អ្នកស្រី ខៀវ ពណ្ណារី ជាភរិយាដំបូងរបស់ប៉ុលពត ជាបងស្រី របស់អ្នកស្រី ខៀវ ធីរិ់ទ្ធ និងជា បងថ្លៃរបស់លោក អៀង សារី។ អ្នកស្រី ខៀវ ពណ្ណារី កើតនៅឆ្នាំ 1920 ក្នុងខេត្តបាត់ដំបង។ ចំនែកឯប្អូនស្រីរបស់គាត់ អ្នកស្រីអៀង ធីរិទ្ធ កើតនៅទី ១០ ខែមីនា ឆ្នាំ ១៩៣០។ ឪពុករបស់ គាត់គឺជាអ្នកកាត់ក្ដី នៅក្នុងប្រទេស កម្ពុជាហើយបានបោះបង់គ្រួសារចោលក្នុងកំឡូង សង្គ្រាម លោកលើកទីពីរ ដែលបានរត់ទៅជាមួយនឹងព្រះអង្គម្ចាស់ក្សត្រីនៃប្រទេសកម្ពូជា ដែលជាគ្រូសារសម្ងាត់មួយ។ គាត់បានចូលសិក្សានៅវិ់ទ្យាល័យ ស៊ីសុវត្ថី។ ប្អូនស្រី របស់ អ្នកស្រី,អ្នកស្រី ខៀវ ធីរិទ្ធ និងស្វាមីរបស់ពូកគាត៉ លោក អៀង សារី និង លោក សាឡាត់ សាល(ប៉ុល ពត)ក៏បានចូលរួមដែរ។ អ្នកស្រី ខៀវវ ពណ្ណារី គឺជាស្រ្តីកម្ពុជាទីមួយដែលបាន ទទូលសញ្ញាប័ត្រ បរិញ្ញាត្រី នៅក្នុងឆ្នាំ ១៩៤០ គាត់បានចាកចេញ ពីប្រទេសកម្ពុជា ជាមួយនឹងប្អូនស្រី របស់គាត់(ដែលកំពុងជាប់រវល់ជាមូយលោក អៀង សារី) ទៅកាន់ទីក្រុង ប៉ារីស ដើម្បី សិក្សា ផ្នែកអក្សរសាស្ត្រ។ នៅក្នុង ទីក្រូងប៉ារីស អ្នកស្រីខៀវ ធីរិទ្ធបានរៀបការ ជាមួយនឹង លោក អៀង សារី នៅក្នុងឆ្នាំ ១៩៥០ ហើយបានប្តុរឈ្មោះទៅជា អៀង ធីរិទ្ធ។ពេល ដែលអ្នកស្រី ខៀវ ពណ្ណារី ត្រលប់មកប្រទេសកម្ពុជាវិញ អ្នស្រី បានរៀបការជាមួយនឹង លោក សាឡាត់សាល (ប៉ុល ពត)នៅក្នុង ម៉មតូចមួយនៃប្រាសាទមួយុ។ ក្រោយមកនោឆ្នាំ ១៩៥៦បងប្អូនស្រីទាំងពីររួមជាមួយ នឹងស្វាមីរបស់ពូកគេបានក្លាយ អ្នកនយោបាយប្រឆាំងទាំងបូននៅក្នុងប្រទេសកម្ពុជា ដែលមានការចូលរួមនិងដឹកនាំដោយអ្នកស្រី ជាង ឃ្វីង ដែលជាអ្នកនយោបាយ គម្មុយនីស។ អ្នកស្រី ពណ្ណារី បានត្រលប់ទៅវិទ្យាល័យ ស៊ីសុវត្ថិ ដើម្បីធ្វើជាគ្រូបង្រៀន។ កំឡុងពេលដែលប្ដីរបស់គាត់ធ្វើជាគ្រូបង្រៀននៅមហាវិទ្យាល័យឯកជនថ្មីមួយដែលមានឈ្មោះថា ចម្រើនវិជ្ជាដែរ។ ចំនែកឯសកម្មភាពនយោបាយរបស់គាត់វិញ គឺត្រូវបានបាត់បង់ទៅហើយ។ ទោះបីជាយ៉ាងនេះក្ដី អ្នកស្រីគឺជាលេខាធិការមួយរូបនៅក្នុងគណបក្សមួយក្នុងខេត្តកំពង់ធំ១៩៩៣ និងជាប្រធានសមាគមន៍ ស្រ្តីកម្ពុជា១៩៧៦។ដោយឡែកក្នុងឆ្នាំ ១៩៧៥អ្នកស្រីពណ្ណារី កាន់តែបង្ករភាពអុកឡុកយ៉ាងខ្លាំងឡើងៗពីរជម្ងឺបែកស្មារតី(បែកកម្មដ្ឋាន)បន្ទាប់មកជម្ងឺនេះកាន់តែធ្វើអោយគាត់គិតរវើររវាយ រហូតធ្វើអោយគាត់មានគំនិតគិតឃើញថាលួចធ្វើឃាតគាត់ និងប្ដីរបស់គាត់។នៅក្នុងឆ្នាំ១៩៧៩រូបអ្នកស្រី និងប៉ុល ពត បានលែងលះគ្នាហើយប្ដីរបស់អ្នកស្រីក៏បានយកប្រពន្ធថ្មីមួយទៀត។នៅក្នុងឆ្នាំ ១៩៩៦ អ្នកស្រី ពណ្ណារី ព្រមទាំងគ្រួសាររបស់ប្អូនអ្នកស្រីគឺត្រួវបានដើមចោទរាជរដ្ឋាភិបាលកម្ពុជា លើកលែលទោសជាសាធារណ។អ្នកស្រី ពណ្ណារី គឺត្រូវបានថែរក្សាដោយប្អូនស្រី និងប្អូនថ្លៃរបស់គាត់ លោក អៀង សារី។ ហើយគាត់បានទទួលមរណភាពនៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០០៣ ក្នុងក្នុងក្រុងប៉ៃលិន។
Tuesday, October 8, 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment