Thursday, December 19, 2013

ពីធីផ្ដល់ដំបូន្មានដល់សិស្សានុសិស្ស​នឺសាលាបច្ចេកទេសដុនបូស្កូកែប

កាលពីព្រឹកថ្ងៃសុក្រទី២០ខែធ្នូរឆ្នាំ២០១៣សាលាបច្ចេកទេសដុនបូស្កូខេត្តកែបមានការប្រារព្ធ កម្មវិធីប្រោះព្រុំ​​ និង ផ្តល់ដំបូន្មាន ដែលការចូលរួមពីសំណាក់បងប្អូនខ្មែរអ៊ីស្លាមលោកពុក លីសំណាង លោកគ្រូអ្នកគ្រូ និងសិស្ស និស្សិត នៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែបនៅក្នុងឪកាសនោះ ផងដែរបងប្អូនខ្មែរអ៊ីស្លាម។នៅក្នុងកម្មវិធីនោះដែរបង​ ប្អូន ខ្មែរអ៊ីស្លាម បានអប់រំ ផ្តល់ ជាដំបូន្មានខ្លះ ក៏ដូចជាធ្វើការ ប្រោះព្រុំទៅដល់សិស្សនិស្សិតឲ្យ ជួបប្រទះតែសេច ក្តីសុខ 


សេចក្តីចំរើនក្នុងថ្ងៃបុណ្យព្រះយេស៊ូ ប្រសូត ដែលក្នុងសា លាដុនបូស្កូខេត្តកែបប្រារព្ធកម្មវិធីបុណ្យព្រះយេស៊ូប្រសូតនៅថ្ងៃពុធទី២៥ខែធ្នូរឆ្នាំ២០១៣ខាង មុខនេះ។ ជាចុងបញ្ចប់នៅក្នុងកម្មវិធីផងដែរលោកពុក លីសំណាងបានធ្វើការអំណរអគុណ ដល់បងប្អូនខ្មែរអ៊ីស្លាមដែលបានចំនាយពេលវេលាដ៏មានតម្លៃក្នុងការចូលរួមកម្មវិធីនេះ ហើយ លោកពុក លី​សំណាង បងប្អូនខ្មែរអ៊ីស្លាម លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សបានថតរូបទុកជា អនុស្សវរីយ៍ជាកិច្ចបញ្ចប់នៅក្នុងកម្មវិធី។

0 comments:

Post a Comment