Wednesday, January 8, 2014

ទិដ្ឋភាពដ៏រន្ធត់ យន្ដហោះធ្លាក់ឃើញនឹងភ្នែកស្រស់ៗ

អ្នកបើកបរយន្ដហោះខ្នាតតូចម្នាក់ បានទទួលនូវអភូតហេតុដ៏អស្ចារ្យមួយ ដោយអាចចាក់ចេញពីយន្ដហោះ ដែលរៀបនឹងធ្លាក់នៅ កោះ អាយស៊ីឡែន (Iceland) តែសំណាងអាក្រក់ មនុស្សពីរនាក់ដែលនៅក្នុងយន្ដហោះ បានស្លាប់ក្នុងហេតុការណ៍នេះ។
វីដេអូឃ្លីបដ៏តក់ស្លុតនេះ បានបង្ហាញពីការធ្លាក់យន្ដហោះតូចមួយ ដែលជាយន្ដហោះជួយសង្គ្រោះ ស្ថិតនៅក្រុង Akureyri នៃកោះ អាយស៊ីឡែន។ កាមេរ៉ាបានចាប់យកនូវ សកម្មភាពបានទាំងស្រុង ទាំងមុនពេលផ្ទុះ និងក្រោយពេលផ្ទុះ ដែលបានបង្កើតនូវភ្លើងដ៏សន្ធោរសន្ធៅ។
យោងតាមប្រភពព័ត៌មានពី Visir.is បានឲ្យដឹងថា មានមនុស្សពីរនាក់បានស្លាប់ ដោយម្នាក់គឺជាអនុសេនីយឯក ហើយម្នាក់ទៀតគឺជា ពេទ្យប្រចាំយន្ដហោះ ជួយសង្គ្រោះ រីឯអ្នកបើកបរយន្ដហោះ បានរួចផុតពីសេចក្ដីសុខ។
តើប្រិយមិត្តធ្លាប់បាន ទស្សនានូវទិដ្ឋភាពយន្ដហោះធ្លាក់ ជាក់ស្ដែងបែបនេះដែរ ឬ ទេ? បើចង់ឃើញកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖





ប្រភព៖ Dailymail
កែសម្រួលដោយ តូម៉ាតូ

0 comments:

Post a Comment