Joomla គឺជាប្រព័ន្ធគ្រប់គ្រងមាតិកា (CMS) ដែលមានន័យថា វាគឺជាប្រព័ន្ធមួយ សម្រាប់គ្រប់គ្រង ទៅលើមាតិការប្រភេទផ្សេងៗគ្នា។
ខាងក្រោមនេះ គឺជាដំណើរការរបស់ Joomla
- គ្រប់មាតិការ (ទិន្នន័យ) ទាំងអស់គឺត្រូវបានរក្សាទុកនៅក្នុង database
- ផ្នែកខាងក្រោយ (back-end) របស់ Joomla អនុញ្ញាតឲ្យយើងធ្វើការបន្ថែម និង កែប្រែមាតិការ របស់យើង។
- នៅពេលណាដែលអ្នកទស្សនាចូលមកទស្សនាគេហទំព័រ ផ្នែកខាងមុខ (front-end) បង្ហាញមាតិកា (ទិន្នន័យ) ដល់ពួកគាត់ ដែលយកមកពី database។
ដូចនេះ នៅពេលដែលយើងឃើញគេហទំព័រ វាគឺជាទំព័រខាងមុខ (front-end) ដែលសម្រាប់បង្ហាញ ទិន្នន័យ ឬ អត្ថបទសម្រាប់ឲ្យអ្នកទស្សនាមើល។ រាល់ទិន្នន័យ ឬ អត្ថបទទាំងអស់ត្រូវរក្សាទុកនៅក្នុង database ហើយផ្នែកខាងក្រោយ (back-end) គឺប្រើសម្រាប់ឲ្យអ្នកគ្រប់គ្រងទៅលើគេហទំព័រ អាចបន្ថែមទិន្នន័យ ឬ ធ្វើការកែប្រែជាដើម។ ផ្នែកខាងក្រោយនៃគេហទំព័រ គឺសម្រាប់ឲ្យតែអ្នកគ្រប់គ្រងតែប៉ុណ្ណោះ ដែលគេប្រើវាសម្រាប់គ្រប់ គ្រងទៅលើគេហទំព័រទាំងមូល។
របៀបចូលទៅកាន់ផ្នែកខាងក្រោយ (back-end)
វាយ localhost/LearnJoomla/administrator បន្ទាប់មកបំពេញ username និង លេខសំងាត់ដែលយើងបានកំណត់
បន្ទាប់មកនឹងឃើញទំព័រផ្នែកខាងក្រោយ ដូចរូបខាងក្រោម
0 comments:
Post a Comment