Wednesday, April 2, 2014

ដំណាក់កាល​ភាព​ពេញវ័យ​របស់ប្រុស


ខាងក្រោម​នេះ​ជាការ​សង្ខេបនៃ​ភាពប្រែប្រួល​នៃ​ការលូតលាស់​រប​ស់បុរ​ស​ ទៅតាម​ដំណាក់កាល​របស់​វា​ហើយ​ចំពោះ​ការ​ប្រែ​ប្រួ​នៃ​ភាព​ពេញវ័យ​កំលោះ​របស់​ក្មេងប្រុសអាចចាប់​ជា​មធ្យម​នៅ​ពី​ចន្លោះ​អាយុ៩-១៨ឆ្នាំ៕ដំណាក់កាល​ទី១ :ធម្មតា​ចាប់ពី​អាយុ៩-១២ ឆ្នាំ​ជា​មធ្យម​ប្រហែល​អាយុ១០ឆ្នាំ​អ័រម៉ូន​របស់​បុរស​ចាប់ផ្តើម​ដំណើរការ ប៉ុ​នែ្ត​មិនទាន់មាន​សភាព​លូតលាស់​និង​ភា​ខុសប្លែក​នៃ​រូបរាងកាយ​នៅឡើយ​ ទេ​គ្រាន់តែ ពងស្វាស​មាន​លក្ខណៈ​ពេញ​ទ្រង់ទ្រាយ​ប​ន្តិ​ហើយ​បុរស​ខ្លះ​ក៏មាន​ការ​លូត​ កំពស់​គួរអោយគត់សំគាល់ នៅក្នុង​ដំណាក់កាល​នេះ​ផងដែរ៕

ដំណាក់កាល​ភាព​ពេញវ័យ​ក្រមុំរបស់ស្ត្រី


គឺជា​វ័យ​មួយ​ដែល ​រូបរាងកាយ​ របស់​ស្ដ្រី​មានការ​ ប្រែប្រួល​ គួរអោយកត់សំគាល់។ខាងក្រោម​នេះ​ជាការ​សង្ខេបនៃ​ ភាព​ពេញវ័យ​របស់ ​ស្ដ្រី​ទៅតាម ​ដំណាក់កាល នីមួយ ហើយ​ ចំពោះ​ការប្រែប្រួល​នៃ​ភាព​ ពេញវ័យ​របស់​ ក្មេងស្រី​អាច​ ចាប់ផ្ដើម​ជា​មធ្យម ​នៅ​ពី​ចន្លោះ​ អាយុ៩-១៨ឆ្នាំ។ រយៈពេល​នៃ​ការប្រែប្រួល​គឺ​អាស្រ័យ​ទៅតាម​មនុស្សម្នាក់ៗផងដែរ។ដំណាក់កាល​ទី១៖ជាធម្មតា​ចាប់ពី​អាយុ៩-១១ឆ្នាំ​ដំណាក់កាល​ទីមួយ​គេ​មិនទាន់​ឃើញ​មាន​ ភាពប្រែប្រួល​នៅ​រូបរាង​ខាងក្រៅ​នោះទេ ក៏ប៉ុន្ដែ​កន្សោមពង​ដែល​នៅ​សងខាង​ដៃ​ស្បុ​នូ​បាន​ចាប់​រីក​បន្ដិច ព្រមទាំង​អ័រម៉ូន​ក៏​ចាប់ផ្ដើម​បង្កើត​ផងដែរ។ដំណាក់កាល​ទី២៖ជាធម្មតា​ចាប់ពី​អាយុ១០-១៤ជាៈ​មធ្យម​ប្រហែល​អាយុ១១-១២ឆ្នាំ នៅក្នុង​វ័យ​នេះ សញ្ញា​ទី១គឺ​ការប្រែប្រួល និង ការចាប់ផ្ដើម​រីក​ធំ​នៃ​ដោះ និង​នៅ​រង្វង់​ជុំវិញ​ក្បាលដោះ ដែល​គេ​ឃើញ​មាន​មាន​ពណ’ក្រ​ម៉ៅ​បន្ដិច។ ដំណាក់កាល​នេះ គេ​ឃើញ​ស្ដ្រី​មានការ​លូត​កំពស់​គួរអោយកត់សំគាល់។ រោម​ក៏​ចាប់ផ្ដើម​ដុះរុយៗនៅលើ​ផ្ទៃមុខ​និង លើ​ប្រដាប់ភេទ។ដំណាក់កាល​ទី ៣៖ជាធម្មតា​ចាប់ពី​អាយុ១១-១៥ជាៈ​មធ្យម​ប្រហែល​អាយុ១២-១៣ឆ្នាំ ក្បាលដោះ​ឡើង​រីក​ធំ​បន្ដិច រួមជាមួយ​ការ​ដុះ​រោម​នៅលើ​ថ្ងាស​នៃ​ប្រដាប់ភេទ​កាន់តែ​ក្រាស់ឡើងៗ ហើយ​មាន​នារី​ខ្លះ បានចាប់ផ្ដើម​មានការ​មក​ឈាមរដូវ នៅក្នុង​ដំណាក់កាល​នេះ​តែម្ដង។ដំណាក់កាល​ទី ៤៖ជាធម្មតា​ចាប់ពី​អាយ១២-១៦ជាៈ​មធ្យម​ប្រហែល​អាយុ១៣-១៥ឆ្នាំ រោម​ដែល​ដុះ​នៅលើ​ថ្ងាស​នៃ​ប្រដាប់ភេទ ដុះ​ឡើង​វែង​ចេញ​ជា​រាង​ត្រីកោណ ប៉ុន្ដែ មិនទាន់​គ្របដណ្ដប់​ជុំវិញ​ប្រដាប់ភេទ​ពាសពេញ នៅឡើយ​ទេ។ រោមក្លៀក​ចាប់ផ្ដើម​ដុះខ្លះៗ និង ចាប់ផ្ដើម​មាន​ចេញ​មុន​គ្រាប់តូចៗនៅលើ​មុខ។ ការ​ខ្ជាក់ មេជី​វិត​ញី​ពី​កន្សោមពង (អូវែ)ក៏បាន​ចាប់ផ្តើម​នៅ​វ័យ​នេះដែរ​ចំពោះ​នារី​មួយចំនួន ប៉ុន្ដែ​មិនទាន់​ទៀងទាត់​នៅឡើយ​ដូច​ក្នុងដំណាក់កាល​ទី ៥ ទេ។ដំណាក់កាល​ទី ៥៖ជាធម្មតា​ចាប់ពី​អាយ១៤-១៩ជាៈ​មធ្យម​ប្រហែល​អាយ១៦ឆ្នាំ នេះ​ជា​ដំណាក់កាល​ចុងក្រោយ ដែល​ស្ដ្រី​នោះ​មាន​រូបរាង​ជា​មនុស្សពេញវ័យ​គ្រប់ការ (ពេញក្រមុំ)ហើយ​ដើមទ្រូង (ដោះ)ចាប់ផ្ដើម​រីក​ធំ​ទាំងមូល។ ការធ្លាក់​មក​នៃ​ឈាមរដូវ​មាន​លក្ខណៈ​ពេញ​ទ្រង់ទ្រាយ ហើយ​ការធ្លាក់​មក​នៃ​ពង​មេជី​វិត​ញី ក៏មាន​ជាប្រចាំ​ខែ​ផងដែរ។

ការដាក់បង្ហាញអត្ថបទនៅក្នុង Joomla

ដើម្បី ​ដាក់បង្ហាញអត្ថបទនៅក្នុងJoomla យើង​យក Mouse ដាក់​ពី​លើ Menu Content → Article Manger បន្តាប់​មក​ចុច​លើ Add New Article ឬ​ក៏​ចុច​លើ Article Manager រួច​ចុច​ប៊ូតុង New
៨. បង្កើត​អត្ថ​បទ​ថ្មី ( Create New Article )
បន្ទាប់​មក​វា​នឹង​បង្ហាញ​ទំព័រ ដូច​រូប​ខាង​ក្រោម៖
៨. បង្កើត​អត្ថ​បទ​ថ្មី ( Create New Article )
(១). ដាក់​ចំណង​របស់​អត្ថបទ
(២). កំនត់ Alias ដូច​គ្នា​ទៅ​នឹង ចំណាត់​ក្រុម​ដែរ
(៣). កំណត់​ចំណាត់​ក្រុម​ទៅ​ឲ្យ​អត្ថបទ
(៤). យើង​អាច​ចុច​លើ​ប៊ូតុង HTML ដើម្បី​ធ្វើ​ការ​រៀប​ចំ​អត្ថបទ​តាម​រយៈ​កូដ
(៥). ជា​កន្លែង​សម្រាប់​ឲ្យ​យើង​សរសេរ​អត្ថបទ ដែល​មាន​ឧបករណ៍​ជា​ច្រើន​សម្រាប់​ឲ្យ​យើង​ប្រើ
(៦). សម្រាប់​ឲ្យ​អត្ថបទ បង្ហាញ​នៅ​ក្នុង menuណា​ដែល​បាន​កំណត់​ជា​ប្រ​ភេទ feature។
បន្ទាប់ ​ពី​យើង​រៀប​ចំរួច​រាល់​ហើយ យើង​ចុច​លើ​ប៊ូតុង Save, Save&Close និង Save&New ដូច​គ្នា ទៅ​នឹង​ការ​បង្កើត​ចំណាត់​ក្រុម​ដែរ​។

Friday, March 28, 2014

របៀបលេង style window 7, 8 អោយក្លាយទៅជាwindow Mac



ជាការពិតណាស់ សម្រាប់មិត្តៗយុវវ័យសម័យ នេះគឺកំពុងតែពេញនិយម ជាមួយ ការប្រើប្រាស់ ផលិតផល របស់ក្រុមហ៊ុន apple, មិនថាជាទូរស័ព្ទ កំព្យូទ័រនោះទេ។ ប៉ុន្តែសម្រាប់មិត្តៗយុវវ័យដែល មាន laptop ដែលមិនមែនជាផលិតផលរបស់ក្រុមហ៊ុន  appleហើយចង់ប្រើប្រាស់នូវ style របស់​ window Mac​នោះ​ ឥឡូវនេះសូមកុំបារម្ភអ្វី​​ មិនថា ជា window 7  window8 លោកអ្នក ក៏អាចប្រើប្រាស់នូវ style window Mac​ បានដែរ។ដោយលោកអ្នក គ្រាន់តែចូលកាន់ Url ដូចខាងក្រោមនេះ៖
ដើម្បីធ្វើការទាញយក flie skin pack 4.0
បន្ទាប់មកយើងត្រូវតំឡើងដោយ៖
ជំហ៊ានទី១៖
ចុច Right click រូចរំកឹលចុះយកពាក្យ Run as administration
ជំហ៊នទី២
ចុច next
ជំហ៊នទី៣
ចុច next
ជំហ៊នទី៤
ចុច next បន្តាប់មក​ ចុច​ finish

Wednesday, March 19, 2014

មូលដ្ឋានគ្រឹះនៃJoomla

Joomla គឺ​ជា​ប្រព័ន្ធ​គ្រប់​គ្រង​មាតិកា (CMS) ដែល​មាន​ន័យ​ថា វា​គឺ​ជា​ប្រព័ន្ធ​មួយ សម្រាប់​គ្រប់​គ្រង ទៅ​លើ​មាតិ​ការ​ប្រភេទ​ផ្សេង​ៗ​គ្នា​។

ខាង​ក្រោម​នេះ គឺ​ជា​ដំណើរ​ការ​របស់ Joomla
- គ្រប់​មាតិ​ការ (ទិន្នន័យ) ទាំង​អស់​គឺ​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង database
- ផ្នែក​ខាង​ក្រោយ (back-end) របស់ Joomla អនុញ្ញាត​ឲ្យ​យើង​ធ្វើ​ការ​បន្ថែម និង កែ​ប្រែ​មា​តិ​ការ របស់​យើង​។
- នៅ​ពេល​ណា​ដែល​អ្នក​ទស្សនា​ចូល​មក​ទស្សនា​គេហ​ទំព័រ ផ្នែក​ខាង​មុខ (front-end) បង្ហាញ​មាតិកា (ទិន្នន័យ) ដល់​ពួក​គាត់ ដែល​យក​មក​ពី database។
៣. មូល​ដ្ឋាន​គ្រឹះនៃ Joomla
ដូច​នេះ នៅ​ពេល​ដែល​យើង​ឃើញ​គេហ​ទំព័រ វា​គឺ​ជា​ទំព័រ​ខាង​មុខ (front-end) ដែល​សម្រាប់​បង្ហាញ ​ទិន្នន័យ ឬ អត្ថបទ​សម្រាប់​ឲ្យ​អ្នក​ទស្សនា​មើល​។ រាល់​ទិន្នន័យ ឬ អត្ថបទ​ទាំង​អស់​ត្រូវ​រក្សា​ទុក​នៅ​ក្នុង database ហើយ​ផ្នែក​ខាង​ក្រោយ (back-end) គឺ​ប្រើ​សម្រាប់​ឲ្យ​អ្នក​គ្រប់​គ្រង​ទៅលើ​គេហ​ទំព័រ អាច​បន្ថែម​ទិន្នន័យ ឬ ធ្វើ​ការ​កែ​ប្រែ​ជា​ដើម​។ ផ្នែក​ខាង​ក្រោយ​នៃ​គេហ​ទំព័រ​ គឺ​សម្រាប់​ឲ្យ​តែ​អ្នក​គ្រប់​គ្រង​តែ​ប៉ុណ្ណោះ ដែល​គេ​ប្រើ​វា​សម្រាប់​គ្រប់ គ្រង​ទៅ​លើ​គេហ​ទំព័រ​ទាំង​មូល​។

របៀប​ចូល​ទៅ​កាន់​ផ្នែក​ខាង​ក្រោយ (back-end)
វាយ localhost/LearnJoomla/administrator បន្ទាប់​មក​បំពេញ username និង លេខ​សំងាត់​ដែល​យើង​បាន​កំណត់
៣. មូល​ដ្ឋាន​គ្រឹះនៃ Joomla
បន្ទាប់​មក​នឹង​ឃើញ​ទំព័រ​ផ្នែក​ខាង​ក្រោយ ដូច​រូប​ខាង​ក្រោម
៣. មូល​ដ្ឋាន​គ្រឹះនៃ Joomla

របៀបតម្លើងJoomla 2.5

Joomla គឺ​ជា​កញ្ចប់​កម្ម​វិធី​វ៉ិប ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ប្រើ​ភាសា PHP ដូចនេះ​វា​ត្រូវ​ការ Server ដើម្បី​ដំណើរ​ការ។
ដើម្បី​បង្ហោះ​គេហ​ទំព័រ​ដែល​បង្កើត​ឡើង ដោយ​ប្រើ Joomla យើង​ត្រូវ​ការ Web Host ប៉ុន្តែ​សម្រាប់​រៀន Joomla យើង​អាច​ធ្វើ​ឲ្យ​កុំព្យូទ័រ​របស់​យើង​ក្លាយ​ជា Web Server និង តំឡើង Joomla នៅ​ក្នុង​វា​។

ដូចនេះ ដើម្បី​តំលើង Joomla នៅ​លើ​កុំព្យូទ័រ​យើង​បាន យើង​ត្រូវ​ការ Web Server with PHP និង MySQL ជា​មុន​សិន​។
២. របៀប​តំលើង Joomla 2.5
តំឡើង Web Server ដោយ​ប្រើ wamp

Wamp គឺ​ជា​កម្ម​វិធី​ដែល​ប្រើ​សម្រាប់​បង្កើត web server នៅ​លើ​ម៉ាស៊ីន​កុំព្យ័រ​។ នៅ​ពេល​ដែល​យើង តំលើង​វា​រួច យើង​នឹង​ទទួល​បាន Apache Web Server, PHP និង MySQL ដែល​វា​ធ្វើ​ការ​ជា​មួយ​គ្នា ដើម្បី​ឲ្យ​យើង​ទទួល​បាន Web Server មួយ​។ ចុច​ទី​នេះ​ ដើម្បី​ទាញ​យក wamp និង តំលើង បន្ទាប់​មក​ដំណើរ​ការ​វា។​
២. របៀប​តំលើង Joomla 2.5
តំលើង Joomla 2.5
នៅ​ពេល​នេះ​យើង​មាន Web Server with PHP និង MySQL រួច​ហើយ ដូច​នេះ​យើង​អាច​តំលើង Joomla បាន​ហើយ​។ មុន​ដំបូង​យើង​ត្រូវ ចូល​ទៅ ​ទាញ​យក Joomla 2.5 ជា​មុន​សិន​។ បន្ទាប់​យើង​បង្កើត Folder នៅ​ក្នុង www មួយ​ឈ្មោះ​ថា LearnJoomlaបន្ទាប់​មក​ទើប​ពន្លា​កញ្ចប់ Joomla ដែល​យើង​ទើប​តែ​បាន​ទាញ​យក។
២. របៀប​តំលើង Joomla 2.5
ឥឡូវ​នេះ​យើង​អាច Access ទៅ​កាន់ folder តាម​រយៈ browser ដោយ​វាយ​អាស័យ​ដ្ឋាន localhost/LearnJoomla

យើង​អាច​ចូល​តាម​វិធី​មួយ​ទៀត​ដោយ​ចុច​លើ icon wamp server → localhost បន្ទាប់​មក​ចុច​លើ LearnJoomla។

២. របៀប​តំលើង Joomla 2.5
ដូច​នេះ យើង​បើក browser បន្ទាប់​មក​វាយ localhost/LearnJoomla នៅ​ពេល​នោះ​វា​នឹង​បង្ហាញ​ពី ផ្ទាំង​សម្រាប់​តំលើង Joomla ដែល​មាន ៧ ជំហ៊ាន​ដូច​ខាង​ក្រោម​៖

១. ជ្រើស​រើស​ភាសា បន្ទាប់​មក​ចុច ប៊ូតុង Next
២. វា​បង្ហាញ​ពី​ព័ត៌​មាន​ដូច​ជា ជំនាន់​របស់ PHP , MySQL និង ផ្សេង​ៗ​ទៀត បន្ទាប់​មក​យើង​ចុច​លើ ប៊ូតុង Next
៣. វា​បង្ហាញ​ពី​ព័ត៌មាន​ផ្សេង​ៗ​ពី​កម្មសិទ្ធិ​បញ្ញា ហើយ​ដើម្បី​ទៅ​ជំហ៊ាន​បន្ទាប់​យើង​ចុច​ប៊ូតុង Next
៤. ជំហ៊ាន​នេះ​គឺ​ទាក់​ទង​ទៅ​នឹង Database ដែល​វា​តំរូវ​ឲ្យ​យើង​បំពេញ​ដូច​ខាង​ក្រោម
២. របៀប​តំលើង Joomla 2.5
(១) Host Name នៅ​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​របស់​យើង​គឺ localhost
(២) ជា​ទូទៅ Username របស់ Server នៅ​ក្នុង localhost គឺ root
(៣) បំពេញ​លេខ​កូដ​សម្ងាត់​របស់ localhost ហើយ​បើ​សិន​ជា​យើង​មិន​បាន​កំណត់​ទេ​នោះ​វា​គឺ ទទេ
(៤) ក្នុង​ការ​តម្លើង Joomla យើង​មិន​ចាំ​បាច់​បង្កើត database ជា​មុន​នោះ​ទេ គឺ​យើង​គ្រាន់​តែ​បំពេញ ឈ្មោះ database ដែល​យើង​ចង់​បាន ពេល​នោះ​វា​នឹង​បង្កើត database ឲ្យ​យើង​ដោយ​ស្វ័យ​ប្រវត្ត​។
(៥) គឺ​ជា​ពាក្យ​ខាង​មុខ​របស់ table នៅ​ក្នុង database របស់​យើង បន្ទាប់​ពី​យើង​បំពេញ​រួច​រាល់​ហើយ យើង​ចុច​លើ​ប៊ូតុង Next

៥. ជំហ៊ាន​នេះ​គឺ វា​អាច​ឲ្យ​យើង​ធ្វើ​ការ configuration ជា​មួយ​នឹង FTP។ ចំនុច​នេះ​ដែរ វា​មិន​មាន​ការ ចាំ​បាច់​នោះ​ទេ ដូចនេះ​យើង​ចុច​លើ​ប៊ូ​តុង Next ដើម្បី​ទៅ​ជំហ៊ាន​បន្ទាប់​។
៦. យើង​បំពេញ​ព័ត៌​មាន​ផ្សេង​ៗ​ដូច​រូប​ខាង​ក្រោម៖

Username និង password ដែល​យើង​បាន​បំពេញ​នេះ យើង​ប្រើ​វា​សម្រាប់​ធ្វើ​ការ login ចូល​ទៅ​កាន់ ទំព័រ admin ដើម្បី​ធ្វើ​ការ​រៀប​ចំគេហ​ទំព័រ​របស់​យើង។

៧. ជា​ចុង​បញ្ចប់​នៃ​ការ​តំលើង យើង​ត្រូវ​ចុច​លើ​ប៊ូ​តុង Remove Installation Folder។
២. របៀប​តំលើង Joomla 2.5
សំគាល់:
សិន​បើ យើង​មិន​លុប Installation folder ចេញ​ទេ នោះ​គេហ​ទំព័រ​របស់​យើង​មិន​អាច​ដំណើរ​ការ​បាន​ទេ។

នៅ​ពេល​នេះ​ការ​តំលើង Joomla របស់​យើង​ទទួល​បាន​ជោគ​ជ័យ​ហើយ ហើយ​ដើម្បី​ចូល​ទៅ​កាន់ ទំព័រ​ដើម​របស់​គេហ​ទំព័រ​យើង​ដែល​ទើប​តែ​តំលើង យើង​បើក Browser រួច​វាយ localhost/LearnJoomla
២. របៀប​តំលើង Joomla 2.5
គេហ​ទំព័រ​ដែល​យើង​ទទួល​បាន​នេះ វា​មិន​ទាន់​មាន​ទិន្នន័យ​នោះ​ទេ ហើយ​រាង​រៅ (template ) របស់ វា​គឺ​ជា​រាង​រៅ ទូទៅ។ យើង​នឹង​រៀន​អំពី​របៀប​តំលើង​រាង​រៅ​ថ្មី និង ការ​រៀប​ចំ​ទិន្នន័យ​របស់​គេហ​ទំព័រ​របស់​យើង នៅ​មេរៀន​បន្ទាប់​។

Thursday, March 13, 2014

តើ Joomla គឺ​ជា​អ្វី ?


Joomla គឺ​ជា​ប្រព័ន្ធ​គ្រប់​គ្រង​មាតិការ (CMS : Content Management System) ដ៏​មាន​ការ​ពេញ និយម​ពី​សំណាក់​អ្នក​កសាង​គេហ​ទំព័រ​។ វា​គឺ​ជា​កម្មវិធី​វ៉ិប​មួយ​ដែល​អាច​ឲ្យ​យើង​ប្រើ​ដោយ​ឥត គិត​ថ្លៃ។
យើង​អាច​ប្រើ​វា​ដើម្បី​បង្កើត​គេហ​ទំព័រ​បាន​ដោយ​មិន​ចាំបាច់​ចេះ​កូដ និង មាន​ភាព​ងាយ ស្រួល​។ ប្រសិន​បើ​យើង​ជា Joomla developer នោះ​យើង​កាន់​តែ​មាន​លទ្ធភាព​ខ្ពស់​ក្នុង​ការ​កសាង គេហ​ទំព័រ​ដែល​មាន​លក្ខណៈ​ពិសេស​ថែម​ទៀត ដូចជា​គេហ​ទំព័រ​លក់​ទំនិញ​តាម​អ៊ិន​ធ័រណិត និង ផ្សេង​ៗ​ទៀត​។

Sunday, March 2, 2014

របៀបបង្កើត​ Background slideshow


1
ជាការពិតការបង្កើត គេហៈទំព័រគឺវាមាន ភាពងាយស្រួលណាស់ តែអ្វីដែល សំខាន់ក្នុង ការបង្កើត គេហៈទំព័រ នោះគឺ ការធ្វើ អោយមានភាព ទាក់ទាញ​ទៅ ដល់អ្នក ដែលចូល មកកាន់គេហៈ ទំព័ររបស់យើង។ ចំពោះកា របង្កើត គេហៈទំព័រអោយ មាន ភាពស្រស់ស្អាតនោះ អ្នករចនា តែងប្រើនូវ កម្មវីធីមួយចំនួយដូចជា​ប្រើប្រាស់កម្មវិធី Adobe flash  ភាសាកូដ​ jquery Javascript ឬកម្មវិធីជាច្រើនផ្សេងទៀង តាមអ្វីដែលយើងចេះឥឡូវនេះ ខ្ញុំនឹងបង្កាញអ្នក ទាំងអស់គ្នាអំ ពីរវិធបង្កើត​ Background Slideshow ក្នុង​វែបសាយ​​​​​ ដោយ​ប្រើ Backstretch jQuery Plugin ដែល​អាច​ ដំណើរការ​បាន ​ផង​ដែរ​​ លើ​ទូរស័ព្ទ​ 

HTML

<!doctype html> <html lang="en"> <head> <meta charset="UTF-8"> <title>Background Slideshow with Backstretch</title> <link rel="stylesheet" href="css/normalize.css"> <link rel="stylesheet" href="css/style.css"> </head> <body> <div class="box"> <div class="box-content"> Text here... </div> </div> <script src="//ajax.googleapis.com/ajax/libs/jquery/1.10.2/jquery.min.js"></script> <script src="js/jquery.backstretch.min.js"></script> <script> $(function() { $.backstretch([ "img/slide_01.jpg", "img/slide_02.jpg", "img/slide_03.jpg", "img/slide_04.jpg" ], { fade: 750, duration: 4000 }); }); </script> </body> </html>

STYLESHEET

.box { width: 940px; background: rgba(0, 0, 0, .9); margin: 50px auto; border-radius: 10px; } .box-content { padding: 20px; } .box h1, .box p { color: #fff; }  @media (max-width: 950px) {  body { padding: 15px; } .box { width: 100%; margin: 0; padding: 0; } }
ក្នុងកូដ CSS នេះ​គឺ​ធម្មតាទេ តែ​ខ្ញុំ​បាន​បន្ថែម​ទួនាទី Responsive (@media query) បន្តិច​ដើម្បី​អោយ​វា​ដំណើរការ​ជាមួយ Smart Phone។

JAVSASCRIP

<script> $(function() { $.backstretch([ "img/slide_01.jpg", "img/slide_02.jpg", "img/slide_03.jpg", "img/slide_04.jpg" ], { fade: 750, duration: 4000 }); }); </script>
ចំនុច ក ខ្ញុំ​បាន​ដា់កូដ​ខាង​លើននេះ​ហើយ ដែល​វា​អាច​ដំណើរការ​បានដោយ​ពឹ​ផ្អែកលើ jQuery libraries និង Backstretch jQuery Plugin។

<script src="//ajax.googleapis.com/ajax/libs/jquery/1.10.2/jquery.min.js"></script>
<script src="js/jquery.backstretch.min.js"></script>

$.backstretch([...]) កូដ​នេះ​មាន​នាទី​ហៅ​ Plugin Backstretch ក្នុង​នោះ​ខ្ញុំ​បាន​ប្រើ​រូប​ភាព​ចំនួន​៤ ដើម្បី​អោយ​ធ្វើ​ Slideshow នៅ​ក្នុងមាន​ Properties ២ ដែល​ខ្ញុំ​បាន​ប្រើ គឹ ៖
  • fade: 750 មាន​ន័យ​ថា​​វានឹង​ធ្វើ effect រយៈពេល ៧៥០ms
  • duration: 4000 មានន័យ​ថា​វា​នឹង​ប្ដូរ​រូបភាព​ក្នុងរយៈពេល 4s

បង្កើន​ល្បឿន Download ទៅឲ្យ IDM ដោយប្រើ IDM optimizer

Internet download manager គឺ​ជា​កម្ម​វិធី​គ្រប់​គ្រង​ក្នុង​ការ Download ល្អ​ជាង​គេ និង ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់​។
IDM ក៏​ផ្តល់​ល្បឿន​ដោន​ឡូដ​ខ្ពស់​បំផុត ដែល​ផ្តល់​ពី​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​អ៊ិន​ធ័រ​ណិត​ដែរ តែ​ប្រសិន​បើ​យើង​ប្រើ IDM optimizer គឺ​ធ្វើ​ឲ្យ​ល្បឿន​ដោន​ឡូដ កាន់​តែ​ប្រសើរ​ជាង​មុន ហើយ IDM optimizer ដំណើរ​ការ​តែ​ជា​មួយ​នឹង IDM តែ​ប៉ុណ្ណោះ​។
១. មុន​ដំបូង យើង​ត្រូវ​មាន​កម្ម​វិធី Internet Download Manager (IDM) ជាមុនសិន
២. ចូល​ទៅ​ទាញ​យក IDM optimizer បន្ទាប់​មក ដំណើរ​ការ​វា រួច​ចុច​លើ​ប៊ូតុង Maximize Now បន្ទាប់​ពី​នោះ​វា​នឹង​សួរ​យើង​ឲ្យ Restart កម្មវិធី Internet Download Manager។
IDM optimizer
សំគាល់: បើ​យើង restart កុំព្យូទ័រ​កាន់​តែល្អ ដើម្បី​ឲ្យ​ដំណើរ​ការ​បាន​ល្អ​។
៣. ជា​ចុង​ក្រោយ គឺ​យើង​អាច​ចូល​ទៅ​មើល​វីដេអូ និង ទាញ​យក ក្នុង​ល្បឿន​លឿន បាន​ហើយ​។

Sunday, February 23, 2014

ការប្រើប្រាស់ CSS3 Transitions

CSS3 Transitions គឺជាការបន្ថែមនូវ effect នៅពេលដែលយើងធ្វើការផ្លាស់ប្តូរពី style មួយទៅ style មួយទៀត ដោយយើងមិនចាំបាច់ប្រើ ចលនានៅក្នុង flash ឬ នៅក្នុង JavaScript ឡើយ។

Browser ដែលអាចប្រើ 

CSS3 Transitions នេះគឺដំណើរការជាមួយនឹង Internet Explorer 10, Firefox, Chrome, Opera និង Safari ប៉ុន្តែ Safari តម្រូវការប្រើ prefix –webkit-។
សំគាល់: Internet Explorer 9 និង ជំនាន់មុនៗ មិនអាចដំណើរការ property នេះទេ។ ចំនែកឯ Chrome 25 និង ជំនាន់មុនៗ តម្រូវការប្រើ prefix –webkit- ដូចនឹង Safari ដែរ។

របៀបប្រើ

CSS3 Transitions គឺជា effect ដែលបង្ហាញពីការផ្លាស់ប្តូររបស់ ធាតុ ពី style មួយទៅ style មួយទៀត ដូចនេះ ដើម្បីប្រើវា គឺយើងត្រូវ កំណត់ style ទាំងពីរនេះ គឺ style ទី១ និង style ទី២។
ឧទារហណ៍
ដូចក្នុងឧទាហរណ៍ខាងក្រោមនេះ គឺយើងនឹង បង្កើត effect នៃការប្តូរ ពណ៌ផ្ទៃនៅពេលយក mouse ដាក់ពីលើ នៃ ប៊ូតុងមួយដោយ ប្រើ CSS3 Transitions ដោយយើងគិតថា ពណ៌ផ្ទៃធម្មតាជា style ទី១ និង ពណ៌ផ្ទៃនៅពេលយក mouse ដាក់ពីលើជា style ទី២។
<!DOCTYPE html>
<html>
<head>
<style> 
div{
width:100px;
height:100px;
background:red;
transition:width 2s;
-webkit-transition:width 2s; /* Safari */
}
div:hover{
width:300px;
}
</style>
</head>
<body>
<p><b>Note:</b> This example does not work in Internet Explorer 9 and earlier versions.</p>
<div></div>
<p>Hover over the div element above, to see the transition effect.</p>
</body>
</html>



ការដាក់​វីឌីអូ​នៅ​ក្នុង​គេហទំព័រដោយ​ប្រើ HTML5


HTML5 មាន Tag ថ្មីៗ​ជា​ច្រើន​ដែល​យើងបានចុះជាបន្តបន្តាប់ ចំពោះលេខនេះ យើងសូមលើកយក tag ថ្មីមួយទៀតគឺ <video> មក​បង្ហាញ ។
<video> គឺជា Tag របស់ HTML5 ដែល​គេ​ប្រើ ដើម្បី play ប្រភេទ file video បានជា​ច្រើន​ប្រភេទ ។ នៅ​ក្នុង tag នេះ ត្រូវ​ប្រើ tag <source> ដើម្បី​បញ្ជាក់​ពី​វីឌីអូ​ដែល​យើងចង់ដាក់ចូល ។
​ខាងក្រោម​នេះជា​ផ្ទាំង​វីឌីអូ​ដែល​បង្កើត​ដោយ HTML5








ដោយ​យើង​គ្រាន់តែ​សរសេរ​កូដ​ដូច​ខាងក្រោម ៖




របៀបធ្វើLogo នៅលើ online


ជាធម្មតានៅពេល​ដែល​លោកអ្នក​ចង់បាន​logoឬរូបភាពដែលស្រស់ស្អាត និងមានភាពទាក់ទាញ​សម្រាប់​គេហទំព័ររបស់​យើង លុះត្រាតែ​ យើង ធ្វើការ Design ជាមួយ Adobe Photoshop ឬ​ក៏​សរសេរ​កូដ​ជាមួយHTMLនឹង CSS ។ ដើម្បី​កាត់​បន្ថយ​ពីកត្តាទាំងអស់នេះគេហៈទំព័ររបស់យើងនឹងលើកយក​កម្មវិធី​មួយ​ដែល​ងាយស្រួល​ជូនដល់​លោកអ្នក ។ ដោយគ្រាន់តែលោកអ្នកចូលទៅកាន់ urlដូចខាងក្រោមនេះ៖
 http://www.loadinggif.com/ ។
ដើម្បីប្រើប្រាស់នូវរូបទាំងនេះជាដំបូងយើងត្រូវ៖
វិធីទី១៖
ចុចលើពាក្យselect Gif ដើម្បីមើលរូបភាពដែលយើងពេញចិត្ត
វិធីទី២៖
 ​ជ្រើសរើស​យក​រូបភាព​ណាមួយ​ដែល​លោកអ្នក​ពេញចិត្ត ដោយ​គ្រាន់តែ​ Click ទៅលើ​រូបភាព​នោះ។
វិធីទី៣៖
ចុចលើប៊ុតុង Generate
វិធីទី4៖
បន្ទាប់មកទៀតចុចលើ Resultដើម្បីមើលរូបភាព
វិធីទី៥៖
ជាចុងក្រោយយើងចុចលើពាក្យថាDownloadដើម្បី ទាញយកមកប្រើប្រាស់។
ចំណាំ​ ៖
យើងអាចធ្វើការប្រែពណ៌ Background ពណ៌អក្សរ​ ជាដើម។

Monday, February 17, 2014

ជីវៈប្រវត្តិរបស់លោក​ផ្លាតូ

ផ្លាតូ កើតក្នុងឆ្នាំ ៤២៧ មុន គ.ស. គឺជាទស្សនវិទូក្រិចបុរាណ ដែលបានរួមចំណែកបង្កើតនូវមូលដ្ឋាន​សម្រាប់ទស្សនវិជ្ជាលោកខាងលិច​ជាមួយគ្រូរបស់គាត់ សូក្រាត និងសិស្សរបស់គាត់ អារីស្តូត​ ។ ផ្លាតូ ក៏ជាគណិតវិទូ អ្នកនិពន្ធនៃទស្សនវិជ្ជាបែបសន្ទនា​ និងជាអ្នកបង្កើតសាលាទស្សនវិជ្ជាជាន់ខ្ពស់​អាកាដឺមី (Academi) នៅក្រុង អាតែនដែលជាវិទ្យាស្ថានគរុវិជ្ជាជាន់ខ្ពស់ដំបូងបង្អស់​នៅ​លោកខាងលិច​ ។ ផ្លាតូ​គឺជាសិស្សរបស់សូក្រាត និងបានទទួលឥទ្ធិពលយ៉ាងខ្លាំង​ពីការត្រិះរិះ​របស់សូក្រាត ។ មរណៈភាពរបស់គាត់ក្នុងឆ្នាំ ៣៤៧ មុន គ.ស​ ៕

លក្ខណៈទូទៅរបស់ផ្លាតូ

ផ្លាតូ​ ក៏ជាអ្នកនយោបាយម្នាក់ដែរ​ ក្នុងចំណោមអ្នកនយោបាយទាំងឡាយ​​។​ចំណង់ចំណូលចិត្តរបស់គាត់​ គឺផ្តោតទៅលើរដ្ឋ​នយោបាយ ​និងច្បាប់ ​។ ធាតុទាំងនេះ​ ជាកត្តាជុំរុញឲ្យគាត់ចាប់អារម្មណ៍ទៅលើប្រជាជន​​​ ចង់ឲ្យប្រជាជនមានភាពប្រសើរសំបូរសប្បាយ​ និងសុភមង្គល​ ព្រមទាំងធ្វើឲ្យសង្គមទាំងមូល ស្ថិតក្នុងស្ថេរភាព​ទាំងផ្នែកសេដ្ឋកិច្ច​ទាំងផ្នែក​នយោបាយ​ ។ ល ​។ ផ្លាតូ ​ព្យាយាមដោះស្រាយរាល់បញ្ហាទាំងឡាយ ដែលគេតែងតែជួបប្រទះ​ក្នុងរដ្ឋក្នុងសង្គម ក៏ដូចជាក្នុងជីវភាពរស់នៅផងដែរ​ ដោយប្រើវីធីមួយ គឺ​បង្កើតរដ្ឋគំរូ ដែលមាន​មេដឹកនាំប្រកបដោយគំនិតស្នេហាជាតិ​ ​មានសុភវិនិច្ឆ័យ ​។ ​រដ្ឋគំរូនោះ ​លោកផ្លាតូ បានធ្វើ​ការប្រៀបធៀបរវាងទំរង់គ្រប់គ្រងនយោបាយ ​ដែលមានលក្ខណៈមិនគ្រប់គ្រាន់ជាច្រើន​ ដូចជាទំរង់​សក្តិភូមិ (Timocracy) គណាធិបតេយ្យ (Oligarchy) និងប្រជាធិបតេយ្យ (Democracy) ទំរង់ទាំង​ ៣ ​នេះ គាត់ឲ្យឈ្មោះថា​ជាទំរង់អាក្រក់​ គ្មានសេ្ថរភាពហើយទីបំផុតក្លាយទៅជា​ទុជនាធិបតេយ្យ​(Tyranny) ។​​អត្ថន័យរដ្ឋគំរូរបស់លោក​ផ្លាតូ​ បានបង្ហាញឲ្យឃើញនូវភាពយុត្តិធម៌​​ ក្នុងការដឹកនាំដោយជ្រើស​រើសយកអ្នកទស្សនវីទូដ៏វៃឆ្លាត​ ពីព្រោះចំណេះដឹងពិតប្រាកដ ​និងចិត្តសាងកុសលចំពោះអ្នកដទៃ​ មានតែនៅក្នុងជំពូកមនុស្សប្រភេទនេះទេ ដែលបានធ្វើ​សម្បទាន ។ តួរអង្គដែលតំណាងឲ្យរដ្ឋគំរូរបស់លោកផ្លាតូ​ គឺអ្នកធ្វើការក្នុង Polis (ក្រុងក្រិចបុរាណ) ។​ នៅក្នុងគំនិតនយោបាយផ្ទាល់របស់ផ្លាតូ​ ពាក្យសង្គម​ ​និងរដ្ឋ​ គឺរលាយចូលគ្នាក្នុងបូរី​ ។ផ្លាតូមានជំនឿថា «គ្រប់បុគ្គលទាំងអស់ ពុំមានចំណេះដឹងពិតប្រាដកទេ​ ហេតុដូច្នេះហើយ បាន​​ជាពួកគេយកចិត្តទុកដាក់គោរពតាមបុគ្គលតែមួយអ្នកក្តី ​ឬរដ្ឋ​ » ។​
ទស្សនៈវិជ្ជារបស់ផ្លាតូ

វណ្ណៈខ្ពស់បំផុត ​ដែលកំពុងកាន់អំណាច ​ពុំត្រូវអនុញ្ញាតឲ្យមាននូវករណីលើកលែង ​ឬករណីចាំបាច់ឡើយ​ គឺត្រូវធ្វីការបូជាជីវិតដើម្បីរដ្ឋ​ដើម្បីវឌ្ឍនភាពរបស់រដ្ឋ​ ។ ​ពលរដ្ឋទាំងអស់​ ត្រូវផ្សារសាច់ឈាមរលាយចូលទៅក្នុងរដ្ឋ​ហើយរដ្ឋ​ ក៏កើតឡើងដោយសារ​តែពលរដ្ឋដែរ ​។ ​ដូច្នេះ​ពុំអាចអ្នកណាម្នាក់​​ ក្នុងរដ្ឋាភិបាលមានសុភមង្គលតែឯកឯងបានទេ ហើយអ្នកដទៃទៀត​រស់លើគំនរទុក្ខ​ និងស្ទឹងទឹកភ្នែក​ បានន័យថា​ ពលរដ្ឋទាំងអស់ ក្នុងប្រទេសត្រូវតែមានសុភមង្គលដូចៗ ​គ្នា ​។ ​នៅក្នុងទ្រឹស្តីនយោបាយរបស់លោកផ្លាតូ​ គឺបង្ហា​ញឲ្យឃើញនូវគំនិតផ្តាច់ការទាំងឡាយ ​ដែលពុំអាចធ្វើការបិទបាំង នៃជំរៅអត្ថន័យរបស់វា​​ ហើយមិនមានការពិបាកយល់ទេ​ ព្រោះវាជាមូលដ្ឋានសុខមាលភាពរបស់រដ្ឋ​៕ទស្សនវិជ្ជារបស់ផ្លាតូតាមទស្សនៈរបស់ផ្លាតូថា​​ «ពិភពលោក កើតឡើងដោយធាតុ​ ២ ​យ៉ាង ​គឺពិភពទស្សនៈ ​​និងរូប​ធាតុ​ ។​ ពិភពទស្សនៈ​ មិនសំដៅទៅលើរចនាសម្ព័ន្ធ​គំនិតនោះទេ​​ ប៉ុន្តែ​​​ជាពិភពសច្ចៈ​​ដែលសម្តែងបង្ហាញនូវភាពជាក់ស្តែង ​។ ​ចំណែករូបធាតុនិយម​​នៅក្នុងដំណើរវិវត្តន៍របស់​ខ្លួន គ្មានភាពសច្ចៈទេ​»​ ។​ ផ្លាតូ​បានបង្ហាញថា​ ​«​គ្មានរូបធាតុណាមួយ​ មិនប្រែប្រួល​បាត់បង់នូវស្ថានភាពរបស់វាទេ គឺមានតែការប្រែប្រួលប៉ុណ្ណោះ​ ដែលមិនប្រែប្រួល​»​ ។ ​បានន័យថា​ គឺមានតែពិភពទស្សនៈទេ​ ​ដែលមានភាពសច្ចៈ​ និងមិនប្រែប្រួល​​​ ចំណែកឯរូបធាតុវិញ​ មានលក្ខណៈស្រពិចស្រពិល​មិនមានភាពសច្ចៈ​​ គឺវាមិនឆ្លើយតបទៅ នឹងសភាពលក្ខណៈខាងក្រៅ​ខ្លួនរបស់វា​ គ្រប់ពេលវេលានោះទេ​ ផ្លាតូបានរិះរកទស្សនៈរបស់មេដឹកនាំដ៏ល្បីល្បាញជាងគេ​ ​ដែលមាននៅក្នុងស្នាដៃរបស់គាត់ស្តីអំ​ពី ​«​ពលកម្ម​ និងពេលវេលា​»​ ដែលត្រូវបានគេទទួលស្គាល់​ និងចាត់ទុកថា​ជាទេវកថា​ ​​ឬជាសតវត្សមាសដ៏ល្អ​ អាចយកធ្វើជាគំរូបាន​ហើយជាស្នាដៃដែលប្រកាន់ភ្ជាប់នូវ​របបនយោបាយល្អប្រសើរ​ ។ ​នៅអតីតកាល ប្រវត្តិសាស្រ្ត ធ្វើដំណើរលើផ្លូវដែលមិនត្រូវដើរចេញ​ពីសតវត្សមាស​ទៅកាន់សតវត្សដែកគឺថារចនាសម្ព័ន្ធរបស់រដ្ឋគំរូ​ មានតែនៅក្នុងសតវត្សមាសទេ ​។​តើរដ្ឋគំរូ​របស់ផ្លាតូ មានសញ្ញាណយ៉ាងដូចម្តេច​? ​​បើតាមទស្សនៈរបស់ផ្លាតូ ដែលបាន​និយាយនៅក្នុងស្នាដៃរដ្ឋសញ្ញាណ​ដ៏សំខាន់របស់រដ្ឋជាគំរូ​​​ គឺភាពយុត្តិធម៌​ ។ ភាពយុត្តិធម៌​​បើតាមទស្សនៈរបស់ផ្លាតូគឺស្ថិតនៅត្រង់ថាពលរដ្ឋម្នាក់ ត្រូវតែមានការងារធ្វើ ហើយអាស្រ័យទៅតាម​ឧបនិស្ស័យរបស់គេ ​ដូច្នេះភាពយុត្តិធម៌របស់រដ្ឋគឺពលរដ្ឋត្រូវមានការងារធ្វើ​​​ ហើយធ្វើសកម្មភាពស្របទៅតាមសមត្ថភាព​ ​និងអត្ថិភាពរបស់ខ្លួនផ្ទាល់​​ ។ ​លោកផ្លាតូ​បាន​ធ្វើការបែងចែកយ៉ាងច្បាស់នូវឋានានុក្រម​ស្រទាប់របស់មនុស្ស ក្នុងសង្គមថា​ ពួកទស្សនៈ​វិទូ ដែលដឹកនាំប្រទេស​ ជាវណ្ណៈជាន់ខ្ពស់ ​អ្នកយាម​ និងទាហាន​មន្រ្តីរាជការ​ ជាវណ្ណៈ​កណ្ណាល​) ​អ្នកសិប្បករ​ និងកសិករ ​ជាវណ្ណៈក្រោម​។​ មិនតែប៉ុណ្ណោះ ប្លាតូបានពិនិត្យ​យ៉ាងហ្មត់ច​ត់​ លើបញ្ហាការ​សិក្សា​ និងការអប់រំ​​ ។ផ្លាតូបានធ្វើការបែងចែកដូច្នេះ​​ «​អាស្រ័យលើឧបនិស្ស័យរបស់មនុស្ស​​ គឺភាពវៃឆ្លាត​ ភាពម៉ឺងម៉ាត់​ និងការទទួលខុសត្រូវក្នុងភាពជាអ្នកដឹកនាំ​»​ ។ ​សម្រាប់លោកផ្លាតូ​ រចនាសម្ព័ន្ធល្អ​​ គឺនៅកន្លែងណា​ដែលពលរដ្ឋម្នាក់ៗ ​ធ្វើការដើម្បីប្រយោជន៍របស់ខ្លួន​នៅក្នុងទិសដៅអភិវឌ្ឍន៍សង្គម​ ។​ រដ្ឋ​និងសង្គមពលរដ្ឋរបស់ផ្លាតូ​ គឺមានលក្ខណៈតែមួយ​។ តាមការពិនិត្យវណ្ណៈទាំងឡាយ ដូចជាមេដឹកនាំ (ក្សត្រ) ​កងទ័ព ​(​អាមាត្យ)​ ឈ្មួញ សិប្បករ​ និងម្ចាស់ដី​​​ លោក​ផ្លាតូ បានបង្ហាញថា​ «​វណ្ណៈ​ដែលមានតួរនាទីសំខាន់ជាង​គេក្នុងរដ្ឋ​ គឺមេដឹកនាំ ក្សត្រ​) ​និងកងទ័ព (អាមាត្យ)។ ​រីឯឈ្មួញ​កសិករ ​និងដែល​មានជីវិតផ្សារភ្ជាប់នឹងផលិតផលសម្ភារៈនោះ​ ពួកគេមិនអាចជៀសផុតពីការអាស្រ័យនូវរដ្ឋនោះទេ​ ទីបំផុតពួកវណ្ណៈទាំងពីរនេះ​ប្រឹងប្រែងសន្សំទ្រព្យសម្បត្តិ​ ដែលជាហេតុនាំឲ្យកើតមានឡើង​នូវអ្នកមានពេក​និងអ្នកក្រពេក​»​ ។​ ដើម្បីរក្សាស្ថានភាពនេះ ​ផ្លាតូទាមទារឲ្យមានការបង្កើត​ ប្រព័ន្ធអប់រំពិសេសមួយសម្រាប់ក្រុមអ្នកដឹកនាំ​ និងអ្នកការពារ ​។​ នៅក្នុងមូលនៃប្រព័ន្ធអប់រំ​​នេះ​ ត្រូវមានសិល្បៈ​​​តូរ្យតន្រ្តី​ និងអត្តពលកម្មចូលរួមផងដែរ​។​ តូរ្យតន្រ្តីពង្រឹងដួងប្រលឹង​អប់រំឲ្យស្រលាញ់ជាតិ​មាតុភូមិ​ ចំណែកឯអត្តពលកម្ម​ពង្រឹងរាង្គកាយឲ្យរឹងមាំរៀបចំពលរដ្ឋ​ដើម្បីរដ្ឋរបស់ខ្លួន​ ។ ​តាមទស្សនៈរបស់ផ្លាតូ​ ការសិក្សាវិទ្យាសាស្រ្ត​ជាការស្វែងរកពិភពសច្ចភាព​ហើយមិនភូតភរ ​ដូចជាលក្ខណៈរូបធាតុទេ​ ។ ​បន្ទាប់ពីបានបញ្ចប់នូវមុខវីជ្ជាទាំងអស់នេះ​ យុវវ័យ​មានការចេះដឹង​និងប្រកបដោយសីលធម៌នោះ​ អាចរៀបចំខ្លួន​ដើម្បីដើរតួរជាមេដឹកនាំ​ ។ ​ពេលនេះ​គេសិក្សាវិភាគអំពីសិល្បៈ​ និងដឹកនាំជជែកពិភាក្សា​ បន្ទាប់មកសិក្សាទស្សនវិជ្ជា​ ដែលជាប្រភពដើមនៃរាល់ប្រព័ន្ធចំណេះដឹង​​​ ។ ​នៅចុងកម្មវិធីសិក្សា​ពួកគេត្រូវតែងតាំងឱ្យមាន​មុខងារជាបុគ្គលិករដ្ឋ​ ប៉ុន្តែមិនទាន់មានមុខងារដឹកនាំរដ្ឋទេ​ លុះត្រាតែមានវ័យចាប់ពី​ ៥០ ​ឆ្នាំឡើងទៅ​ ស្គាល់នូវទិសដៅនៃជីវិតច្បាស់លាស់​ ។​គឺថារចនាសម្ព័ន្ធរបស់រដ្ឋគំរូ​ មានតែនៅក្នុងសតវត្សមាសទេ ​។​តើរដ្ឋគំរូ​របស់ផ្លាតូ មានសញ្ញាណយ៉ាងដូចម្តេច​? ​​បើតាមទស្សនៈរបស់ផ្លាតូ ដែលបាន​និយាយនៅក្នុងស្នាដៃរដ្ឋសញ្ញាណ​ដ៏សំខាន់របស់រដ្ឋជាគំរូ​​​ គឺភាពយុត្តិធម៌​ ។ ភាពយុត្តិធម៌​​បើតាមទស្សនៈរបស់ផ្លាតូគឺស្ថិតនៅត្រង់ថាពលរដ្ឋម្នាក់ ត្រូវតែមានការងារធ្វើ ហើយអាស្រ័យទៅតាម​ឧបនិស្ស័យរបស់គេ ​ដូច្នេះភាពយុត្តិធម៌របស់រដ្ឋគឺពលរដ្ឋត្រូវមានការងារធ្វើ​​​ ហើយធ្វើសកម្មភាពស្របទៅតាមសមត្ថភាព​ ​និងអត្ថិភាពរបស់ខ្លួនផ្ទាល់​​ ។ ​លោកផ្លាតូ​បាន​ធ្វើការបែងចែកយ៉ាងច្បាស់នូវឋានានុក្រម​ស្រទាប់របស់មនុស្ស ក្នុងសង្គមថា​ ពួកទស្សនៈ​វិទូ ដែលដឹកនាំប្រទេស​ ជាវណ្ណៈជាន់ខ្ពស់ ​អ្នកយាម​ និងទាហាន​មន្រ្តីរាជការ​ ជាវណ្ណៈ​កណ្ណាល​) ​អ្នកសិប្បករ​ និងកសិករ ​ជាវណ្ណៈក្រោម​។​ មិនតែប៉ុណ្ណោះ ប្លាតូបានពិនិត្យ​យ៉ាងហ្មត់ច​ត់​ លើបញ្ហាការ​សិក្សា​ និងការអប់រំ​​ ។ផ្លាតូបានធ្វើការបែងចែកដូច្នេះ​​ «​អាស្រ័យលើឧបនិស្ស័យរបស់មនុស្ស​​ គឺភាពវៃឆ្លាត​ ភាពម៉ឺងម៉ាត់​ និងការទទួលខុសត្រូវក្នុងភាពជាអ្នកដឹកនាំ​»​ ។ ​សម្រាប់លោកផ្លាតូ​ រចនាសម្ព័ន្ធល្អ​​ គឺនៅកន្លែងណា​ដែលពលរដ្ឋម្នាក់ៗ ​ធ្វើការដើម្បីប្រយោជន៍របស់ខ្លួន​នៅក្នុងទិសដៅអភិវឌ្ឍន៍សង្គម​ ។​ រដ្ឋ​និងសង្គមពលរដ្ឋរបស់ផ្លាតូ​ គឺមានលក្ខណៈតែមួយ​។ តាមការពិនិត្យវណ្ណៈទាំងឡាយ ដូចជាមេដឹកនាំ (ក្សត្រ) ​កងទ័ព ​(​អាមាត្យ)​ ឈ្មួញ សិប្បករ​ និងម្ចាស់ដី​​​ លោក​ផ្លាតូ បានបង្ហាញថា​ «​វណ្ណៈ​ដែលមានតួរនាទីសំខាន់ជាង​គេក្នុងរដ្ឋ​ គឺមេដឹកនាំ ក្សត្រ​) ​និងកងទ័ព (អាមាត្យ)។ ​រីឯឈ្មួញ​កសិករ ​និងដែល​មានជីវិតផ្សារភ្ជាប់នឹងផលិតផលសម្ភារៈនោះ​ ពួកគេមិនអាចជៀសផុតពីការអាស្រ័យនូវរដ្ឋនោះទេ​ ទីបំផុតពួកវណ្ណៈទាំងពីរនេះ​ប្រឹងប្រែងសន្សំទ្រព្យសម្បត្តិ​ ដែលជាហេតុនាំឲ្យកើតមានឡើង​នូវអ្នកមានពេក​និងអ្នកក្រពេក​»​ ។​ ដើម្បីរក្សាស្ថានភាពនេះ ​ផ្លាតូទាមទារឲ្យមានការបង្កើត​ ប្រព័ន្ធអប់រំពិសេសមួយសម្រាប់ក្រុមអ្នកដឹកនាំ​ និងអ្នកការពារ ​។​ នៅក្នុងមូលនៃប្រព័ន្ធអប់រំ​​នេះ​ ត្រូវមានសិល្បៈ​​​តូរ្យតន្រ្តី​ និងអត្តពលកម្មចូលរួមផងដែរ​។​ តូរ្យតន្រ្តីពង្រឹងដួងប្រលឹង​អប់រំឲ្យស្រលាញ់ជាតិ​មាតុភូមិ​ ចំណែកឯអត្តពលកម្ម​ពង្រឹងរាង្គកាយឲ្យរឹងមាំរៀបចំពលរដ្ឋ​ដើម្បីរដ្ឋរបស់ខ្លួន​ ។ ​តាមទស្សនៈរបស់ផ្លាតូ​ ការសិក្សាវិទ្យាសាស្រ្ត​ជាការស្វែងរកពិភពសច្ចភាព​ហើយមិនភូតភរ ​ដូចជាលក្ខណៈរូបធាតុទេ​ ។ ​បន្ទាប់ពីបានបញ្ចប់នូវមុខវីជ្ជាទាំងអស់នេះ​ យុវវ័យ​មានការចេះដឹង​និងប្រកបដោយសីលធម៌នោះ​ អាចរៀបចំខ្លួន​ដើម្បីដើរតួរជាមេដឹកនាំ​ ។ ​ពេលនេះ​គេសិក្សាវិភាគអំពីសិល្បៈ​ និងដឹកនាំជជែកពិភាក្សា​ បន្ទាប់មកសិក្សាទស្សនវិជ្ជា​ ដែលជាប្រភពដើមនៃរាល់ប្រព័ន្ធចំណេះដឹង​​​ ។ ​នៅចុងកម្មវិធីសិក្សា​ពួកគេត្រូវតែងតាំងឱ្យមាន​មុខងារជាបុគ្គលិករដ្ឋ​ ប៉ុន្តែមិនទាន់មានមុខងារដឹកនាំរដ្ឋទេ​ លុះត្រាតែមានវ័យចាប់ពី​ ៥០ ​ឆ្នាំឡើងទៅ​ ស្គាល់នូវទិសដៅនៃជីវិតច្បាស់លាស់​ ។​គឺថារចនាសម្ព័ន្ធរបស់រដ្ឋគំរូ​ មានតែនៅក្នុងសតវត្សមាសទេ ​។​តើរដ្ឋគំរូ​របស់ផ្លាតូ មានសញ្ញាណយ៉ាងដូចម្តេច​? ​​បើតាមទស្សនៈរបស់ផ្លាតូ ដែលបាន​និយាយនៅក្នុងស្នាដៃរដ្ឋសញ្ញាណ​ដ៏សំខាន់របស់រដ្ឋជាគំរូ​​​ គឺភាពយុត្តិធម៌​ ។ ភាពយុត្តិធម៌​​បើតាមទស្សនៈរបស់ផ្លាតូគឺស្ថិតនៅត្រង់ថាពលរដ្ឋម្នាក់ ត្រូវតែមានការងារធ្វើ ហើយអាស្រ័យទៅតាម​ឧបនិស្ស័យរបស់គេ ​ដូច្នេះភាពយុត្តិធម៌របស់រដ្ឋគឺពលរដ្ឋត្រូវមានការងារធ្វើ​​​ ហើយធ្វើសកម្មភាពស្របទៅតាមសមត្ថភាព​ ​និងអត្ថិភាពរបស់ខ្លួនផ្ទាល់​​ ។ ​លោកផ្លាតូ​បាន​ធ្វើការបែងចែកយ៉ាងច្បាស់នូវឋានានុក្រម​ស្រទាប់របស់មនុស្ស ក្នុងសង្គមថា​ ពួកទស្សនៈ​វិទូ ដែលដឹកនាំប្រទេស​ ជាវណ្ណៈជាន់ខ្ពស់ ​អ្នកយាម​ និងទាហាន​មន្រ្តីរាជការ​ ជាវណ្ណៈ​កណ្ណាល​) ​អ្នកសិប្បករ​ និងកសិករ ​ជាវណ្ណៈក្រោម​។​ មិនតែប៉ុណ្ណោះ ប្លាតូបានពិនិត្យ​យ៉ាងហ្មត់ច​ត់​ លើបញ្ហាការ​សិក្សា​ និងការអប់រំ​​ ។ផ្លាតូបានធ្វើការបែងចែកដូច្នេះ​​ «​អាស្រ័យលើឧបនិស្ស័យរបស់មនុស្ស​​ គឺភាពវៃឆ្លាត​ ភាពម៉ឺងម៉ាត់​ និងការទទួលខុសត្រូវក្នុងភាពជាអ្នកដឹកនាំ​»​ ។ ​សម្រាប់លោកផ្លាតូ​ រចនាសម្ព័ន្ធល្អ​​ គឺនៅកន្លែងណា​ដែលពលរដ្ឋម្នាក់ៗ ​ធ្វើការដើម្បីប្រយោជន៍របស់ខ្លួន​នៅក្នុងទិសដៅអភិវឌ្ឍន៍សង្គម​ ។​ រដ្ឋ​និងសង្គមពលរដ្ឋរបស់ផ្លាតូ​ គឺមានលក្ខណៈតែមួយ​។ តាមការពិនិត្យវណ្ណៈទាំងឡាយ ដូចជាមេដឹកនាំ (ក្សត្រ) ​កងទ័ព ​(​អាមាត្យ)​ ឈ្មួញ សិប្បករ​ និងម្ចាស់ដី​​​ លោក​ផ្លាតូ បានបង្ហាញថា​ «​វណ្ណៈ​ដែលមានតួរនាទីសំខាន់ជាង​គេក្នុងរដ្ឋ​ គឺមេដឹកនាំ ក្សត្រ​) ​និងកងទ័ព (អាមាត្យ)។ ​រីឯឈ្មួញ​កសិករ ​និងដែល​មានជីវិតផ្សារភ្ជាប់នឹងផលិតផលសម្ភារៈនោះ​ ពួកគេមិនអាចជៀសផុតពីការអាស្រ័យនូវរដ្ឋនោះទេ​ ទីបំផុតពួកវណ្ណៈទាំងពីរនេះ​ប្រឹងប្រែងសន្សំទ្រព្យសម្បត្តិ​ ដែលជាហេតុនាំឲ្យកើតមានឡើង​នូវអ្នកមានពេក​និងអ្នកក្រពេក​»​ ។​ ដើម្បីរក្សាស្ថានភាពនេះ ​ផ្លាតូទាមទារឲ្យមានការបង្កើត​ ប្រព័ន្ធអប់រំពិសេសមួយសម្រាប់ក្រុមអ្នកដឹកនាំ​ និងអ្នកការពារ ​។​ នៅក្នុងមូលនៃប្រព័ន្ធអប់រំ​​នេះ​ ត្រូវមានសិល្បៈ​​​តូរ្យតន្រ្តី​ និងអត្តពលកម្មចូលរួមផងដែរ​។​ តូរ្យតន្រ្តីពង្រឹងដួងប្រលឹង​អប់រំឲ្យស្រលាញ់ជាតិ​មាតុភូមិ​ ចំណែកឯអត្តពលកម្ម​ពង្រឹងរាង្គកាយឲ្យរឹងមាំរៀបចំពលរដ្ឋ​ដើម្បីរដ្ឋរបស់ខ្លួន​ ។ ​តាមទស្សនៈរបស់ផ្លាតូ​ ការសិក្សាវិទ្យាសាស្រ្ត​ជាការស្វែងរកពិភពសច្ចភាព​ហើយមិនភូតភរ ​ដូចជាលក្ខណៈរូបធាតុទេ​ ។ ​បន្ទាប់ពីបានបញ្ចប់នូវមុខវីជ្ជាទាំងអស់នេះ​ យុវវ័យ​មានការចេះដឹង​និងប្រកបដោយសីលធម៌នោះ​ អាចរៀបចំខ្លួន​ដើម្បីដើរតួរជាមេដឹកនាំ​ ។ ​ពេលនេះ​គេសិក្សាវិភាគអំពីសិល្បៈ​ និងដឹកនាំជជែកពិភាក្សា​ បន្ទាប់មកសិក្សាទស្សនវិជ្ជា​ ដែលជាប្រភពដើមនៃរាល់ប្រព័ន្ធចំណេះដឹង​​​ ។ ​នៅចុងកម្មវិធីសិក្សា​ពួកគេត្រូវតែងតាំងឱ្យមាន​មុខងារជាបុគ្គលិករដ្ឋ​ ប៉ុន្តែមិនទាន់មានមុខងារដឹកនាំរដ្ឋទេ​ លុះត្រាតែមានវ័យចាប់ពី​ ៥០ ​ឆ្នាំឡើងទៅ​ ស្គាល់នូវទិសដៅនៃជីវិតច្បាស់លាស់​ ។​ចេះធ្វើការអង្កេតពិនិត្យ​ទទួលយកនូវទស្សនៈ​ដែលជឿនលឿន​ និងមានការសម្របសម្រួលទទួលយកបទពិសោធន៍​ជាច្រើនអំពីរដ្ឋ​ ។ ​គេនៅពេលនោះ​គេមានលក្ខណសម្បត្តិពេញលេញ​ ក្លាយជាមេដឹកនាំរដ្ឋ​ពិតប្រាកដ​ ។ ​បើតាមទស្សនៈរបស់ផ្លាតូ​ ទិសដៅរបស់រដ្ឋ​ដែលផ្លាតូ គិតថា​ជារដ្ឋគំរូ​ គឺត្រូវ​ជួយផ្គត់ផ្គង់អតិបរមាដល់ដល់កង្វះខាតក្នុងជីវិតប្រជាពលរដ្ឋ​ ទាំងសម្ភារៈ​ ទាំងស្មារតី​ ។​ ស្ថានភាពនៃជីវិតនេះហើយ ​ដែលគេបានគិតទទួលយក​នៅក្នុងសម័យបុរេក្រិច​ និងរូម ​។​ ដូច្នេះ​រដ្ឋគំរូរបស់ផ្លាតូ​ត្រូវតែអាស្រ័យនឹងការបែងចែកជាក្រុម ដែលប្រកបដោយគុណធម៌ទាំងឡាយ​ បួនយ៉ាងគឺ-ចំណេះដឹងជ្រៅជ្រះ​-សេចក្តីក្លាហាន​-វិចារណញ្ញាណ​-យុត្តិធម៌ ​។ចំណេះដឹងជ្រៅជ្រះ​ ក្នុងនាមជាអ្នកបំពេញតួនាទី​ ជាអ្នកដឹកនាំរដ្ឋ​ ។ សេចក្តីក្លាហាន​ ជាគុណសម្បត្តិរបស់ទាហានមានតួនាទី ​ជាអ្នកការពារ ​។ ទីបី​ និងទីបួន​ គឺវិចារណញ្ញាណ​ និងយុត្តិធម៌​ជាគុណធម៌ដែលមានគ្រប់ពលរដ្ឋទាំងអស់នៅក្នុងរដ្ឋគំរូ​។ទន្ទឹមនឹងនេះ​ គួរតែធ្វើការកត់សំគាល់ផងដែរ ​នៅក្នុងសំណេរស្នាដៃរដ្ឋគំរូរបស់ផ្លាតូ​ គេសង្កេតឃើញមានការផ្សព្វផ្សាយ​នូវទេវកថាបុរេក្រិច​ ស្តីអំពីមនុស្សប្រាំជំនាន់​ ដែលបានផ្លាស់ប្តូរ​ដែលស្ថិតនៅក្នុងកំណាព្យរបស់កវី​ Gesioda ថា​ «​ពលកម្ម​ និងពេលវេលា​»​ ។​ ទីមួយ​ ឬសតវត្សមាស ​គឺជាជំនាន់មនុស្សដែលទទួលបាននូវអ្វីជាគំរូ ​។​នៅក្នុងជំនាន់នោះ ​គេមានគុណធម៌គ្រប់បែបយ៉ាងទាំងអស់​ ហើយឋិតក្រោមការដឹកនាំរបបរាជានិយម​។ ជំនាន់ក្រោយមក​ បានចប់ផ្តើមឃ្លាតចេញ ពីតំណាក់កាលសតវត្សមាស​ ។ ​កើតឡើង នូវតំណាក់កាល ដែលបានកាត់ផ្តាច់នូវគុណធម៌ទាំអស់​ ។ ​គឺនៅក្នុងទេវកថានេះ​ ​ត្រូវនឹងស្នាដៃរបស់ផ្លាតូ​ ដែលនិយាយអំពីរបបនយោបាយ​ និងរចនាសម្ព័ន្ធដឹកនាំ​ ដែលរបបរាជានិយម ​និងអភិជនាធិបតេយ្យ​ បានកាត់បង់នូវស្ថានសួគ៌របស់ខ្លួន​ រីឯរចនាសម្ព័ន្ធនយោបាយសង្គមបួនទៀត ​កំណត់ភាពទន់ខ្សោយរបស់ប្រជាពលរដ្ឋ​​ ក្នុងការប្រឹងប្រែង​ដើម្បីគុណធម៌​ និងសីលធម៌នៅក្នុងជីវិត​ ។​ ទស្សនៈរបស់ផ្លាតូ​ មានគោលការណ៍ នៅក្នុងអតីតកាល ​ដែលអ្នកទស្សនវិទូ មើលឃើញគំរូនយោបាយរបស់ខ្លួន​ ៕​
ការបែងចែករបបអ្នកដឹកនាំរបស់ផ្លាតូ
ផ្លាតូបានបែងចែកនូវទ្រង់ទ្រាយដឹកនាំដូចតទៅ៖
-រាជាធិបតេយ្យ​((Monarchy)
-អភិជនាធិបតេយ្យ​((Aristocracy)
-សក្តិភូមិ​ (Timocracy)
-គណាធិបតេយ្យ​((Oligrachy )
-ប្រជាធិបតេយ្យ​( (Democracy )
-ទុជនាធិបតេយ្យ​( (Tyranny )ផ្លាតូ បានបែងចែក​ដូច្នេះ​ ភាពត្រឹមត្រូវ​ជាគូ នឹងវិចារណញ្ញាណ​ បន្ទាប់មកគុណធម៌​ និងភាពខ្វះខាត ​(​អគុណធម៌​)​បន្ទាប់មក​សុភមង្គល​ និងអពមង្គល​ ។ ​ផ្លាតូ បានចាត់ទុករបបរាជាធិបតេយ្យ​ និងអភិជនាធិបតេយ្យ​ជារបបនយោបាយដឹកនាំល្អប្រសើរជាងគេ​ ដែលមានយុត្តិធម៌ ជាកន្លែង​ដែលមានមេដឹកនាំទាំងអស់ ព្រួយបារម្ភអំពីភាពរុងរឿងរបស់រដ្ឋ​ ដែលជាលក្ខណៈត្រឹមត្រូវ​ និងជាគំរូ​ ៕ទ្រង់ទ្រាយរចនាសម្ព័ន្ធដឹកនាំ​ ៤ ​ទៀត គឺ​សក្តិភូមិ​ (Timocracy) ​គណាធិបតេយ្យ (Oligrachy) ​ប្រជាធិបតេយ្យ (Democracy) និងទុជនាធិបតេយ្យ​ (Tyranny) ​បានឃ្លាតចាកពីរដ្ឋគំរូ​ ។​ និយាយឲ្យខ្លីទៅ​ ទ្រង់ទ្រាយដឹកនាំរដ្ឋទាំង ​៤ ខាងលើ​ គឺជាការដឹកនាំមួយ​ដែលមេដឹកនាំមានការស្រលាញ់អំណាចហួស ​។ ​របបអភិជនាធិបតេយ្យ (Aristocracy) ​គឺជាការដឹកនាំមួយដ៏ល្អប្រសើរ​ មានទំនុកទុកចិត្តពីប្រជាជន​ ។ ​អំណាចរបស់រដ្ឋនៅក្នុងដៃអ្នកដែលប្រសើរជាង​ ដែលបានផ្តល់ឲ្យដោយសុទ្ធចិត្តពីប្រជាជន​ ។ ​អំណាចរបស់រដ្ឋ​ ដឹកនាំប្រកបទៅដោយគុណធម៌​ និងវ័យឆ្លាត​ ។ ​នៅលើគោលការណ៍​ និងទ្រង់ទ្រាយនៃរចនាសម្ព័ន្ធដឹកនាំបែបនេះ​ គឺមានសមភាពតាំងពីកំនើតម្លេះ​ ។​ផ្លាតូ​បានអះអាងថា ​«​សមភាពពីកំនើត​ បង្ខំឲ្យមានច្បាប់​សមភាពសម្រាប់ទាំងអស់គ្នា​ ដែលបានសរសេរទុកនៅក្នុងច្បាប់​និងជាកាតព្វកិច្ចសម្រាប់ទាំងអស់គ្នា​ ធ្វើសកម្មភាពចំពោះគ្នាទៅវិញទៅមក ​ក្នុងលក្ខណ្ឌដ៏ប្រកបមួយ ​គឺពោរពេញទៅដោយកម្លាំង​កិត្យានុភាព ​វីរភាព​ និងវិចរណញ្ញាណ​»​ ។ប៉ុន្តែទស្សនៈ របស់​ផ្លាតូ ​ ចំពោះតួនាទីរបស់មេដឹកនាំរដ្ឋគំរូ​ គឺចំពោះអ្នកណាមួយ ដែលស្ម័គ្រចិត្ត​ មិនចង់ធ្វើជាអ្នកដឹកនាំទាល់តែសោះ​ តែចង់ធ្វើការកែកំហុសរបស់អ្នកដទៃ​ ។​ អ្នកដែលមិនមែនជាអ្នកដឹកនាំគំរូ​ គឺសំដៅទៅលើអ្នកណា​ដែលស្រលាញ់ខ្លួនឯង​ស្រលាញ់លុយ​ និងស្រលាញ់បុណ្យសក្តិ​ ។​ ពីព្រោះអ្នកដឹកនាំណាមួយ​ដែលមានលក្ខណៈដឹកនាំល្អសុទ្ធសាធនោះ ​មិនមែនធ្វើសកម្មភាព​ដើម្បីតែខ្លួនឯងនោះទេ​ គឺដើម្បីភាពសំបូរសប្បាយរុងរឿង​ជូនអ្នកដែលនៅក្រោមបង្គាប់របស់ខ្លួន​ ។​ ផ្លាតូ ​​បានបង្ហាញថា​បើនៅក្នុងរដ្ឋសុទ្ធតែមនុស្សល្អ​នោះលទ្ធភាពក្នុងការកាន់អំណាច​នឹងមានច្រើន ​។​ ប៉ុន្តែមេដឹកនាំពិតបា្រកដ​ ត្រូវមានគុណសម្បត្តិល្អ​ សម្រាប់ខ្លួនឯងផង​និងសម្រាប់អ្នកនៅក្រោមបញ្ជាផង ​។ ​

Monday, January 20, 2014

Backup Device Driver របស់​លោកអ្នក​ជាមួយនឹង Double Driver


Double Driver គឺជា​កម្មវិធី​មួយ​ដែល​ផ្ដល់​នូវ​ភាព​ងាយស្រួល​ហើយមាន​ទំហំ​តូច​ដែល​អាច​ធ្វើការ Backup ​ថែមទាំង​អាច Restart មកវិញបាន​យ៉ាង​ឆាប់​រហ័ស ។ លើសពីនេះទៅទៀតអាច Save, Print List ​ដែល​បង្ហាញ​ពី​ឈ្មោះ​Drive ​ដែល​មាននៅ​ក្នុង​កុំព្យូទ័រ​របស់​លោកអ្នក​ជា File.txt ។ 
http://www.mediafire.com/download/nm6q26ig1u06g69/Double_Driver 151ដង | ទំហំ 1.12 click here

សង្គ្រាម​សាសនាយ៉ាង​ឃោរឃៅព្រៃ​ផ្សៃដោយ​កាប់​សម្លាប់និង​ចែក​សាច់​ចែកគ្នា​ស៊ី

​ទីក្រុង​បង់​ហ្គី ៖ "​ឆ្កែឆ្កួត​" ជា​រហ្ស​សនាម​របស់​បុរស​ម្នាក់​ដែល​ចិត្តសាហាវ​ព្រៃផ្សៃ​ស៊ីសាច់​មនុស្ស នៅ​សង្កាត់​សាន​ហ្គោ (Sango) ក្នុង​ទីក្រុង​បង់​ហ្គី (Bangui) ដែលជា​រដ្ឋធានី​របស់​សាធារណរដ្ឋ​អា​ហ្វ្រិ​ច​កណ្តាល ។ រូបភាព​គួរ​ឲ្យ​តក់​ស្ល​ត់​ជាច្រើន​បានបង្ហាញ​មនុស្ស​ឃោរឃៅ​ម្នាក់ កំពុងស៊ី​សាច់​បុរស​មូស្លីម​ម្នាក់​ដែល​គេ​សម្លាប់​ដោយ​ព្យួរ​ក ជា​លើក​ទី​ពីរ​ក្នុង​រយៈពេល​ច្រើន​សប្តាហ៍​មកនេះ​។ នេះ​បើ​យោងតាម​គេហទំព័រ ម៉ែ​លអន​ឡាញ ដែល​បាន​ចុះផ្សាយ​កាលពី​ម្សិលមិញ​នេះ​។​

ក្នុង​រូបភាព​មួយ “​ឆ្កែឆ្កួត​” ឈ្មោះ​ពិត គឺ វ៉ាន​ដ្យា ម៉ា​គ្ល័​រ (Ouandja Magloire) បាន​កាត់​បំណែ​កសាច់​ចេញពី​សាកសព​បុរស​មូ​ស្លី​ម​ដែល​គេ​សម្លាប់​ម្នាក់ ដេក​ឆេះ​នៅ​លើដី​ក្បែរ​រង្វង់​មូល​ក្នុង​រដ្ឋធានី​របស់​សាធារណរដ្ឋ​អា​ ហ្វ្រិ​ច​កណ្តាល ខណៈ​សាកសព​មួយទៀត​ស្ថិតនៅ​មិន​ប៉ុន្មាន​ម៉ែត្រ​ពី​ទីនោះ​ទេ​។ រូបភាព​មួយ​ផ្សេងទៀត​បង្ហាញ​បុរស​នេះ​លិ​ត​កាំបិទ​ប្រឡាក់​ឈាម ខណៈ​បុរស​នេះ​ឈរលើ​សាកសព​មួយ ដោយ​ពាក់​អាវយឺត​ដូចគ្នា ដែល​បុរស​នេះ​ត្រូវគេ​ថត​អំឡុង​សកម្មភាព​ឃោរឃៅ​លើក​មុន​។

អ្នកដំណើរ​ឆ្លងកាត់​មូស្លីម​ពីរ​នាក់ ផ្សេងទៀត​បាន​រត់គេច​ឲ្យ​កងកម្លាំង​រក្សា​សន្តិភាព​អា​ហ្វ្រិ​ច និង​បារាំង​ជួយ​ការពារ​។ ទីភ្នាក់ងារសារព័ត៌មាន​នេះ​បាន​ជ្រាបថា ម៉ា​គ្ល័​រ​មិនបាន​ចូលរួម​ក្នុងការ​សម្លាប់​ទេ ប៉ុន្តែ​បានបង្ហាញ​មុខក្រោយ​ការសម្លាប់​នេះ​។

យោងតាម​ប្រភព​របស់​ទីភ្នាក់ងារ​ខាងលើ​បុរស​នេះ​គឺជា​មនុស្ស​តែ​ម្នាក់​គត់​ ក្នុង​សាធារណរដ្ឋ​អា​ហ្វ្រិ​ច​កណ្តាល ដែល​ល្បី​ខាង​ការប្រព្រឹត្ត​អំពើ​ឃោរឃៅ ។ ទន្ទឹមនេះដែរ​លោកស្រី ខា​ធឺ​រី​ន សាំ​បា​-​ប៉ាន​ហ្សា (Catherine Samba-Panza) អាយុ ៥៩ ឆ្នាំ ត្រូវបាន​បោះឆ្នោត​ជា​ប្រធានាធិបតី​របស់​សាធារណរដ្ឋ​អា​ហ្វ្រិ​ច​កណ្តាល និង​បាន​ថ្លែង​សន្ទរកថា​លើកដំបូង​របស់លោក​ស្រី​ដើម្បី​អំពាវនាវ​ឲ្យ​ទាំង​ ពួក​មូស្លីម និង​ពួក​គ្រី​ស្ទា​ន​បញ្ឈប់​ការប្រយុទ្ធ​គ្នា​។​

ថ្លែង​ទៅកាន់​កងជីវពល​ការ​ពារ​ខ្លួនឯង ដែល​គេ​ស្គាល់​ថា កងជីវពល​ប្រឆាំង​កាំបិទផ្គាក់ (anti-balaka) លោកស្រី​សាំ​បា​-​ប៉ាន​ហ្សា បាន​និយាយថា "​សូម​បង្ហាញ​ការគាំទ្រ​សម្រាប់​ការតែងតាំង​របស់ខ្ញុំ​ដោយ​ផ្តល់នូវ​សញ្ញា ដ៏​ខ្លាំងក្លា​នៃ​ការទម្លាក់​ចុះ​អាវុធ​របស់​អ្នក​"​។​

លោកស្រី​ក៏បាន​ចេញ​ការអំពាវនាវ​ស្រដៀង​គ្នា​នេះ​ទៅកាន់​សមាជិក​ក្រុម​បះបោរ​ មូស្លីម​ភាគច្រើន​ឈ្មោះថា សេ​ឡេ​កា (Seleka) ផងដែរ ដោយ​ប្រាប់​ពួកគេ​ថា "​សូម​ឈប់​ធ្វើ​ឲ្យ​ប្រជាជន​ឈឺចាប់​។ ចាប់ផ្តើម​ពីថ្ងៃ​នេះ ខ្ញុំ​គឺជា​ប្រធានាធិបតី​របស់​ពលរដ្ឋ​អា​ហ្វ្រិ​ច​កណ្តាល​គ្រប់រូប​ដោយ​ គ្មាន​នរណាម្នាក់​ត្រូវ​បោះបង់​នោះទេ​"៕

រដ្ឋាភិបាល​វ៉ាស៊ីនតោន បន្ធូរបន្ថយ​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​អ៊ីរ៉ង់

វ៉ាស៊ីនតោន​៖ កាលពី​ថ្ងៃ​ចន្ទ ម្សិលមិញ​នេះ សហរដ្ឋអាមេរិក បានចាប់ផ្តើម​កាត់បន្ថយ​ទណ្ឌកម្ម​សេដ្ឋកិច្ច សម្រាប់​ប្រទេស​អ៊ីរ៉ង់ បន្ទាប់​ពី​សាធារណរដ្ឋ​ឥស្លាម​មួយ​នេះ បាន​ចាត់វិធានការ​រឹងមាំ ក្នុង​ការទប់ស្កាត់ កម្មវិធី​នុយក្លេអ៊ែរ​ខ្លួន​។​
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិនហួ បានឲ្យ​ដឹង​ដោយ​ដកស្រង់​សំដី​រប​ស់ ក្រសួងការបរទេស អាមេរិក​ថា រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ច​ន ឃឺ​រី បាន​យល់ព្រម​បន្ធូរបន្ថយ ទណ្ឌកម្ម​សេដ្ឋកិច្ច មួយចំនួន​ចំពោះ​ប្រទេស​អ៊ីរ៉ង់ ក្នុងនោះ​មាន​ក្រុមហ៊ុននាំចេញ​ប្រេង កិច្ចការ​ជំនួញ​អន្តរការណ៍​ហិរញ្ញវត្ថុ និង​ការ ធ្វើ​ជំនួញ​មាស និង​លោហធាតុ​មានតម្លៃ​។​
​ក្រសួងការបរទេស​អា​មេរិក បានចេញ​សេចក្តីថ្លែងការណ៍​ថា ខ្លួន​បាន​បោះជំហាន​ចាំបាច់ សម្រាប់​កិច្ច​ខិតខំ ប្រឹងប្រែង នៃ​ការបង្អាក់​ជា​បណ្តោះអាសន្ន ដើម្បី​កាត់បន្ថយ​ការ នាំចេញ​ប្រេង​ឆៅ​របស់​អ៊ីរ៉ង់ ដោយ​អនុញ្ញាត​ឲ្យ អតិថិជន​ចំនួន ៦​នៃ​វិស័យ​ប្រេង​អ៊ីរ៉ង់ អាច​រក្សា​នូវ​ការទិញ របស់​ពួកគេ នៅ​កម្រិត​កាត់បន្ថយ​ថ្មីៗ រយៈពេល ៦​ខែ​នៃ​កិច្ចចរចា​បណ្តោះអាសន្ន លើ​កម្មវិធី​នុយក្លេអ៊ែរ​៕​
President Obama Delivers Address On Immigration Reform In Las Vegas, Nevada

Wednesday, January 8, 2014

មនុស្សចំនួន ៧៤៥នាក់ ស្រាតងូតទឹកសមុទ្រ នៅញ៊ូហ្សែឡេន បំបែកកំណត់ត្រាពិភពលោកចាស់

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា មនុស្សចំនួន ៧៤៥នាក់ នៅក្នុងប្រទេសញ៊ូហ្សែឡេន បាននាំគ្នាស្រាតននលគោក រួចចូលទៅងូតទឹកសមុទ្រ នៅលើឆ្នេរសមុទ្រក្នុងទីក្រុង Gisborne នៃប្រទេសញ៊ូហ្សែឡេន ដើម្បីបំបែកកំណត់ត្រាពិភពលោកចាស់។
អ្នកចូលរួមមកពីប្រទេសជាច្រើន បានប្រមូលផ្តុំគ្នា នៅលើឆ្នេរសមុទ្រក្នុងទីក្រុង Gisborne ដើម្បីរៀបចំការបំបែកកំណត់ត្រាចាស់។ ជាមួយគ្នានេះដែរ រូបថត និងខ្សែវីដេអូ ត្រូវបានផ្ញើរទៅកាន់ Guinness World Records ដើម្បីទទួលបានការបំបែកកំណត់ត្រាពិភពលោកជាផ្លូវការ។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុន ឆ្នេរសមុទ្រនៅក្នុងទីក្រុង Gisborne ធ្លាប់មានមនុស្សចំនួន ៥០៦នាក់ មកងូតទឹកស្រាតនៅទៅនោះ ដើម្បីបង្កើតកំណត់ត្រាពិភពលោក ហើយត្រូវបានមនុស្សចំនួន ៧២៩នាក់ផ្សេងទៀត បំបែកកំណត់ត្រានេះវិញ ដោយពួកគេបានងូតទឹកស្រាត នៅឆ្នេរសមុទ្រ Playa El Playazo ស្ថិតក្នុងស្រុក Vera នៃប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៣ កន្លងទៅនេះ។
យ៉ាងណាមិញ នៅក្នុងឆ្នាំ២០១៤ នេះ មនុស្សចំនួន ៧៤៥នាក់ មកពីប្រទេសជាច្រើន ដែលមកងូតទឹកស្រាតនៅឆ្នេរសមុទ្រ ក្នុងទីក្រុង Gisborne នៃប្រទេសញ៊ូហ្សែឡេន ក៏បានបំបែកកំណត់ត្រាពិភពលោកចាស់នេះវិញផងដែរ៕









ប្រភព ៖ ដេលីម៉ែល
កែសម្រួលដោយ ៖ ប៊ី

ទិដ្ឋភាពដ៏រន្ធត់ យន្ដហោះធ្លាក់ឃើញនឹងភ្នែកស្រស់ៗ

អ្នកបើកបរយន្ដហោះខ្នាតតូចម្នាក់ បានទទួលនូវអភូតហេតុដ៏អស្ចារ្យមួយ ដោយអាចចាក់ចេញពីយន្ដហោះ ដែលរៀបនឹងធ្លាក់នៅ កោះ អាយស៊ីឡែន (Iceland) តែសំណាងអាក្រក់ មនុស្សពីរនាក់ដែលនៅក្នុងយន្ដហោះ បានស្លាប់ក្នុងហេតុការណ៍នេះ។
វីដេអូឃ្លីបដ៏តក់ស្លុតនេះ បានបង្ហាញពីការធ្លាក់យន្ដហោះតូចមួយ ដែលជាយន្ដហោះជួយសង្គ្រោះ ស្ថិតនៅក្រុង Akureyri នៃកោះ អាយស៊ីឡែន។ កាមេរ៉ាបានចាប់យកនូវ សកម្មភាពបានទាំងស្រុង ទាំងមុនពេលផ្ទុះ និងក្រោយពេលផ្ទុះ ដែលបានបង្កើតនូវភ្លើងដ៏សន្ធោរសន្ធៅ។
យោងតាមប្រភពព័ត៌មានពី Visir.is បានឲ្យដឹងថា មានមនុស្សពីរនាក់បានស្លាប់ ដោយម្នាក់គឺជាអនុសេនីយឯក ហើយម្នាក់ទៀតគឺជា ពេទ្យប្រចាំយន្ដហោះ ជួយសង្គ្រោះ រីឯអ្នកបើកបរយន្ដហោះ បានរួចផុតពីសេចក្ដីសុខ។
តើប្រិយមិត្តធ្លាប់បាន ទស្សនានូវទិដ្ឋភាពយន្ដហោះធ្លាក់ ជាក់ស្ដែងបែបនេះដែរ ឬ ទេ? បើចង់ឃើញកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖





ប្រភព៖ Dailymail
កែសម្រួលដោយ តូម៉ាតូ

Thursday, December 19, 2013

ពីធីផ្ដល់ដំបូន្មានដល់សិស្សានុសិស្ស​នឺសាលាបច្ចេកទេសដុនបូស្កូកែប

កាលពីព្រឹកថ្ងៃសុក្រទី២០ខែធ្នូរឆ្នាំ២០១៣សាលាបច្ចេកទេសដុនបូស្កូខេត្តកែបមានការប្រារព្ធ កម្មវិធីប្រោះព្រុំ​​ និង ផ្តល់ដំបូន្មាន ដែលការចូលរួមពីសំណាក់បងប្អូនខ្មែរអ៊ីស្លាមលោកពុក លីសំណាង លោកគ្រូអ្នកគ្រូ និងសិស្ស និស្សិត នៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែបនៅក្នុងឪកាសនោះ ផងដែរបងប្អូនខ្មែរអ៊ីស្លាម។នៅក្នុងកម្មវិធីនោះដែរបង​ ប្អូន ខ្មែរអ៊ីស្លាម បានអប់រំ ផ្តល់ ជាដំបូន្មានខ្លះ ក៏ដូចជាធ្វើការ ប្រោះព្រុំទៅដល់សិស្សនិស្សិតឲ្យ ជួបប្រទះតែសេច ក្តីសុខ 

Monday, November 25, 2013

ការប្រារព្ធពីធីសន្ទនាមតិដើម្បីអភិវឌ្ឍមូលដ្ឋាននៅសាលាឃុំស្វាយទងខាងជើរ



កំពង់ត្រាច៖ កាលពីថ្ងៃទី២៧ខែវិច្ឋិកានៅសាលាឃុំស្វាយទងខាជើង​ ស្រុកកំពង់ត្រាច​ ខេត្តកំពត
បានប្រារព្ធពីធីសន្ទនាមតិក្រោមប្រធានបទពីរគឺ៖

  1.  ការសាងសង់ផ្លូវពីស្វាយទងខាងជើងទៅភូមស្វាយទងខាងត្បូង
  2. សារៈសំខាននៃវេទិការសាធារណៈ
ដែលកម្មវិធីនេះរៀបចំធ្វើឡើងដោយស្ថានីយវិទ្យុ៩មករា 99.70MHz ខេត្តកំពតនិងបានការឧបត្ថម្ភ
ពីរអង្គការAustralia​​ តាមរយៈអង្គការ usaid ធ្វើឡើងដើម្បីជួយដោះស្រាយ ទៅនឹងសំនូមរបស់