អៀង ធីរិទ្ធ កើតនៅថ្ងៃទី១០ ខែមីនាឆ្នាំ១៩៣២ នៅសង្កាត់លេខ៥ ក្រុងភ្នំពេញ។ អៀង ធីរិទ្ធ បានចូលរៀននៅ វិទ្យាល័យព្រះស៊ីសុវត្តិ នៅទីក្រុងភ្នំពេញ ហើយបន្ទាប់មកទទួលបានសញ្ញប័ត្រ អក្សរសាស្រ្ត អង់គ្លេស នៅប្រទេសបារាំង។ អៀង ធីរិទ្ធ បានរៀបការជាមួយ អៀង សរី នៅឆ្នាំ១៩៥១ ។ បងស្រីរបស់ខៀវ បណ្ណារី បានរៀបការជាមួយ ប៉ុល ពត ។ អៀង ធីរិទ្ធ បានវិលត្រឡប់មកប្រទេសកម្ពុជានៅឆ្នាំ១៩៥៧ ហើយការជាគ្រូ
បង្រៀងភាសាអង់គ្លេស។ក្នុងរបប់កម្ពុជាប្រជាធិតេយ្យ អៀង ធីរិទ្ធ គឺជាសមាជិកជាន់ខ្ពស់នៅក្នុងជូររដ្ឌាភិបាល ហើយបានកានមុខតំនែងជារដ្ឌមន្រីសង្គមកិច្ច និងសុខាភិបាល។ អៀង ធីរិទ្ធត្រូវបានបញ្ជូនឲ្យទៅសើបអង្គេតនិងរាយការណ៏ ពីបញ្ហាសុខាភិបាលមួយចំនួននៅក្នុងភូមិភាគពាយ័ព្យ ហើយទំនងជាបានដឹងថា ប្រជាជនកម្ពុជាជាច្រើននាក់កំពុងអត់ឃ្លានក្រោករបបកម្ពុជាប្រជាធិបតេយ្យ។ អៀង ធិរិទ្ធ ក៏ត្រូវបានចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធនឹងការសម្លាប់សមាជិកមកពីក្រសូងសង្គមកិច្ចនិងសុខាភិបាល នៅឆ្នាំ១៩៩៦ អៀង ធីរិទ្ធនិងអៀង អៀងសារី បានចាក់ចេញ ពីខ្មែរក្រហម។
បទឪក្រិដ្ឋចោទប្រកាន់
នៅអង្គជុំនុំជម្រះវិសាមញ្ញក្នុងតុលារការកម្ពុជា អៀង ធីរិទ្ធ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឌអន្តរជាតិ ដែលក្នុងនោះ រួមមានអំពើប្រល័យពូជសាសន៏ ឧក្រិដ្ឌកម្មប្រឆាំងមនុស្សជាតិ មនុស្សឃាត ការដាក់ឃុំឃាំង ការធ្វើទុក្ខបុកម្នេញ ការសម្លាប់បំផុតពូជនិងអំពើអមនុស្សធម៏ដទៃទៀត ព្រមទាំងឧក្រិដ្ឌកម្មសង្រ្គាម។ អៀង ធីរិទ្ធ ក៏ត្រូវបានចោទប្រកាន់ ថែមទៀតពីបទមនុស្សឃាតដោយចេតនាការធ្វើទារណកម្ម និងការធ្វើទុក្ខបុកម្នេញ លើសានាក្រោមក្រមព្រហ្មទណ្ឌ កម្ពុជាក្នុងឆ្នាំ១៩៥៦។ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាកម្ពុជាបានចាប់ខ្លួន អៀង ធីរិទ្ធនៅឆ្នាំ២០០៧ ហើយដាក់ ឃុំខ្លូន បណ្តោះអាសន្នចាប់តាំងពីពេលនេះមក។
ដកស្រង់ចេញពី វីគីភិឌាខ្មែរ
0 comments:
Post a Comment