ទីក្រុងបង់ហ្គី ៖ "ឆ្កែឆ្កួត"
ជារហ្សសនាមរបស់បុរសម្នាក់ដែលចិត្តសាហាវព្រៃផ្សៃស៊ីសាច់មនុស្ស
នៅសង្កាត់សានហ្គោ (Sango) ក្នុងទីក្រុងបង់ហ្គី (Bangui)
ដែលជារដ្ឋធានីរបស់សាធារណរដ្ឋអាហ្វ្រិចកណ្តាល ។
រូបភាពគួរឲ្យតក់ស្លត់ជាច្រើនបានបង្ហាញមនុស្សឃោរឃៅម្នាក់
កំពុងស៊ីសាច់បុរសមូស្លីមម្នាក់ដែលគេសម្លាប់ដោយព្យួរក
ជាលើកទីពីរក្នុងរយៈពេលច្រើនសប្តាហ៍មកនេះ។ នេះបើយោងតាមគេហទំព័រ ម៉ែលអនឡាញ ដែលបានចុះផ្សាយកាលពីម្សិលមិញនេះ។
ក្នុងរូបភាពមួយ “ឆ្កែឆ្កួត” ឈ្មោះពិត គឺ វ៉ានដ្យា ម៉ាគ្ល័រ
(Ouandja Magloire)
បានកាត់បំណែកសាច់ចេញពីសាកសពបុរសមូស្លីមដែលគេសម្លាប់ម្នាក់
ដេកឆេះនៅលើដីក្បែររង្វង់មូលក្នុងរដ្ឋធានីរបស់សាធារណរដ្ឋអា
ហ្វ្រិចកណ្តាល
ខណៈសាកសពមួយទៀតស្ថិតនៅមិនប៉ុន្មានម៉ែត្រពីទីនោះទេ។
រូបភាពមួយផ្សេងទៀតបង្ហាញបុរសនេះលិតកាំបិទប្រឡាក់ឈាម
ខណៈបុរសនេះឈរលើសាកសពមួយ ដោយពាក់អាវយឺតដូចគ្នា
ដែលបុរសនេះត្រូវគេថតអំឡុងសកម្មភាពឃោរឃៅលើកមុន។
អ្នកដំណើរឆ្លងកាត់មូស្លីមពីរនាក់
ផ្សេងទៀតបានរត់គេចឲ្យកងកម្លាំងរក្សាសន្តិភាពអាហ្វ្រិច
និងបារាំងជួយការពារ។ ទីភ្នាក់ងារសារព័ត៌មាននេះបានជ្រាបថា
ម៉ាគ្ល័រមិនបានចូលរួមក្នុងការសម្លាប់ទេ
ប៉ុន្តែបានបង្ហាញមុខក្រោយការសម្លាប់នេះ។
យោងតាមប្រភពរបស់ទីភ្នាក់ងារខាងលើបុរសនេះគឺជាមនុស្សតែម្នាក់គត់
ក្នុងសាធារណរដ្ឋអាហ្វ្រិចកណ្តាល
ដែលល្បីខាងការប្រព្រឹត្តអំពើឃោរឃៅ ។ ទន្ទឹមនេះដែរលោកស្រី ខាធឺរីន
សាំបា-ប៉ានហ្សា (Catherine Samba-Panza) អាយុ ៥៩ ឆ្នាំ
ត្រូវបានបោះឆ្នោតជាប្រធានាធិបតីរបស់សាធារណរដ្ឋអាហ្វ្រិចកណ្តាល
និងបានថ្លែងសន្ទរកថាលើកដំបូងរបស់លោកស្រីដើម្បីអំពាវនាវឲ្យទាំង
ពួកមូស្លីម និងពួកគ្រីស្ទានបញ្ឈប់ការប្រយុទ្ធគ្នា។
ថ្លែងទៅកាន់កងជីវពលការពារខ្លួនឯង ដែលគេស្គាល់ថា
កងជីវពលប្រឆាំងកាំបិទផ្គាក់ (anti-balaka) លោកស្រីសាំបា-ប៉ានហ្សា
បាននិយាយថា
"សូមបង្ហាញការគាំទ្រសម្រាប់ការតែងតាំងរបស់ខ្ញុំដោយផ្តល់នូវសញ្ញា
ដ៏ខ្លាំងក្លានៃការទម្លាក់ចុះអាវុធរបស់អ្នក"។
លោកស្រីក៏បានចេញការអំពាវនាវស្រដៀងគ្នានេះទៅកាន់សមាជិកក្រុមបះបោរ
មូស្លីមភាគច្រើនឈ្មោះថា សេឡេកា (Seleka) ផងដែរ ដោយប្រាប់ពួកគេថា
"សូមឈប់ធ្វើឲ្យប្រជាជនឈឺចាប់។ ចាប់ផ្តើមពីថ្ងៃនេះ
ខ្ញុំគឺជាប្រធានាធិបតីរបស់ពលរដ្ឋអាហ្វ្រិចកណ្តាលគ្រប់រូបដោយ
គ្មាននរណាម្នាក់ត្រូវបោះបង់នោះទេ"៕
Monday, January 20, 2014
សង្គ្រាមសាសនាយ៉ាងឃោរឃៅព្រៃផ្សៃដោយកាប់សម្លាប់និងចែកសាច់ចែកគ្នាស៊ី
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment