជាធិបតេយ្យ((Monarchy)
-អភិជនាធិបតេយ្យ((Aristocracy)
-សក្តិភូមិ (Timocracy)
-គណាធិបតេយ្យ((Oligrachy )
-ប្រជាធិបតេយ្យ( (Democracy )
-ទុជនាធិបតេយ្យ( (Tyranny )ផ្លាតូ បានបែងចែកដូច្នេះ ភាពត្រឹមត្រូវជាគូ នឹងវិចារណញ្ញាណ បន្ទាប់មកគុណធម៌ និងភាពខ្វះខាត (អគុណធម៌)បន្ទាប់មកសុភមង្គល និងអពមង្គល ។ ផ្លាតូ បានចាត់ទុករបបរាជាធិបតេយ្យ និងអភិជនាធិបតេយ្យជារបបនយោបាយដឹកនាំល្អប្រសើរជាងគេ ដែលមានយុត្តិធម៌ ជាកន្លែងដែលមានមេដឹកនាំទាំងអស់ ព្រួយបារម្ភអំពីភាពរុងរឿងរបស់រដ្ឋ ដែលជាលក្ខណៈត្រឹមត្រូវ និងជាគំរូ ៕ទ្រង់ទ្រាយរចនាសម្ព័ន្ធដឹកនាំ ៤ ទៀត គឺសក្តិភូមិ (Timocracy) គណាធិបតេយ្យ (Oligrachy) ប្រជាធិបតេយ្យ (Democracy) និងទុជនាធិបតេយ្យ (Tyranny) បានឃ្លាតចាកពីរដ្ឋគំរូ ។ និយាយឲ្យខ្លីទៅ ទ្រង់ទ្រាយដឹកនាំរដ្ឋទាំង ៤ ខាងលើ គឺជាការដឹកនាំមួយដែលមេដឹកនាំមានការស្រលាញ់អំណាចហួស ។ របបអភិជនាធិបតេយ្យ (Aristocracy) គឺជាការដឹកនាំមួយដ៏ល្អប្រសើរ មានទំនុកទុកចិត្តពីប្រជាជន ។ អំណាចរបស់រដ្ឋនៅក្នុងដៃអ្នកដែលប្រសើរជាង ដែលបានផ្តល់ឲ្យដោយសុទ្ធចិត្តពីប្រជាជន ។ អំណាចរបស់រដ្ឋ ដឹកនាំប្រកបទៅដោយគុណធម៌ និងវ័យឆ្លាត ។ នៅលើគោលការណ៍ និងទ្រង់ទ្រាយនៃរចនាសម្ព័ន្ធដឹកនាំបែបនេះ គឺមានសមភាពតាំងពីកំនើតម្លេះ ។ផ្លាតូបានអះអាងថា «សមភាពពីកំនើត បង្ខំឲ្យមានច្បាប់សមភាពសម្រាប់ទាំងអស់គ្នា ដែលបានសរសេរទុកនៅក្នុងច្បាប់និងជាកាតព្វកិច្ចសម្រាប់ទាំងអស់គ្នា ធ្វើសកម្មភាពចំពោះគ្នាទៅវិញទៅមក ក្នុងលក្ខណ្ឌដ៏ប្រកបមួយ គឺពោរពេញទៅដោយកម្លាំងកិត្យានុភាព វីរភាព និងវិចរណញ្ញាណ» ។ប៉ុន្តែទស្សនៈ របស់ផ្លាតូ ចំពោះតួនាទីរបស់មេដឹកនាំរដ្ឋគំរូ គឺចំពោះអ្នកណាមួយ ដែលស្ម័គ្រចិត្ត មិនចង់ធ្វើជាអ្នកដឹកនាំទាល់តែសោះ តែចង់ធ្វើការកែកំហុសរបស់អ្នកដទៃ ។ អ្នកដែលមិនមែនជាអ្នកដឹកនាំគំរូ គឺសំដៅទៅលើអ្នកណាដែលស្រលាញ់ខ្លួនឯងស្រលាញ់លុយ និងស្រលាញ់បុណ្យសក្តិ ។ ពីព្រោះអ្នកដឹកនាំណាមួយដែលមានលក្ខណៈដឹកនាំល្អសុទ្ធសាធនោះ មិនមែនធ្វើសកម្មភាពដើម្បីតែខ្លួនឯងនោះទេ គឺដើម្បីភាពសំបូរសប្បាយរុងរឿងជូនអ្នកដែលនៅក្រោមបង្គាប់របស់ខ្លួន ។ ផ្លាតូ បានបង្ហាញថាបើនៅក្នុងរដ្ឋសុទ្ធតែមនុស្សល្អនោះលទ្ធភាពក្នុងការកាន់អំណាចនឹងមានច្រើន ។ ប៉ុន្តែមេដឹកនាំពិតបា្រកដ ត្រូវមានគុណសម្បត្តិល្អ សម្រាប់ខ្លួនឯងផងនិងសម្រាប់អ្នកនៅក្រោមបញ្ជាផង ។
0 comments:
Post a Comment