Friday, March 28, 2014

របៀបលេង style window 7, 8 អោយក្លាយទៅជាwindow Mac



ជាការពិតណាស់ សម្រាប់មិត្តៗយុវវ័យសម័យ នេះគឺកំពុងតែពេញនិយម ជាមួយ ការប្រើប្រាស់ ផលិតផល របស់ក្រុមហ៊ុន apple, មិនថាជាទូរស័ព្ទ កំព្យូទ័រនោះទេ។ ប៉ុន្តែសម្រាប់មិត្តៗយុវវ័យដែល មាន laptop ដែលមិនមែនជាផលិតផលរបស់ក្រុមហ៊ុន  appleហើយចង់ប្រើប្រាស់នូវ style របស់​ window Mac​នោះ​ ឥឡូវនេះសូមកុំបារម្ភអ្វី​​ មិនថា ជា window 7  window8 លោកអ្នក ក៏អាចប្រើប្រាស់នូវ style window Mac​ បានដែរ។ដោយលោកអ្នក គ្រាន់តែចូលកាន់ Url ដូចខាងក្រោមនេះ៖
ដើម្បីធ្វើការទាញយក flie skin pack 4.0
បន្ទាប់មកយើងត្រូវតំឡើងដោយ៖
ជំហ៊ានទី១៖
ចុច Right click រូចរំកឹលចុះយកពាក្យ Run as administration
ជំហ៊នទី២
ចុច next
ជំហ៊នទី៣
ចុច next
ជំហ៊នទី៤
ចុច next បន្តាប់មក​ ចុច​ finish

Wednesday, March 19, 2014

មូលដ្ឋានគ្រឹះនៃJoomla

Joomla គឺ​ជា​ប្រព័ន្ធ​គ្រប់​គ្រង​មាតិកា (CMS) ដែល​មាន​ន័យ​ថា វា​គឺ​ជា​ប្រព័ន្ធ​មួយ សម្រាប់​គ្រប់​គ្រង ទៅ​លើ​មាតិ​ការ​ប្រភេទ​ផ្សេង​ៗ​គ្នា​។

ខាង​ក្រោម​នេះ គឺ​ជា​ដំណើរ​ការ​របស់ Joomla
- គ្រប់​មាតិ​ការ (ទិន្នន័យ) ទាំង​អស់​គឺ​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង database
- ផ្នែក​ខាង​ក្រោយ (back-end) របស់ Joomla អនុញ្ញាត​ឲ្យ​យើង​ធ្វើ​ការ​បន្ថែម និង កែ​ប្រែ​មា​តិ​ការ របស់​យើង​។
- នៅ​ពេល​ណា​ដែល​អ្នក​ទស្សនា​ចូល​មក​ទស្សនា​គេហ​ទំព័រ ផ្នែក​ខាង​មុខ (front-end) បង្ហាញ​មាតិកា (ទិន្នន័យ) ដល់​ពួក​គាត់ ដែល​យក​មក​ពី database។
៣. មូល​ដ្ឋាន​គ្រឹះនៃ Joomla
ដូច​នេះ នៅ​ពេល​ដែល​យើង​ឃើញ​គេហ​ទំព័រ វា​គឺ​ជា​ទំព័រ​ខាង​មុខ (front-end) ដែល​សម្រាប់​បង្ហាញ ​ទិន្នន័យ ឬ អត្ថបទ​សម្រាប់​ឲ្យ​អ្នក​ទស្សនា​មើល​។ រាល់​ទិន្នន័យ ឬ អត្ថបទ​ទាំង​អស់​ត្រូវ​រក្សា​ទុក​នៅ​ក្នុង database ហើយ​ផ្នែក​ខាង​ក្រោយ (back-end) គឺ​ប្រើ​សម្រាប់​ឲ្យ​អ្នក​គ្រប់​គ្រង​ទៅលើ​គេហ​ទំព័រ អាច​បន្ថែម​ទិន្នន័យ ឬ ធ្វើ​ការ​កែ​ប្រែ​ជា​ដើម​។ ផ្នែក​ខាង​ក្រោយ​នៃ​គេហ​ទំព័រ​ គឺ​សម្រាប់​ឲ្យ​តែ​អ្នក​គ្រប់​គ្រង​តែ​ប៉ុណ្ណោះ ដែល​គេ​ប្រើ​វា​សម្រាប់​គ្រប់ គ្រង​ទៅ​លើ​គេហ​ទំព័រ​ទាំង​មូល​។

របៀប​ចូល​ទៅ​កាន់​ផ្នែក​ខាង​ក្រោយ (back-end)
វាយ localhost/LearnJoomla/administrator បន្ទាប់​មក​បំពេញ username និង លេខ​សំងាត់​ដែល​យើង​បាន​កំណត់
៣. មូល​ដ្ឋាន​គ្រឹះនៃ Joomla
បន្ទាប់​មក​នឹង​ឃើញ​ទំព័រ​ផ្នែក​ខាង​ក្រោយ ដូច​រូប​ខាង​ក្រោម
៣. មូល​ដ្ឋាន​គ្រឹះនៃ Joomla

របៀបតម្លើងJoomla 2.5

Joomla គឺ​ជា​កញ្ចប់​កម្ម​វិធី​វ៉ិប ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ប្រើ​ភាសា PHP ដូចនេះ​វា​ត្រូវ​ការ Server ដើម្បី​ដំណើរ​ការ។
ដើម្បី​បង្ហោះ​គេហ​ទំព័រ​ដែល​បង្កើត​ឡើង ដោយ​ប្រើ Joomla យើង​ត្រូវ​ការ Web Host ប៉ុន្តែ​សម្រាប់​រៀន Joomla យើង​អាច​ធ្វើ​ឲ្យ​កុំព្យូទ័រ​របស់​យើង​ក្លាយ​ជា Web Server និង តំឡើង Joomla នៅ​ក្នុង​វា​។

ដូចនេះ ដើម្បី​តំលើង Joomla នៅ​លើ​កុំព្យូទ័រ​យើង​បាន យើង​ត្រូវ​ការ Web Server with PHP និង MySQL ជា​មុន​សិន​។
២. របៀប​តំលើង Joomla 2.5
តំឡើង Web Server ដោយ​ប្រើ wamp

Wamp គឺ​ជា​កម្ម​វិធី​ដែល​ប្រើ​សម្រាប់​បង្កើត web server នៅ​លើ​ម៉ាស៊ីន​កុំព្យ័រ​។ នៅ​ពេល​ដែល​យើង តំលើង​វា​រួច យើង​នឹង​ទទួល​បាន Apache Web Server, PHP និង MySQL ដែល​វា​ធ្វើ​ការ​ជា​មួយ​គ្នា ដើម្បី​ឲ្យ​យើង​ទទួល​បាន Web Server មួយ​។ ចុច​ទី​នេះ​ ដើម្បី​ទាញ​យក wamp និង តំលើង បន្ទាប់​មក​ដំណើរ​ការ​វា។​
២. របៀប​តំលើង Joomla 2.5
តំលើង Joomla 2.5
នៅ​ពេល​នេះ​យើង​មាន Web Server with PHP និង MySQL រួច​ហើយ ដូច​នេះ​យើង​អាច​តំលើង Joomla បាន​ហើយ​។ មុន​ដំបូង​យើង​ត្រូវ ចូល​ទៅ ​ទាញ​យក Joomla 2.5 ជា​មុន​សិន​។ បន្ទាប់​យើង​បង្កើត Folder នៅ​ក្នុង www មួយ​ឈ្មោះ​ថា LearnJoomlaបន្ទាប់​មក​ទើប​ពន្លា​កញ្ចប់ Joomla ដែល​យើង​ទើប​តែ​បាន​ទាញ​យក។
២. របៀប​តំលើង Joomla 2.5
ឥឡូវ​នេះ​យើង​អាច Access ទៅ​កាន់ folder តាម​រយៈ browser ដោយ​វាយ​អាស័យ​ដ្ឋាន localhost/LearnJoomla

យើង​អាច​ចូល​តាម​វិធី​មួយ​ទៀត​ដោយ​ចុច​លើ icon wamp server → localhost បន្ទាប់​មក​ចុច​លើ LearnJoomla។

២. របៀប​តំលើង Joomla 2.5
ដូច​នេះ យើង​បើក browser បន្ទាប់​មក​វាយ localhost/LearnJoomla នៅ​ពេល​នោះ​វា​នឹង​បង្ហាញ​ពី ផ្ទាំង​សម្រាប់​តំលើង Joomla ដែល​មាន ៧ ជំហ៊ាន​ដូច​ខាង​ក្រោម​៖

១. ជ្រើស​រើស​ភាសា បន្ទាប់​មក​ចុច ប៊ូតុង Next
២. វា​បង្ហាញ​ពី​ព័ត៌​មាន​ដូច​ជា ជំនាន់​របស់ PHP , MySQL និង ផ្សេង​ៗ​ទៀត បន្ទាប់​មក​យើង​ចុច​លើ ប៊ូតុង Next
៣. វា​បង្ហាញ​ពី​ព័ត៌មាន​ផ្សេង​ៗ​ពី​កម្មសិទ្ធិ​បញ្ញា ហើយ​ដើម្បី​ទៅ​ជំហ៊ាន​បន្ទាប់​យើង​ចុច​ប៊ូតុង Next
៤. ជំហ៊ាន​នេះ​គឺ​ទាក់​ទង​ទៅ​នឹង Database ដែល​វា​តំរូវ​ឲ្យ​យើង​បំពេញ​ដូច​ខាង​ក្រោម
២. របៀប​តំលើង Joomla 2.5
(១) Host Name នៅ​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​របស់​យើង​គឺ localhost
(២) ជា​ទូទៅ Username របស់ Server នៅ​ក្នុង localhost គឺ root
(៣) បំពេញ​លេខ​កូដ​សម្ងាត់​របស់ localhost ហើយ​បើ​សិន​ជា​យើង​មិន​បាន​កំណត់​ទេ​នោះ​វា​គឺ ទទេ
(៤) ក្នុង​ការ​តម្លើង Joomla យើង​មិន​ចាំ​បាច់​បង្កើត database ជា​មុន​នោះ​ទេ គឺ​យើង​គ្រាន់​តែ​បំពេញ ឈ្មោះ database ដែល​យើង​ចង់​បាន ពេល​នោះ​វា​នឹង​បង្កើត database ឲ្យ​យើង​ដោយ​ស្វ័យ​ប្រវត្ត​។
(៥) គឺ​ជា​ពាក្យ​ខាង​មុខ​របស់ table នៅ​ក្នុង database របស់​យើង បន្ទាប់​ពី​យើង​បំពេញ​រួច​រាល់​ហើយ យើង​ចុច​លើ​ប៊ូតុង Next

៥. ជំហ៊ាន​នេះ​គឺ វា​អាច​ឲ្យ​យើង​ធ្វើ​ការ configuration ជា​មួយ​នឹង FTP។ ចំនុច​នេះ​ដែរ វា​មិន​មាន​ការ ចាំ​បាច់​នោះ​ទេ ដូចនេះ​យើង​ចុច​លើ​ប៊ូ​តុង Next ដើម្បី​ទៅ​ជំហ៊ាន​បន្ទាប់​។
៦. យើង​បំពេញ​ព័ត៌​មាន​ផ្សេង​ៗ​ដូច​រូប​ខាង​ក្រោម៖

Username និង password ដែល​យើង​បាន​បំពេញ​នេះ យើង​ប្រើ​វា​សម្រាប់​ធ្វើ​ការ login ចូល​ទៅ​កាន់ ទំព័រ admin ដើម្បី​ធ្វើ​ការ​រៀប​ចំគេហ​ទំព័រ​របស់​យើង។

៧. ជា​ចុង​បញ្ចប់​នៃ​ការ​តំលើង យើង​ត្រូវ​ចុច​លើ​ប៊ូ​តុង Remove Installation Folder។
២. របៀប​តំលើង Joomla 2.5
សំគាល់:
សិន​បើ យើង​មិន​លុប Installation folder ចេញ​ទេ នោះ​គេហ​ទំព័រ​របស់​យើង​មិន​អាច​ដំណើរ​ការ​បាន​ទេ។

នៅ​ពេល​នេះ​ការ​តំលើង Joomla របស់​យើង​ទទួល​បាន​ជោគ​ជ័យ​ហើយ ហើយ​ដើម្បី​ចូល​ទៅ​កាន់ ទំព័រ​ដើម​របស់​គេហ​ទំព័រ​យើង​ដែល​ទើប​តែ​តំលើង យើង​បើក Browser រួច​វាយ localhost/LearnJoomla
២. របៀប​តំលើង Joomla 2.5
គេហ​ទំព័រ​ដែល​យើង​ទទួល​បាន​នេះ វា​មិន​ទាន់​មាន​ទិន្នន័យ​នោះ​ទេ ហើយ​រាង​រៅ (template ) របស់ វា​គឺ​ជា​រាង​រៅ ទូទៅ។ យើង​នឹង​រៀន​អំពី​របៀប​តំលើង​រាង​រៅ​ថ្មី និង ការ​រៀប​ចំ​ទិន្នន័យ​របស់​គេហ​ទំព័រ​របស់​យើង នៅ​មេរៀន​បន្ទាប់​។